Connect with us

សុខភាព

ធ្លាប់ដេកហៀរទឹកមាត់អត់? នេះជាមូលហេតុ និងវិធីបំបាត់

បានផុស

នៅ

ការដេក​ហៀរទឹកមាត់ កើតឡើង​នៅពេល​ទឹកមាត់​មាន​បរិមាណ​ច្រើន នៅក្នុង​មាត់ ហើយ​គ្រប់គ្នា អាច​មាន​បញ្ហា​នេះ យូរៗម្តង។ ប៉ុន្ដែ​បើ​ការហៀរ​ទឹកមាត់នេះ កើតឡើង​ជាទៀងទាត់ និង​ច្រើន វាអាច​ជាសញ្ញា​នៃ​ការ​វិវត្ត​ជំងឺ ឬ​រាងកាយ​យើង​ដំណើរការ​មុខងារ​ខុសប្រក្រតី។

១. ហេតុអ្វី​បានយើង​ដេកហៀរ​ទឹកមាត់?

These Weird Things That Happen When You Sleep Are Actually Your Body  Repairing Itself
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលយើង​ដេក សាច់ដុំ​ផ្ទៃមុខ​របស់​យើង ក៏មិន​ដំណើរការ​ដែរ ហើយនៅពេល​ទឹកមាត់មាន​បរិមាណ​ពេញ​ក្នុងមាត់ វា​ចាប់ផ្ដើម​ហៀរចេញ​មក​ខាងក្រៅ។ នេះក៏ដោយសារ​សាច់ដុំ​ផ្ទៃមុខ​ផងដែរ ដែល​ធ្វើឲ្យ​មាត់​ចំហ។ អ៊ីចឹងហើយ បាន​ជាពេល​ភ្ញាក់មក យើងឃើញ​ខ្នើយ​សើម។

ការហៀរទឹកមាត់ច្រើន អាចជា​សញ្ញា នៃ​ជំងឺប្រព័ន្ធសរសៃប្រសាទ ឬបណ្ដាល​មកពី​ការស្ទះ​សំបោរ។ អ្នកហៀរទឹកមាត់ ក៏អាច​បណ្ដាល​មកពី​បញ្ហា​សុខភាព​ជាច្រើន​ទៀត​ផងដែរ ដូចជា ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ជាដើម។

២. តើយើងអាច​បំបាត់​​បញ្ហានេះ ដោយ​វិធីណា?

Why Drooling When You Sleep is Actually a Sign of Good Health

– សម្អាត​ប្រហោង​ច្រមុះ

មូលហេតុ​មួយ នៃ​ការ​ដេកហៀរ​ទឹកមាត់ បណ្ដាល​មកពី​ការ​ស្ទះ​នៅក្នុង​ច្រមុះ ដែល​ធ្វើឲ្យ​យើង​ដក​ដង្ហើម​តាម​មាត់ និង​ធ្វើឲ្យ​ហៀរ​ទឹកមាត់។ ដូច្នេះ ការ​សម្អាត​សំបោរ​នៅ​ក្នុង​ប្រហោង​ច្រមុះ អាច​ជួយ​មិន​ឲ្យ​ដេក​ហៀរ​ទឹកមាត់​បាន។ ការ​មុជទឹកក្តៅ ក៏​ជួយសម្អាត​ច្រមុះ និង​ធ្វើ​ឲ្យ​ដកដង្ហើម​ស្រួល​ផងដែរ នៅពេលយប់។ យើង​ក៏អាច​ប្រើ​ផលិតផល​ផ្សេងទៀត ដើម្បី​សម្អាត​ប្រហោង​ច្រមុះ​ផងដែរ។

– ផ្លាស់ប្ដូរ​ទម្លាប់​គេង

Is Sleeping With Your Mouth Open Bad For Your Teeth?

ការដេកហៀរទឹកមាត់ អាច​បណ្ដាល​មកពី​ទម្លាប់​ដេកផ្កាប់​មុខ ដែល​ធ្វើឲ្យ​ទឹកមាត់​ហៀរចេញ​មក​ខាងក្រៅ ដូច្នេះ​យើង​គួរ​ទម្លាប់​ដេកផ្ងា​វិញ ព្រោះ​ឥរិយាបទ​បែប​នេះ មិន​ធ្វើឲ្យ​ហៀរ​ទឹកមាត់​ចេញក្រៅ​ទេ ទោះបីមាន​ការ​ផលិត​ទឹកមាត់​ជាច្រើន។ ការដេក​លើ​ខ្នើយ​ខ្ពស់ ក៏ជួយ​មិនឲ្យ​ហៀរ​ទឹកមាត់​ផងដែរ។

– ពិនិត្យ​បញ្ហា​គេងមិនដកដង្ហើម (Sleep Apnea)

គេងមិន​ដកដង្ហើម ជាបញ្ហា​មិន​ប្រក្រតី ដែល​មនុស្សម្នាក់ មាន​ដំណើរការ​ដកដង្ហើម​មិនស្រួល។ វាបណ្ដាល​ឲ្យ​រំខាន​ការគេង ភ្ញាក់កណ្ដាលយប់ អស់កម្លាំង និងងងុយគេង​សឹង​ពេញមួយ​ថ្ងៃ។ ហើយ​ការហៀរទឹកមាត់ និង​ស្រម៉ុក ជាសញ្ញាសំខាន់ នៃ​ការ​កើតមាន​បញ្ហា​គេងមិន​ដកដង្ហើម។ ប្រសិន​សង្ស័យ​មាន​បញ្ហានេះ យើង​ត្រូវទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គេងហៀរទឹកមាត់ អាចជាបញ្ហាសុខភាពត្រូវការការព្យាបាល

ចុចអាន៖ ​អនុវត្តគន្លឹះទាំងនេះ ធានាថានឹងបំបាត់ការគេងស្រមុក លែងរំខានដំណេកអ្នកជិតខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម