ព័ត៌មានជាតិ
សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន
ឆ្លើយតបទៅនឹងនាយករដ្ឋមន្រ្តីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលត្រូវជាកូនស្រីពៅលោក ថាក់ ស៊ីន ដែលសម្តេចតេជោចាត់ទុកថាខ្វះគុណធម៌នោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយថា កន្លងមក លោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដើម្បីបោកប្រាស់តុលាការ។

អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្រ្តីថៃ គ្រាដែលមានសំណុំរឿងជាច្រើននៅតុលាការនោះ បានសម្តែងធ្វើជាឈឺ ដើម្បីគេចពីតុលាការប៉ុណ្ណោះ។
សម្តេចបញ្ជាក់ថា៖« ថាក់ស៊ីន អត់មានឈឺអីទាំងអស់ ខ្ញុំនេះហើយហោះទៅសួរសុខទុក្ខ ដល់ពេលថតរូប យកប្រដាប់(រុំរបួសមកពាក់ដៃ ពាក់ក) ថតចប់ហើយ ដោះចេញទៅហូបបាយ។ ខ្ញុំទៅស្មានតែថាក់ស៊ីនឈឺមែន ប៉ុន្តែទៅដល់អត់មានឈឺអីផង។ នេះគឺហៅថាល្បិចឈឺទេ… ព្រោះមានពិរុទ្ធភាពទាំងថាក់ស៊ីន និងទាំងអ៊ុងអ៊ីង ដែលជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ខ្វះភាពស្មោះត្រង់ទៅហើយ»។
សម្ដេចតេជោ មានប្រសាសន៍ថា មូលហេតុដែលសម្ដេចទើបទម្លាយនៅពេលនេះ គឺព្រោះតែពេលដឹងភ្លាមៗនោះ សម្ដេចគិតពីគុណធម៌ គោរពគុណធម៌ ជាមុន ទើបមិនទម្លាយ។ ប៉ុន្តែមូលហេតុដែលទម្លាយនៅពេលនេះ គឺដោយសារតែកូនស្រីរបស់ ថាក់ស៊ីន ដែលជានាយករដ្ឋមន្រ្តីថៃខ្វះគុណធម៌ មើលងាយសម្តេចម្តងហើយម្តងទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖« ខ្ញុំត្រូវនិយាយឱ្យអស់ ព្រោះអ្នកឯកក្បត់ខ្ញុំមុន រឿងអីដែលខ្ញុំមិននិយាយ ចុះបើកូនអត់មានគុណធម៌ ហើយខ្ញុំបណ្តោយឱ្យមើលងាយខ្ញុំរហូតចឹងឬ។ ចឹងខ្ញុំត្រូវលេងមួយក្បាច់ឱ្យវាទៅបណ្តោយចុះ ព្រោះខ្ញុំរាប់អានថាក់ស៊ីន មានតែខ្ញុំជាអ្នកខាត ឱ្យចំណេញគឺអត់មានទេ»។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលរាប់អានជាបងប្អូនធម៌ជាង ៣០ ឆ្នាំមកនេះ សម្តេចបានជួយត្រកូលថាក់ស៊ីនជាច្រើនលើកមកហើយ រហូតដល់ជំនាន់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប៉ុន្តែផ្ទុយមកវិញមិនទទួលបានការសងគុណ បែរជានាយករដ្ឋមន្រ្តីថៃក្បត់សម្តេចទៅវិញ។ ការណ៍នេះហើយ ដែលបង្ខំចិត្តឱ្យសម្តេចត្រូវវាយបកទៅអ្នកដែលបានក្បត់សម្តេចមុន។
ពាក់ព័ន្ធពាក្យក្បត់នេះដែរ សម្តេចតេជោ បញ្ជាក់ថា៖« ខ្ញុំជាមនុស្សដែលមានគុណធម៌ ហើយខ្ញុំក៏មិនក្បត់អ្នកណាមុនដែរ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន។ ឥឡូវដល់ពេលវេលាដែលគេបានក្បត់ខ្ញុំហើយ»។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។ ចំណែកកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលជាប្រធានគណបក្សភឿថៃ មុនឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែ មីនា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


