កីឡា
សហព័ន្ធតេក្វាន់ដូ ITF ប្រកាសពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃស្អែកនេះទៅហើយ
សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា បានធ្វើសន្នីសីទសារព័ត៌មានល្ងាចមិញនេះប្រកាសពីការត្រៀមខ្លួនរួចរាល់ និងចាប់ដំណើរការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ជាផ្លូវការចាប់ពីថ្ងៃស្អែកនេះហើយនៅទីលានប្រកួតវិមានពហុកីឡដ្ឋានជាតិ។

លោក ផាន់ វណ្ណរ័ត្ន
អនុប្រធានសហព័ន្ធតេក្វាន់ដូ ITF កម្ពុជា លោក ផាន់ វណ្ណរ័ត្ន សម្ដែងនូវចិត្តសោមន្សរីករាយជាខ្លាំងដែលបានទទួលមិត្តភ័ក្រក្នុងតំបន់អាស៊ានដែលបានមកចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅប្រទេសកម្ពុជាជាថ្មីនេះ។
សហព័ន្ធបានដំណើរការរៀបចំព្រឹត្តិការណ៍នេះជាច្រើនខែមកហើយពិសេសនៅរយៈពេលប្រមាណ ២ខែចុងក្រោយនេះដើម្បីត្រៀមលក្ខណៈឲ្យបានល្អគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍បណ្ដាប្រទេសដែលមកចូលរួមដោយភាពសប្បាយរីករាយប្រកបដោយមិត្តភាព។

ថ្នាក់ដឹកនាំឆ្នើមរបស់តេក្វាន់ដូ ITF ខាងលើបន្ថែមទៀតថា គោលបំណងធំៗនៃការរៀបចំព្រឹត្តិការណ៍នេះឡើងគឺចង់រឹតចំណងមិត្តភាពអ្នកហាត់ ITF ទាំងអស់ក្នុងតំបន់អាស៊ាន និងជំរុញផ្សព្វផ្សាយពីប្រទេសកម្ពុជា។ សហព័ន្ធនឹងដឹកនាំក្រុមកីឡាករ កីឡាការិនី ដើរកម្សាន្តតាមតំបន់ទេសចរណ៍សំខាន់ៗនៅរាជធានីភ្នំពេញ និងនៅឯខេត្តសៀមរាបដែលមានប្រាសាទអង្គរវត្ត និងប្រាសាទសំខាន់ជាច្រើនបន្ទាប់ពីធ្វើការប្រកួតចប់។

ដូច្នេះហើយក្រុមតេក្វាន់ដូទាំងអស់ដែលមកកម្ពុជា នឹងបានដឹងពីភាពរីកចម្រើន ការអភិវឌ្ឍន៍ និងតំបន់ទេសចរណ៍ស្អាតៗ និងសំខាន់ៗបន្ថែមទៀតដែលជាការរួមចំណែកផ្សព្វផ្សាយ បង្កើនភ្ញៀវទេសចរណ៍មកកាន់កម្ពុជាឲ្យបានកាន់តែច្រើននៅថ្ងៃខាងមុខ។ ទាំងនេះហើយដែលជាសារសំខាន់ និងគោលបំណងធំនៃការរៀបចំព្រឹត្តិការណ៍នេះឡើយ។

លោកសូមអំពាវនាវដល់មហាជនដែលស្រឡាញ់ចូលចិត្តកីឡាសូមកុំភ្លេចមកចូលរួមទស្សនា និងលើកទឹកចិត្តកីឡាករ កីឡាការិនី ដែលនឹងប្រកួតចាប់ពីថ្ងៃស្អែកទៅហើយនៅក្នុងពហុកីឡដ្ឋានជាតិ។ ការមកលើកទឺកចិត្ត និងគាំទ្ររបស់មហាជនបង្ហាញពីវប្បធម៌ចេះគោរពស្រឡាញ់គ្នា និងបង្ហាញពីភាពស្រស់ញញឹមរបស់ប្រជាជនកម្ពុជាផងដែរ។
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជាជាម្ចាស់ជាផ្ទះនេះនឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២៥ នេះហើយនៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅរសៀលម៉ោង ៣ ស្អែកនេះក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


