សុខភាព
អាហារគួរញ៉ាំ និងមិនគួរញ៉ាំ សម្រាប់អ្នកជំងឺទឹកនោមប្រៃ
ដូចដែលយើងធ្លាប់បានដឹងហើយថាជំងឺទឹកនោមប្រៃ គឺជាជំងឺតម្រងនោមមួយប្រភេទដែលបណ្ដាលមកពីការខូចខាតសរសៃឈាមទទួលខុសត្រូវក្នុងការច្រោះកាកសំណល់ និងទឹកលើសពីរាងកាយ។ ការណ៍នេះ កើតឡើងដោយសាររាងកាយបញ្ជូនប្រូតេអ៊ីនច្រើនលើសនៅក្នុងទឹកនោម។ ជំងឺទឹកនោមប្រៃ ជាជំងឺតម្រងនោមដែលអាចប៉ះពាល់ទាំងមនុស្សធំនិងកុមារ។ ទោះយ៉ាងណាក៏ដោយការខូចខាតតម្រងនោមដែលបណ្ដាលមកពីជំងឺទឹកនោមប្រៃអាចត្រូវបានព្យាបាលដោយរបបអាហារត្រឹមត្រូវនិងការព្យាបាលទាន់ពេលវេលា។
របបអាហារសម្រាប់អ្នកជំងឺទឹកនោមប្រៃ

អាហារដែលត្រូវញ៉ាំសម្រាប់អ្នកជំងឺទឹកនោមប្រៃគួរតែមានកម្រិតសូដ្យូម និងប្រូតេអ៊ីនទាប។ ចំពោះរបបអាហារប្រូតេអ៊ីនខ្ពស់អាចបណ្ដាលឱ្យខ្សោយតម្រងនោម។ អាហារខាងក្រោមនេះត្រូវបានណែនាំសម្រាប់អ្នកជំងឺទឹកនោមប្រៃ៖
- បន្លែនិងផ្លែឈើ
- សាច់កាត់ស្រស់ និងគ្មានខ្លាញ់ កុំបរិភោគសាច់កែច្នៃព្រោះដែលមានសូដ្យូមខ្ពស់។
- ទឹកដោះគោ និងទឹកដោះគោជូរ។
- នំប៉័ងម្សៅធម្មតា អង្ករ និងធញ្ញជាតិ។
- អាហារសម្រន់ដែលគ្មានអំបិល។
- ធញ្ញជាតិ
- តៅហ៊ូ
- ផ្លែបឺរ
- សណ្ដែកស្ងួត

អាហារត្រូវចៀសវាងសម្រាប់អ្នកជំងឺទឹកនោមប្រៃ

- សាច់ដែលមានជាតិសូដ្យូមខ្ពស់ដូចជា សាច់គ្រូកបីជាន់ប្រឡាក់ សាច់ក្រកនិង Hot Dog
- សាច់កំប៉ុង និងអាហារផ្សេងទៀតដែលមានសូដ្យូមខ្ពស់
- នំប៉័ងដែលមានជាតិប្រៃ
- ឈីសកែច្នៃ
- ដំឡូងបារាំងបំពងប្រៃ និងអាហារសម្រន់ផ្សេងទៀត
- ជ្រក់ ឬគ្រឿងផ្អាប់
- គ្រឿងទេសដែលមានសូដ្យូមខ្ពស់ដូចជាទឹកស៊ីអ៊ីវ
- ប៉ាស្តាស្ងួត ជាដើម។

ការប្រុងប្រយ័ត្ន

ចំពោះជំងឺទឹកនោមប្រៃអាចកាន់តែអាក្រក់ទៅៗជាមួយនឹងរបបអាហារដែលសម្បូរជាតិសូដ្យូម និងប្រូតេអ៊ីន។ អ្នកជំងឺត្រូវតែរក្សារបបអាហារត្រឹមត្រូវដែលអាចការពារពីការហើម។ ដើម្បីគ្រប់គ្រងការឡើងហើម អ្នកជំងឺក៏ត្រូវកាត់បន្ថយការញ៉ាំជាតិទឹកប្រចាំថ្ងៃផងដែរ។
កូលេស្តេរ៉ូលទាប និងរបបអាហារដែលមានជាតិខ្លាញ់ទាប អាចជួយអ្នកជំងឺក្នុងការគ្រប់គ្រងកូលេស្តេរ៉ូលមិនឲ្យឡើងខ្ពស់ និងឡើងខ្លាញ់ទ្រីគ្លីសេរីដ។ ម្យ៉ាងទៀត ថ្វីត្បិតតែជំងឺទឹកនោមប្រៃនាំអ្នកជំងឺបាត់បង់ប្រូតេអ៊ីនក៏ដោយ តែអ្នកជំងឺក៏ពុំគួរញ៉ាំអាហារមានប្រូតេអ៊ីនច្រើនពេកដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ របបអាហារដ៏ត្រឹមត្រូវសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម
ចុចអាន៖ គ្រឿងផ្សំក្នុងអាហារទាំង ៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំក្នុងសម័យរោគរាតត្បាត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម