Connect with us

សុខភាព

កុំគិតថាមិនអី! គ្រុនពោះវៀនអាចបណ្ដាលឲ្យបាត់បង់ជីវិត បើពុំមានការព្យាបាលត្រឹមត្រូវ

បានផុស

នៅ

គ្រុនពោះវៀន គឺជាជំងឺដែលគ្រោះថ្នាក់ដល់ជីវិត បើពុំមានការព្យាបាលឲ្យបានត្រឹមត្រូវ។  វា​ជា​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ ពិសេស​ពួក Salmonella Typhi និង Salmonella paratyphi ទៅ​លើ​ប្រព័ន្ធ ប្រដាប់​រំលាយ​អាហារ​របស់​មនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចម្លងមេរោគទាំងនេះបង្កឡើង​តាមរយៈការបរិភោគទឹក ឬចំណីអាហារ ដែល​មិន​ស្អាត  ឬ​តាម​រយៈ​ការ​បរិភោគ​អាហារ​ដោយ​ដៃ​កខ្វក់ (មិន​បាន​សម្អាតក្រោយពីការបន្ទោរបង់រួច)។

ជំងឺនេះច្រើនកើតឡើងនៅលើប្រជាជន ដែលរស់នៅក្នុងតំបន់ដែលគ្មានអនាម័យ ហើយពិសេសកើតចំពោះកុមារ។

១) រោគសញ្ញា÷
ការបង្កជំងឺកើតឡើងជាធម្មតាពី ១ ទៅ ២សប្តាហ៍ បន្ទាប់ពីការឆ្លងមេរោគ មានដូចជា៖
  – ឡើងកំដៅលើសពី ៣៧,៥ºC (រហូតដល់ ៤០ºC) តែចង្វាក់ជីពចរមិនកើនឡើងទេ
  – អាចមានក្អក ឬឈឺក  មិនចង់បរិភោគអាហា ឈឺក្បាលខ្លាំង
  – ឈឺពោះ រាគ ឬអាចទល់លាមក
– រោគសញ្ញាមួយចំនួនទៀតដែលកម្រនិងឃើញ ហើយមិនច្បាស់លាស់មានៈ
• រាគមានឈាម
• រវើរវាយ
• មានកន្ទួលក្រហមលើដងខ្លួន។

២) ផលវិបាក៖

ក្នុងករណីដែលមានជំងឺគ្រុនពោះវៀនកើតឡើង ហើយពុំបានព្យាបាលអោយបានត្រឹមត្រូវទេនោះ អ្នកជំងឺនឹងជួបផលវិបាកច្រើនដូចជា ៖
– ការហូរឈាមក្នុងពោះវៀន
– ការធ្លាយពោះវៀន អាចឈានដល់រលាកស្រោមពោះ ដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរ
– ករណីខ្លះមេរោគចូលពេញក្នុងឈាម ហើយបង្កអោយមានប៉ះពាល់ដល់សរីរាង្គផ្សេងៗ (ខួរក្បាល, ឆ្អឹង, បេះដូង, តម្រងនោម។ល។)

៣) ការធ្វើរោគវិនិច្ឆ័យអមវេជ្ជសាស្រ្តមាន៖
  – គ្រាប់ឈាមសធ្លាក់ទាប(តែអាចឃើញកើនឡើងចំពោះកុមារ ឬពេលធ្លាយពោះវៀន)
  – ការបណ្តុះរកមេរោគក្នុងឈាម វិជ្ជមាន៩០% ក្នុងអាទិត្យទីមួយ(មុនប្រើថ្នាំផ្សះ)
  – ការបណ្តុះរកមេរោគក្នុងលាមកនិងទឹកនោម វិជ្ជមាន ៤០-៨០% ក្នុងអាទិត្យទីពីរ
  – ការធ្វើតេស្តឈាមមើល Serologie Widal
  – ការធ្វើអេកូ ឬ វិទ្យុសាស្រ្តពោះមិនអាចធ្វើរោគវិនិច្ឆ័យបានទេ។

៤) ការបង្ការជំងឺ៖

  – យើងត្រូវធ្វើអនាម័យខ្លួនប្រាណអោយបានស្អាត និងសម្អាតដៃបន្ទាប់ពីបន្ទោរបង់រួច
  – បរិភោគទឹកស្អាត
  – បរិភោគអាហារដែលមានអនាម័យល្អ និងចម្អិនអោយបានឆ្អិនល្អ
  – ការចាក់វាក់សាំងការពារជំងឺគ្រុនពោះវៀនមនុស្សចាស់និងកុមារអាយុចាប់ពី២ឆ្នាំឡើងទៅ និងបន្តចាក់រំលឹករាល់ ៣ឆ្នាំម្តង។

បើសិនជាមានរោគសញ្ញាទាំងនេះកើតឡើង លោកអ្នកត្រូវប្រញាប់ទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការព្យាបាលឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ រស្មី


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រដ្ឋបាល ត្រាំ បន្តបន្ទន់ជំហរដាក់ចិន ដោយស្នើ​​ចរចាជម្លោះពាណិជ្ជកម្ម

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិស្នើបារាំងពង្រីកវគ្គសិក្សាយោធាដល់កងទ័ពកម្ពុជាកាន់តែច្រើន

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងវប្បធម៌ បន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្រ្តីថៃថា លោកស្រី និងសម្តេចធិបតី សំណាងណាស់ដែលមានឪពុកជាអ្នកដឹកនាំដ៏ពូកែ និងជាទីប្រឹក្សាដ៏ល្អ

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

គណបក្សកម្លាំងជាតិ
សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម