សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីជំរុញ SME ធានាដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសង្ឃឹមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាកាន់តែអភិវឌ្ឍន៍ជំរុញដល់សមត្ថភាពឯករាជ្យ ម្ចាស់ការរបស់កម្ពុជាក្នុងការផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាធានានូវខ្សែច្រវ៉ាក់ផលិតកម្មផ្ទៃក្នុងប្រទេស។

ថ្លែងក្នុងពិធីពិសាភោជនាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថារាជរដ្ឋាភិបាលបានផ្ដល់អទិភាពខ្ពស់ក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដោយបានកែលម្អបរិយាកាសរកស៊ី សម្រួលដល់ការបើកអាជីវកម្មនៅកម្ពុជា អភិវឌ្ឍន៍ប្រព័ន្ធទូទាត់និងភ្ជាប់ទៅកាន់តំបន់និងពិភពលោក ព្រមទាំងប្រឹងពង្រីកទីផ្សារជាដើម។ សម្ដេចបញ្ជាក់ថាយន្តការនៃការគាំទ្រទាំងនេះមិនមែនមានតែលើក្រដាសនោះទេ។
សម្ដេចថា៖ «សាររបស់ខ្ញុំសម្រាប់បងប្អូនសហគ្រាសតូចនិងមធ្យមគឺរាជរដ្ឋាភិបាលនៅជាមួយបងប្អូនជានិច្ច»។
នេះជាលើកទី៤ហើយ ដែលសមាគមមូលនិធិសម្តេចតេជោ បានរៀបចំពិធីពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ហើយកម្មវិធីឆ្នាំនេះ ក៏ដើម្បីចូលរួមអបអរសាទរ «ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២» ក្រោមប្រធានបទ «ការត្រៀមលក្ខណៈ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation)» ផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានស្នើដល់ប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ខណៈលោកជំរុញដល់សហគ្រាសធុនតូចនិងមធ្យមក្នុងការផលិតស្របតាមស្ដង់ដាដើម្បីបំពេញតម្រូវការទីផ្សារ ជាពិសេសនៅពេលមានការប្រែប្រួលការផ្គត់ផ្គង់ក្នុងស្រុកដោយមិនពឹងផ្អែកលើទំនិញពីបរទេស។
យោងតាមរបាយការណ៍ជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២បង្ហាញថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១ ៨៤១ ៣៦២ នាក់។ វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។ របាយការណ៍ឥណទានក៏បានបង្ហាញផងដែរថាកម្ចីសហគ្រាសធុនតូចនិងមធ្យមរហូតមកដល់ពេលនេះមានចំនួន ៨៥ ៣៣០ប៊ីលានរៀល ឬស្មើនឹង៣៦,៣ភាគរយនៃឥណទានសរុបនៃប្រព័ន្ធធនាគារ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


