សុខភាព
ពីមុនពិសាបារី តែឥឡូវចង់ផ្តាច់បារី តើមកពីហេតុអ្វី?
1) បារីពុំមែនជាថ្នាំ សម្រាប់ព្យាបាលសុខភាពទេ។ បារី ជាថ្នាំជក់ដែលនាំមកនូវគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យបាត់បង់ជីវិត។

2) ការពិសាបារី នាំឲ្យខាតបង់លុយកាក់ដ៏ច្រើនដោយពុំដឹងខ្លួន និងពិសេស គឺប៉ះពាល់សុខភាពជាច្រើនដូចជា៖
– បង្កឲ្យមានជំងឺមហារីក ពិសេសជំងឺមហារីកសួត មហារីកបំពង់ក មហារីកមាត់(បង្កដោយជាតិនីត្រូសាមីន Nitrosamines មានក្នុងបារី)
– និងជំងឺធ្ងន់ធ្ងរ ផ្សេងៗទៀតដូចជា ជំងឺបេះដូង សរសៃឈាម បណ្តាលមកពីផ្សែងមូណូអុកស៊ីតកាបោន(CO) គឺជាមូលហេតុសំខាន់ នៃការស្លាប់ ដោយសារបារី។

– ការជក់បារី ក្នុងពេលមានផ្ទៃពោះ ឬស្រូបផ្សែងបារីពីគេ នាំឲ្យខូចសុខភាពស្ត្រីមានផ្ទៃពោះ និងទារកមកពីជាតិកាដមីញ៉ូម(Cadmium)ធ្វើឲ្យខ្វះជីវជាតិស័ង្កសី ។
បញ្ជាក់៖ បារីជំរុញឲ្យសរសៃឈាមអាទែទៅជារឹងនិងត្បៀត ដែលជាហេតុបណ្តាលឲ្យកើតជំងឺលើសឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) បង្កដោយសារធាតុ អាក្រូលេអ៊ីន(acrolein)។
ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាក្រុមជំងឺ ដែលធ្វើឲ្យស្ទះខ្យល់ដកដង្ហើម និងធ្វើឲ្យពិបាកដកដង្ហើម ដូចជាជំងឺរីកធំថងខ្យល់សួត (Emphysema) និងជំងឺរលាកទងសួតរ៉ាំរ៉ៃ ការចុះខ្សោយផ្លូវភេទ។


3) រោគសញ្ញាញៀនបារី (នីកូទីន) មានតែ៤ក្នុងចំណោម៨ចំណុចខាងក្រោមគ្រប់គ្រាន់៖
– ពិបាកចិត្ត ការថប់អារម្មណ៍)
– ពិបាកដំណេក
– ឆាប់ខឹង (នៅមិនស្ងៀម)
– មានអារម្មណ៍ ភ័យខ្លាច
– ពិបាកផ្ចង់អារម្មណ៍ (ស្មារតីមិនមូល)
– អស់កម្លាំងខ្លាំង
– ចង្វាក់បេះដូងថយចុះ
– ឃ្លានអាហារខ្លាំង ឬឡើងធាត់

«សូមចូលរួមរីករាយផ្តាច់បារីទាំងអស់គ្នា ដោយមិនអល់អែក ដើម្បីទទួលបាននូវផលចំណេញសព្វបែបយ៉ាង សម្រាប់សុខភាពយើង និងក្រុមគ្រួសារយើង»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការបង្ករោគពីធ្មេញអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស