សុខភាព
ពេលសុខភាពខ្សោយ ត្រូវស្វែងរកសិនថា មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?
អ្នកខ្លះមិនឈឺផង សុខចិត្តលើកថ្នាំំទំាងក្បង់មកលេប ដើម្បីថែសម្រស់ ឬជឿសម្តីពួកអ្នកបោកប្រាស់ ដែលកំពុងធ្វើមានបាន លើការបំផ្លាញសុខភាពនិងអនាគតអ្នកដទៃដោយការលក់ថ្នាំទំាងនេះ។

ចំណែកការដែលឈឺតិចតួច ហើយរកថ្នាំមកលេបម្តងបានស្រន់បន្តិចក៏លែងខ្ចីខ្វល់លេបទៀត គឺជាអ្វីដែលសង្គមខ្មែរកំពុងធ្វើ ហើយក៏ជាសកម្មភាពដែលសម្លាប់ខ្លួនឯងដោយគ្មានបន្សល់ដាន។
ក្នុងករណីខ្លះ ថ្នាំអាចមិនមែនជាវិធីសាស្រ្ត ដែលមានតែមួយគត់ ឬល្អបំផុត ក្នុងការធ្វើឱ្យស្ថានភាពសុខភាព កម្លាំងពលំបានល្អប្រសើរឡើងនោះទេ។
ពេលខ្លះ អ្វីទាំងអស់ដែលរាងកាយយើងត្រូវការ គឺរបៀបរស់នៅមានសុខុមាលភាព ឧទាហរណ៍ឈប់ជក់បារី ឈប់ហូបខ្លាញ់អាក្រក់ៗ ឈប់ហូបអាហារផ្អាប់ ឈប់ចង់ស្រកទម្ងន់ ដោយវិធីបំផ្លាញប្រក្រតីភាពនៃ ក្រពះ (ថ្នំាទំាងនោះចូលទៅហាមក្រពះមិនឱ្យនឹកឃ្លាន ហូបមិនឆ្ងាញ់ អណ្តាតមិនស្គាល់ជាតិ ) និងបំផ្លាញតម្រងនោម (ថ្នាំសម្រកមានជាតិក្តៅខ្លាំងបំផ្លាញតម្រងនោម)។ល។

មិនដែលធ្វើសកម្មភាពរាងកាយ ហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទី យ៉ាងហោច៤ថ្ងៃនៃសប្តាហ៍នីមួយៗផង សម្រុកទៅទិញវីតាមីនមកលេបតើបានផលអ្វី?
សម្រាប់លក្ខខណ្ឌខ្លះ យើងអាចមានជំរើសផ្សេងទៀតក្នុងការព្យាបាលដោយចលនា ហើយកាត់បន្ថយឬមិនលេបថ្នាំសោះ។
បើយើងនៅតែចចេសជឿលើឱសថនៅតាមឱសថស្ថាន នោះជាសិទ្ធិរបស់គ្រប់គ្នា ប៉ុន្តែ KPT plus មានតួនាទី ក្នុងការ ពន្យល់ឱ្យអ្នកអានខ្លួនចេះពិចារណាថ្លឹងថ្លែង។

ចូរសួរសំណួរទំាងនេះដើម្សីសុវត្ថិភាពខ្លួនយើងរាល់ពេលគេឱ្យថ្នាំមកប្រើឬកែជំងឺ៖
១ សួរថា តើថ្នាំនេះមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ខ្ញុំ? តើមានផលប៉ះពាល់អ្វីខ្លះ? តើមានជម្រើសងាយនិងមានសុវត្ថិភាពជាងនេះទេ?
២ ប្រសិនបើខ្ញុំលេបវា តើស្ថានភាពរបស់ខ្ញុំនឹងរីកចម្រើនលឿនឬនៅដដែល? ប្រសិនបើខ្ញុំមិនលេបតើវានឹងបង្កើនហានិភ័យនៃជំងឺរបស់ខ្ញុំនាពេលអនាគតដែរ? តើខ្ញុំត្រូវការបន្តលេបថ្នាំហ្នឹងយូរប៉ុណ្ណាទៀត?
៣ ប្រសិនបើខ្ញុំមានអារម្មណ៍ធូរស្រាលតើខ្ញុំអាចឈប់ប្រើវាបានទេ? តើខ្ញុំត្រូវការបន្ថយកម្រិតបន្តិចម្តងៗសិន ទើបអាចបញ្ឈប់? តើខ្ញុំគួរយ៉ាងណាប្រសិនបើខ្ញុំមានបញ្ហាជាយថាហេតុមួយថ្នាំ?

ថាំ្នពេទ្យមួយចំនួន ត្រូវបានយកមកប្រើកែរោគ ក្នុងរយៈពលខ្លី ។ ប៉ុន្តែថាំ្នខ្លះទៀតតូ្រវតែប្រើប្រាស់ពេញមួយជីវិត។
ឧទាហរណ៍ ថ្នាំអង់ទីប៊ីយោទិច Antibiotics ត្រូវប្រុងប្រយ័ត្នណាស់ ព្រោះវាមានផលប៉ះពាល់ច្រើន និងត្រូវប្រើក្នុងរយៈពេលកំណត់ជាក់លាក់មួយ ដោយបន្តលេបវា ទោះបីបានជាសះហើយក្តី។ មិនអញ្ចឹងមេរោគនឹងស៊ាំ វាបណ្តុះឡើងដោយខ្លួនវានូវភាពធន់នឹងថ្នាំ ដែលជាសញ្ញាដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់មនុស្ស។
ការដែលកំពុងលេបៗ ហើយក៏បញ្ឈប់ការលេបថ្នាំចោល ភ្លាមៗដូចជា ពពូកថ្នាំដែលប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចបណ្តាលឱ្យមានរោគសញ្ញាធ្ងន់ធ្ងរដែរ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន