សុខភាព
កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
មិនថាយើង មិនថាគេនោះទេ ភាគច្រើនចូលចិត្តញ៉ាំបំផុតរបស់ជូរប្រៃៗ ដូចជាជ្រក់ របស់ត្រាំជាដើម ពេលខ្លះញ៉ាំលេង ឬផ្ទាប់ជាមួយអាហារផ្សេងទៀត ឆ្ងាញ់កប់មាត់។ ឆ្ងាញ់អ៊ីចឹង កុំចេះកាយញាត់ៗ របស់អស់ហ្នឹងឲ្យសោះ ប្រយ័ត្នកើតជំងឺមហារីកដោយមិនដឹងខ្លួន។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក នៃមន្ទីរពេទ្យកាល់ម៉ែត្រ បានលើកឡើងថា អាហារផ្អាប់ ពិសេសពពួកជ្រក់គ្រប់ប្រភេទ មានជាតិអំបិលច្រើន ដើម្បីរក្សាទុកបានយូរ អាចធ្វើឲ្យរាងកាយយើងឡើងជាតិប្រៃ បណ្តាលឲ្យកើតជំងឺលើសឈាម និងជំងឺផ្សេងទៀត។
មួយទៀតវិញគេតែងសម្គាល់នៅកំប៉ុង ឬក្រឡជ្រក់ផ្នែកខាងលើ តែងមានផ្សិតសៗ ដែល ផ្សិតនេះមានឈ្មោះថា Belta Alpha Toxin។ អ្វីដែលគួរបារម្ភខ្លាំងនោះ ផ្សិតប្រភេទនេះគ្រោះថ្នាក់បំផុតចំពោះសុខភាពយើង នៅពេលញ៉ាំទៅ បណ្តាលឲ្យពុលកោសិកាថ្លើម ឈានទៅកើតជំងឺថ្លើមខ្ពស់បំផុត។

លោកវេជ្ជបណ្ឌិតរូបនេះអះអាងបន្តថា តាមការសិក្សាបែបវិទ្យាសាស្រ្តបានប្រៀបធៀបកម្រិតគ្រោះថ្នាក់រវាងផ្សិត Belta Alpha Toxin ជាមួយមេរោគរលាកថ្លើមប្រភទេ B និង C ចូលគ្នា ឃើញថា ផ្សិតដែលមាននៅក្នុងពពួកជ្រក់នេះ សាហាវជាងមេរោគរលាកថ្លើមទាំង ២ ប្រភេទខាងលើដល់ទៅ ៣៣២ ដង ឯណោះ។
ជំងឺមហារីកបណ្តាលមកពីកត្តាច្រើនយ៉ាង ក្នុងនោះការនៅដោយផាសុកភាព គិតគូរពីសុវត្ថិភាពចំណីអាហារ អាចជៀសផុតពីជំងឺកាចសាហាវមួយនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទោះបីកូវីដមានការថមថយ តែក៏ត្រូវបំប៉នអាហារ ១០ មុខនេះ ដើម្បីជួយបង្កើនភាពស៊ាំបានខ្លាំងក្លា
ចុចអាន៖ ក្រុមអ្នកស្រាវជ្រាវ៖ ភ័ស្តុតាងបញ្ជាក់ថា គីមឈី ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីកូវីដ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


