សុខភាព
ការផ្លុំខ្យល់វិភាគមេរោគក្រពះ
ក) អ្វីជាការផ្លុំខ្យល់រកមេរោគក្រពះ (H. Pylori) ?
ជាវិធីសាស្ត្រមួយ ដែលអាចឲ្យយើងធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានមេរោគក្រពះឬទេ ដោយមិនចាំបាច់តម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះក្រពះនោះទេ។

ខ) តើការផ្លុំខ្យល់រកមេរោគក្រពះ ត្រូវធ្វើឡើងដោយរបៀបណា?
ការធ្វើតេស្តនេះ គឺតម្រូវឲ្យអ្នកជំងឺផឹកថ្នាំមួយគ្រាប់ ដែលមានសារធាតុអ៊ុយរ៉េ និងកាបូនដែលសារធាតុកាបូននេះ អាចឲ្យគេកំណត់ចំណាំបាន។

បើ H. Pylori មាននៅក្នុងក្រពះ វានិងបំប្លែងសារធាតុអ៊ុរ៉េឲ្យទៅជាកាបូនឌីអ៊ុកស៊ីត។ កាបូនឌីអ៊ុកស៊ីតនិងត្រូវស្រូបចូលទៅក្នុងឈាមហើយត្រូវបញ្ចេញទៅវិញនៅក្នុងសួត(ដង្ហើមចេញ)។ ខ្យល់ដង្ហើមចេញ ត្រូវបានរក្សាទុកក្នុងថង់មួយ ដើម្បីធ្វើការពិនិត្យរកកាបូនឌីអ៊ុកស៊ីត។

បើកាបូនដែលមាននៅក្នុងគ្រាប់ថ្នាំ ត្រូវបានវិភាគរកឃើញដោយម៉ាស៊ីនក្នុងខ្យល់ដង្ហើមរបស់អ្នកជំងឺ នេះបញ្ជាក់បានថា អ្នកជំងឺមានមេរោគ។ ផ្ទុយទៅវិញបើមិនមានកាបូន ដែលនៅក្នុងគ្រាប់ថ្នាំ ត្រូវបានរកឃើញនោះទេ បញ្ជាក់ថា អ្នកជំងឺមិនមានមេរោគក្រពះនោះទេ។

គ) ដើម្បីធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ តើអ្នកជំងឺត្រូវត្រៀមអ្វីខ្លះ?
ការធ្វើតេស្ត គឺតម្រូវឲ្យអ្នកជំងឺ
– តមអាហាររយៈពេល ៤-៦ម៉ោង
– បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ
– បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច ២ សប្តាហ៍

ឃ) តើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ អាចមានផលវិបាកដែរឬទេ? មិនមានទេ។
ជាទូទៅការធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចធ្វើទៅបានដោយពីរបៀប
– ដោយការប្រើប្រាស់នូវកាបូន១៤ (ដែលមានសារធាតុវិទ្យុសកម្ម)
– ដោយការប្រើប្រាស់នូវកាបូន១៣ (មិនមានសារធាតុវិទ្យុសកម្ម)
ការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៤ ត្រូវបានគេរកឃើញមុនដំបូងនិងត្រូវដាក់ឲ្យប្រើប្រាស់ដោយប្រុងប្រយ័ត្ន ព្រោះតេស្តនេះ មានបង្កប់នូវសារធាតុវិទ្យុសកម្មដែលអាចឲ្យប៉ះពាល់ដល់សុខភាព។ ការសិក្សាជាបន្តបានបង្ហាញឲ្យឃើញថា វិទ្យុសកម្មដែលមាននៅក្នុងការធ្វើតេស្តដោយកាបូន១៤ គឺមានចំនួនតិច (គឺវាមានការប៉ះពាល់តិចតួចបំផុត) ដែលត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពនិងអាចទទួលយកបាន។

ចំណែកឯការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៣ ត្រូវបានរកឃើញថា មិនមានសារធាតុវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។ ក្រុមគ្រូពេទ្យជំនាញឯកទេសក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត បានជ្រើសរើសយកម៉ាស៊ីនតេស្ត ដែលប្រើប្រាស់នូវកាបូន១៣ ដែលមានលក្ខណៈទំនើបចុងក្រោយនៃបច្ចេកវិទ្យា ប្រកបដោយគុណភាព និងសុវត្ថិភាព ធានាបាននូវការពារសុខភាព១០០%។

«ដូច្នេះបើលោក លោកស្រីមានមន្ទិលលើបញ្ហារោគក្រពះ ហើយមានបំណងស្វែងរករោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តរកមេរោគក្រពះ ដោយការផ្លុំខ្យល់ដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប សូមលោក លោកស្រីអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទក្រៅ!

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករថៃលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា