Connect with us

ព័ត៌មានអន្ដរជាតិ

ច្បាស់ៗរោគសញ្ញារលាកបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer

បានផុស

នៅ

ការសិក្សាមួយបានរកឃើញថា បុរសភាគច្រើនមានករណីរលាកបេះដូង បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Pfizer ដូសទី ២ ។

ជំងឺរលាកបេះដូង ភាគច្រើនជះឥទ្ធិពលដល់បុរសវ័យក្មេង ដែលមានអាយុចន្លោះពី ១៦ ទៅ ៣០ ឆ្នាំ ។

វាកើតឡើងនៅពេលដែល អ៊ីស្រាអែលបានរកឃើញ ករណីរលាកបេះដូងចំនួន ២៧៥ ករណី ដែលត្រូវបានរាយការណ៍ចាប់ពីខែធ្នូ ឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ ២០២១ តាមរយៈប្រជាជនដែលបានចាក់វ៉ាក់សាំង ចំនួន ៥ លាននាក់ ។

ទន្ទឹមនោះប្រហែលជា ៩៥ ភាគរយ នៃករណីរលាកបេះដូងកម្រិតស្រាល ត្រូវបានព្យាបាលជាសះស្បើយនៅមន្ទីរពេទ្យ ចំណាយពេលមិនលើសពី ៤ ថ្ងៃឡើយ ។

ដូច្នេះនេះជារោគសញ្ញាសំខាន់ៗចំនួន ៥ ដែលត្រូវដឹងពីករណីរលាកបេះដូងក្រោយចាក់វ៉ាក់សាំង Pfizer ៖

១. ឈឺ​ទ្រូង

២. ចង្វាក់បេះដូងលោតញាប់ ឬមិនធម្មតា (ចង្វាក់បេះដូងមិនប្រក្រតី)

៣. ដង្ហើមខ្លី ពេលសម្រាក ឬពេលហាត់ប្រាណ

៤. ហើមជើង កជើង និងប្រអប់ជើង

៥. អស់កម្លាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ អ៉ីស្រាអែល ​រក​ឃើញ​ករណី​រលាក​បេះ​ដូង​​តិច​តួច​ប្រហែល​​ពាក់​​ព័ន្ធ​នឹង​វ៉ាក់​សាំង​ Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម