សុខភាព
ផឹកទឹកដាំឆ្អិនដែលទុកឲ្យត្រជាក់យូរ អាចកើតមហារីក?
មានព័ត៌មានជាច្រើនដែលនិយាយថា ទឹកឆ្អិនទុកឲ្យត្រជាក់យូរ អាចបង្កើតអំបិលអាស៊ីតនីត្រាត ព្រមទាំងបំប្លែងទៅជាសារធាតុបង្កមហារីក? តើនេះជាការពីតឬយ៉ាងណា?
គ្មានមូលដ្ឋានវិទ្យាសាស្ត្រណាអាចបញ្ជាក់បានថា ទឹកឆ្អិនដែលទុកឲ្យត្រជាក់ក្នុងរយៈពេលយូរនាំឲ្យកើតមហារីកឡើយ ។ ការផឹកទឹកឆ្អិនដែលទុកត្រជាក់ គឺមានប្រយោជន៍ដល់រាងកាយ ព្រោះបាក់តេរី និងប៉ារ៉ាស៊ីតត្រូវបានបំផ្លាញកំឡុងពេលដាំឲ្យពុះ។ ដំណើរការនេះមិនផលិតសារធាតុពុល ឬសារធាតុបង្កមហារីកទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើទឹកឆ្អិនទុកឲ្យវាត្រជាក់យូរពេក ក្នុងរយៈពេលច្រើនថ្ងៃ អតិសុខុមប្រាណអាចដុះឡើងវិញ ដែលបង្កផលប៉ះពាល់ដល់សុខភាព។ ដូច្នេះ យកល្អប្រើតែទឹកដាំពុះដែលត្រជាក់ពេលថ្ងៃ ហើយចៀសវាងទុកចោលពេញមួយយប់។
ជាពិសេសថែមទៀត កំហុសទូទៅមួយនៅក្នុងគ្រួសារជាច្រើនគឺការថាក់ទឹកថ្មី ចូលទៅកំសៀវទឹកថ្មី។ នេះអាចបង្កគ្រោះថ្នាក់ ដោយសារទឹកចាស់ មានហានិភ័យនៃការបំពុលមីក្រូសរីរាង្គ។ នៅពេលដែលទឹកថ្មីត្រូវបានបន្ថែម បាក់តេរីនៅក្នុងទឹកចាស់អាចលូតលាស់លឿន កាត់បន្ថយគុណភាពទឹក។ បើទម្លាប់នេះនៅតែបន្តទៀត សុខភាពនឹងប៉ះពាល់។
យ៉ាងណាមិញ ដើម្បីធានាសុវត្ថិភាព អ្នកគួរដាំទឹកឲ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ធុងទឹកគួរតែជាដបកែវដែលមានគម្របតឹង ហើយត្រូវលាងសម្អាតឲ្យបានទៀងទាត់ ដើម្បីការពារការចម្លងរោគបាក់តេរី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យោងតាមឱសថបុរាណចិនថា ជើងជាច្រកទ្វារដ៏សំខាន់ជួយអាយុវែង និងការពាររាងកាយពីជំងឺ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ២០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


