Connect with us

សុខភាព

ខុសពី WHO គ្រូពេទ្យជំនាញ ថៃ ប្រាប់តែ ៣ ក្បាច់ប៉ុណ្ណោះ Omicron មិនមកកៀក

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Yong Poovorawan ដែលជាអ្នកជំនាញខាងមេរោគមកពីសាកលវិទ្យាល័យ Chulalongkorn បានផ្តល់ដំបូន្មាននៅក្នុងការបង្ហោះតាម Facebook អំពីរបៀបដែលមនុស្សអាចរៀបចំ សម្រាប់ការពារខ្លួនពីវីរុសបំប្លែងខ្លួន Omicron ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកអង្គការសុខភាពពិភពលោក (WHO) បានចេញការណែនាំចំនួន ៦ ចំណុចដើម្បីការពារខ្លួន និងទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron ប៉ុន្តែលោក Yong Poovorawan ប្រាប់តែកត្តា ៣ ប៉ុណ្ណោះ ៖

១. ការចាក់វ៉ាក់សាំង ៖ ទោះបីជាវ៉ាក់សាំងដែលមាននៅ ពេលបច្ចុប្បន្នអាចមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Omicron ក៏ដោយ ប៉ុន្តែវ៉ាក់សាំងនឹងនៅ តែការពាររោគសញ្ញាធ្ងន់ធ្ងរ ការចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ ឬការស្លាប់ ។ ទិន្នន័យពីអាហ្វ្រិកខាងត្បូងបង្ហាញថា ៩០ ភាគរយនៃអ្នកជំងឺ Omicron នៅ ក្នុងមន្ទីរពេទ្យមិនបានចាក់វ៉ាក់សាំងនោះទេ ។

២. ការធ្វើរោគវិនិច្ឆ័យ ៖ ការឆ្លងគួរតែត្រូវបានគេធ្វើរោគវិនិច្ឆ័យយ៉ាងឆាប់រហ័ស ហើយអ្នកជំងឺត្រូវដាក់ឲ្យនៅ ដាច់ដោយឡែកភ្លាមៗ ដើម្បីគ្រប់គ្រងការចម្លង ។

៣. ការការពារ ៖ ប្រជាជនគួរតែបន្តប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិធានការបង្ការជំងឺកូវីដ ១៩ រួមទាំងការលាងដៃឲ្យបានញឹកញាប់ រក្សាទម្លាប់អនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតសង្គមជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ WHO ប្រាប់ ៦ ក្បាច់ ទោះ Omicron សាហាវប៉ុនណា ក៏មិនហ៊ានក្បែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម