សុខភាព
ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក
កាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិត Tien Chinh Hoang ប្រធានមជ្ឈមណ្ឌលការពារ និងព្យាបាលជំងឺថ្លើម និងថង់ទឹកមាត់ នៃមន្ទីរពេទ្យ Chang Gung Memorial នៅតៃវ៉ាន់ បានព្រមានថា ការផឹកទឹកក្នុងដបប្លាស្ទិក និងពែងប្លាស្ទិក អាចបណ្តាលឲ្យភាគល្អិតមីក្រូប្លាស្ទីកចូលទៅក្នុងខ្លួនបានយ៉ាងងាយ។
វេជ្ជបណ្ឌិតរូបនេះបាននិយាយថា ការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Environmental Science and Technology បានរកឃើញថា អ្នកដែលផឹកទឹកដបជាទៀងទាត់អាចលេបបាន ៩ម៉ឺនភាគល្អិតមីក្រូប្លាស្ទីកបន្ថែមទៀតជារៀងរាល់ឆ្នាំ ខណៈដែលអ្នកដែលផឹកចេញទឹកពីក្បាលម៉ាស៊ីន លេបតែភាគល្អិតមីក្រូប្លាស្ទិកប្រហែល ៤ពាន់ប៉ុណ្ណោះ។

ដោយឡែក ការសិក្សាមួយផ្សេងទៀតដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Medicine ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ក៏បានបញ្ជាក់ថា ផលប៉ះពាល់នៃមីក្រូប្លាស្ទិកលើរាងកាយមនុស្សកាន់តែធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមស្រាវជ្រាវមកពីនាយកដ្ឋានវិទ្យាសាស្ត្រឱសថនៅសាកលវិទ្យាល័យ New Mexico សហរដ្ឋអាមេរិក បានវិភាគសំណាកសរីរាង្គពីមនុស្ស ២៨ នាក់ដែលបានស្លាប់ក្នុងឆ្នាំ ២០១៦ និងមនុស្ស ២៤ នាក់ដែលបានស្លាប់នៅឆ្នាំ ២០២៤។
ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញមីក្រូប្លាស្ទិកនៅក្នុងខួរក្បាល ថ្លើម និងតម្រងនោមរបស់ពួកគេ។ ក្នុងចំណោមនោះ បរិមាណនៃភាគល្អិតមីក្រូប្លាស្ទីកនៅក្នុងខួរក្បាលគឺ ៧ទៅ៣០ ដង ខ្ពស់ជាងបរិមាណនៃភាគល្អិតមីក្រូប្លាស្ទីកដែលមាននៅក្នុងថ្លើម និងតម្រងនោម។ បរិមាណនៃភាគល្អិតមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលរបស់មនុស្ស ដែលបានស្លាប់ក្នុងឆ្នាំ ២០២៤បានកើនឡើង ៥០% បើប្រៀបធៀបទៅនឹងអ្នកដែលបានស្លាប់ក្នុងឆ្នាំ ២០១៦។ ក្រុមស្រាវជ្រាវក៏បានរកឃើញថា បរិមាណនៃភាគល្អិតមីក្រូប្លាស្ទិកនៅក្នុងខួរក្បាលរបស់មនុស្សមាននិន្នាការកើនឡើងយ៉ាងខ្លាំងតាមពេលវេលា។
មិនតែប៉ុណ្ណោះ វេជ្ជបណ្ឌិតតៃវ៉ាន់បានបញ្ចាក់បន្ថែមទៀតថា មីក្រូប្លាស្ទិកអាចជាអ្នកសមគំនិតក្នុងជំងឺមហារីកពោះវៀនធំ។ ដូច្នោះហើយ អ្នកស្រាវជ្រាវបានរកឃើញថា ភាគល្អិតមីក្រូប្លាស្ទិកអាចកកកុញនៅក្នុងកោសិកាមហារីកពោះវៀនធំ បង្កើនចលនាកោសិកា និងអាចជំរុញការរីករាលដាលនៃជំងឺមហារីកអំឡុងពេលធ្វើតេស្ត។
វេជ្ជបណ្ឌិតនិយាយថា បច្ចុប្បន្ននេះ ភាគល្អិតមីក្រូប្លាស្ទីកអាចបំពុលបរិយាកាស និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីដោយសមុទ្រ។ ពួកគេអាចចូលទៅក្នុងខ្សែសង្វាក់អាហាររបស់មនុស្ស ហើយចូលទៅក្នុងខ្លួនរបស់យើង។ ដោយរូបលោកបាន ណែនាំថា ការប្រើប្រាស់អាហារវេចខ្ចប់ក្នុងថង់ប្លាស្ទិក ពែងប្លាស្ទិក ជាពិសេសអាហារក្តៅ ដូចជាស៊ុប កាហ្វេ តែក្តៅជាដើម ក៏អាចបង្កភាពងាយស្រួលដល់ភាគល្អិតមីក្រូប្លាស្ទិកចូលក្នុងខ្លួនផងដែរ។
ដូច្នេះហើយ អ្នកជំនាញសុខភាពណែនាំថា ដើម្បីកាត់បន្ថយហានិភ័យ ប្រជាពលរដ្ឋគួរកំណត់ការប្រើប្រាស់ប្រអប់ប្លាស្ទិក ពែងប្លាស្ទិក ពែងក្រដាសដែលអាចចោលបាន ថង់ប្លាស្ទិកជាដើម ដើម្បីទុកដាក់អាហារ ឬរបស់ប្រើប្រាស់ចាំបាច់។ ជំនួសមកវិញ មនុស្សគួរតែប្រើដបដាក់ទឹកក្ដៅ, ពែងកែវ,ប្រអប់ថ្មឬដែក ដើម្បីទុកអាហារ និងប្រើថង់ក្រណាត់ដើម្បីទុកឧបករណ៍ប្រើប្រាស់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មិនបាច់ចាយប្រាក់កាសច្រើន ទទួលទានតែភេសជ្ជៈមួយឲ្យទៀងទាត់ ដូចប្រឆាំងមហារីក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


