Connect with us

សុខភាព

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

បានផុស

នៅ

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អាមេរិក (FDA) បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​លើ​របាយការណ៍​វ៉ាក់សាំង​ប្រភេទ mRNA (Pfizer, Moderna) អំពី​ករណី​កម្រ​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩។

ស្រប​គ្នា​នេះ​ដែរ មជ្ឈមណ្ឌល​គ្រប់​គ្រង និង​ប្រឆាំង​ជំងឺ​អាមេរិក (CDC) បាន​អះអាង​ឲ្យ​ដឹង​ដែរ​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០២១​នេះ ប្រព័ន្ធ​រាយការណ៍​ព្រឹត្តិការណ៍​វ៉ាក់សាំង (VAERS) បាន​រក​ឃើញ​​១០០០ជាង​ករណី​នៃ​ការ​រលាក​សាច់ដុំ​បេះដូង និង​ការ​រលាក​ជាលិកា​ជុំវិញ​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ក្នុង​សហរដ្ឋអាមេរិក។

ករណី​នៃ​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA នេះ​ជា​ករណី​មិន​សូវ​កើត​មាន​ច្រើន​ទេ ប៉ុន្តែ​បើ​តាម​ការ​សង្កេត​មើល​របស់​អ្នក​ស្រាវជ្រាវ​ឃើញ​ថា មនុស្ស​ដែល​ត្រូវ​បាន​រាយការណ៍​ពី​ការ​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​នោះ​ភាគ​ច្រើន​ជា​ក្មេង​វ័យ​ជំទង់ និង​មនុស្ស​ធំ​ពេញ​វ័យ។ CDC អាមេរិក​បន្ត​ឲ្យ​ដឹង​ពី​ករណី​ដែល​ត្រូវ​បាន​រាយការណ៍​ពិត​ដូចជា៖

– ភាគ​ច្រើន​កើត​លើ​មនុស្ស​ប្រុស​វ័យ​ជំទង់​អាយុ​ចាប់​ពី​១៦ឆ្នាំ​ឡើង​ទៅ
– ច្រើន​កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូស​ទី២ ច្រើន​ជាង​ដូស​ទី១ ក្នុង​ចំណោម​ប្រភេទ​វ៉ាក់សាំង mRNA (Pfizer, Moderna)
– កើត​ឡើង​ក្រោយ​ចាក់​វ៉ាក់សាំង​បាន​ច្រើន​ថ្ងៃ។

រោគសញ្ញា​រលាក​បេះដូង​ក្រោយ​ចាក់​វ៉ាក់សាំង​គួរ​តាមដាន

  • ឈឺ​ទ្រូង
  • ដង្ហក់
  • មាន​អារម្មណ៍​ថា​បេះដូង​លោត​ញាប់។

ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក្ដី CDC អាមេរិក ​នៅ​តែ​បន្ត​ឲ្យ​ប្រជាជន​អាមេរិក​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ប្រភេទ mRNA ដដែល ព្រោះ​មាន​តែ​វ៉ាក់សាំង​ទេ​ដែល​អាច​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩​បាន​ល្អ​បំផុត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការចាក់វ៉ាក់សាំង២មុខលាយបញ្ចូលគ្នា បង្ហាញប្រសិទ្ធភាពនិងបង្កើតអង់ទីគ័រកម្រិតខ្ពស់

ចុចអាន៖ វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១៣ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម