Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

បានផុស

នៅ

ភ្នំពេញ ៖ នាយកដ្ឋានពេទ្យការងារ បាន​ចូលរួម​សហការ​ជាមួយ វិទ្យាស្ថានជាតិការងារ រៀបចំ​ដំណើរ​ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌល​បណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) សម្រាប់សិក្ខាកាមវគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ស្ដីពី «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ មន្រ្តី​ជំនាញ​នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ នៃនាយកដ្ឋានពេទ្យការងារ បានរៀបចំធ្វើបទបង្ហាញជូនដល់សិក្ខាកាម អំពីឧបករណ៍គ្រឿងម៉ាស៊ីន ជាច្រើនប្រភេទ ដើម្បីធ្វើតេស្តសាកល្បង និងត្រួតពិនិត្យមើលជាក់ស្ដែងអំពីប្រសិទ្ធភាពនៃការប្រើប្រាស់សម្ភារៈការពារបុគ្គល(PPE) ឧបករណ៍ការពារសុវត្ថិភាព​ចាំ​បាច់​សម្រាប់​បំពាក់​លើឧបករណ៍ គ្រឿងម៉ាស៊ីនដែលមានហានិភ័យ ជា​ពិសេស​ផ្សារភ្ជាប់​សិក្ខាកាម វគ្គសិក្សាថ្នាក់សញ្ញាបត្រវិជ្ជាជីវៈធនធានមនុស្ស ជាមួយនឹងការវិវត្តរបស់ឌីជីថលភាវូបនីយកម្មលើការ បណ្ដុះបណ្ដាលស្ដីពីសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

ទន្ទឹម​នេះ​ សិក្ខាកាមក៏អាចធ្វើការពិសោធន៍ផ្ទាល់អំពីការធ្លាក់ពីទីខ្ពស់ ខ្សែក្រវ៉ាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងការសង្គ្រោះបឋម (first aid) ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត នៅ​កំឡុង​ពេល​បំពេញការងារ។

បន្ថែម​ពី​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​អំពីសុវត្ថិភាព និងសុខភាពការងារដល់បងប្អូនកម្មករនិយោជិត ក្នុង​គោល​បំណង​បង្ហាញពីភាពរីកចម្រើនឥតឈប់ឈរ នៃវិស័យសុវត្ថិភាព និងសុខភាពការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការផ្តល់ជូននូវការណែនាំអំពីការសិក្សាសាកល្បង ថែមទាំងបានអនុវត្តដោយផ្ទាល់ ជាមួយមន្រ្តីជំនាញ សុវត្ថិភាព និងសុខភាពការងារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ នាទីutes មុន

សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ឈានទៅ​ចុះអនុស្សរណៈយោគយល់គ្នា ជំរុញកិច្ចសហការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជា

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករដាំស្លឹកគ្រៃលក្ខណៈគ្រួសារ ក៏អាចទ្រទ្រង់ជីវភាពបានមួយកម្រិត

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

អ៊ុយក្រែន ខ្វល់ចិត្តខ្លាំងថា រុស្ស៊ីនឹងរឹតបានដៃវាយលុក ក្រោយអាមេរិក ផ្អាកជំនួយ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥កក្ដដា ខណៈសីតុណ្ហភាពធ្លាក់​មក​នៅត្រឹម៣៣°C

សន្តិសុខសង្គម៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម