សុខភាព
ប៉ិកួកជាចំណីសុខភាព មានឥទ្ធិពលថែរក្សាប្រព័ន្ធរំលាយអាហារ និងបង្កើនភាពស៊ាំកាន់តែខ្លាំង
ប៉ិកួកទោះជាចំណីសាមញ្ញ តែបើនិយាយពីគុណសម្បត្តិវិញ ផ្លែឈើនេះមានគុណប្រយោជន៏មិនចាញ់ ផ្លែឈើឬបន្លែផ្សេងឡើយ។
វាមានសារធាតុបំប៉ននិងផ្ដល់ឲ្យរាងកាយនៅថាមពលដ៏ល្អប្រសើរ៖
១ ផ្ទុកជាមួយសរសៃ prebiotic

ប៉ិកួកដើរតួជាឧបករណ៍ដ៏មានឥទ្ធិពល ក្នុងការថែរក្សាប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ។ វាអនុញ្ញាតឲ្យជាតិសរសៃ prebiotic ថែរក្សាសុខភាពទូទៅនៃពោះវៀនតូចនិងធំ។
២ ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមនិងបញ្ចុះទម្ងន់
ការសិក្សាបានបង្ហាញថា អាហារដែលផ្សំពីប៉ិកួកក៏អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។ អាហារអស់នោះ ក៏អាចបង្កើនកម្រិតរំញោចអាំងស៊ុយលីនផងដែរ។ សន្ទស្សន៍ glycemic ទាបរបស់ប៉ិកួក បានក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ស្រកទំងន់ និងឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវ ដោយមិនចាំបាច់បន្ថែមខ្លាញ់ដែលមិនចាំបាច់។
៣ ពង្រឹងមុខងារប្រព័ន្ធភាពស៊ាំ
ផ្លែឈើនេះមានថាមពលជួយពង្រឹងអតិសុខុមប្រាណនៅក្នុងពោះវៀន។ ដោយសារតែនេះផលប៉ះពាល់ជាច្រើនអាចកើតឡើងដូចជាមុខងារភាពស៊ាំកាន់តែខ្លាំងនៅលើក្រពះ។ នេះធ្វើឲ្យបុគ្គលម្នាក់ៗ មិនសូវងាយនឹងការលូតលាស់នៃបាក់តេរីក៏ដូចជាការចម្លងរោគសក្តានុពលនៃរាងកាយ។

៤ ល្អសម្រាប់បេះដូង
ប្រសិនបើអ្នកមានការភ័យខ្លាចថាខ្លួនឯងអាចងាយនឹងគាំងបេះដូង ឬជំងឺបេះដូងផ្សេងទៀត ប៉ិកួកអាចជាផ្នែកមួយនៃផែនការអាហារត្រូវបានណែនាំជាពិសេស។ វាមានលក្ខណៈសម្បត្តិជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូងទាំងមូល។
៥ ងាយរំលាយ
ប៉ិកួកងាយរំលាយនិងមានភាពងាយស្រួលដូចជា ឪឡឹកនិងផ្លែឈើដែលមានជាតិទឹកផ្សេងទៀត។ ដោយសារតែបញ្ហានេះ ការព្យាបាលជំងឺផ្តាសាយ ក្រពះ ក៏ដូចជាការទល់លាមក ដែលអាចកើតមាមត្រូវបានកាត់បន្ថយឬជួយបានច្រើន។

៦ មានវីតាមីន C ខ្ពស់
វីតាមីន C កាន់តែខ្ពស់វាកាន់តែប្រសើរ។ វីតាមីននេះជួយឲ្យរាងកាយការពារខ្លួនពីជំងឺឆ្លងទូទៅ ដូចជា ផ្ដាសាយ ក្អក។ ក្នុងពេលជាមួយគ្នានេះ វាអនុញ្ញាតឲ្យឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់ ដែលបង្កអន្តរាយនៅក្នុងរាងកាយកាន់តែជ្រៅ។
៧ ល្អសម្រាប់ឆ្អឹង
ប៉ិកួកក៏អនុញ្ញាតឲ្យរាងកាយរក្សាទុកសារធាតុរ៉ែបន្ថែម និងទទួលយកជាតិកាល់ស្យូមបន្ថែមទៀត។ ដូច្នេះរាងកាយអាចពង្រឹងឆ្អឹងរួមទាំងធ្មេញផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖គុណប្រយោជន៍នៃខ្ទឹមបារាំង ល្អចំពោះសុខភាពមនុស្សគ្រប់វ័យ ជាពិសេសសម្រាប់ជំងឺទូទៅ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


