Connect with us

សុខភាព

ហានិភ័យ​លើស្ដ្រីគ្រប់រូប ​គួ​រយល់ដឹង​​ នៃ​ការ​សម្រាលកូន​ដោយ​វះកាត់

បានផុស

នៅ

​​ជាទូទៅ​ស្ត្រី ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​សម្រាល​បុត្រ​តាម​ផ្លូវ​ធម្មជាតិ ​ព្រោះ​ផលវិបាក​នៃ​ការ​សម្រាល​តាម​ធម្មជាតិ មាន​តិចតួច​ជាង​ការវះកាត់​។

Image result for Caesarean section
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ករណី​ក្រុម​គ្រូពេទ្យ​សម្រេច​ធ្វើការ​វះកាត់ លុះត្រាតែ​ការ​សម្រាល​តាម​ធម្មជាតិ​អាច​មាន​គ្រោះថ្នាក់​ចំពោះ​ម្តាយ និង​កូន​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​អត្រា​នៃ​ការ​សម្រាល​បុត្រ​ដោយ​ការវះកាត់ មានការ​កើន​ឡើងជា​លំដាប់​គួរឲ្យ​ព្រួយបារម្ភ ជាពិសេស​ការវះកាត់​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ​។

​ស្ត្រី​មួយ​ចំនួន​យល់​ខុស​ថា ​ការ​សម្រាលកូន​ដោយ​វះកាត់​មាន​ភាពងាយស្រួល​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការ​ឈឺពោះ​សម្រាល និង​មើល​រំលង​ផលវិបាក​ផ្សេងៗ​ទៅ​ថ្ងៃ​អនាគត ដែល​បណ្តាល​មកពី​ការវះកាត់​នេះ​។

​តើ​មាន​ផលវិបាក​អ្វីខ្លះ​អំឡុង និង​ក្រោយពេល​ការវះកាត់​សម្រាលកូន​?

​ក​) ផលវិបាក​អំឡុង​ពេល​វះកាត់​

– ផលវិបាក​នៃ​ថ្នាំ​សណ្តំ (Syndrome de Mendelson)

– ការបាត់បង់​ឈាម​ច្រើន​ពេល​វះកាត់​

– ការ​ដាច់​រហែ​កក​ស្បូន​ខ្លាំង​

– របួស​ប្លោកនោម ឬ​ពោះវៀន ដែល​ទាមទារ​ការ​សម្រាក​ពេទ្យ​រយៈពេល​យូរ​

​ខ​) ផលវិបាក​ក្រោយពេល​វះកាត់​ភ្លាមៗ ១០% ទៅ ៤២%

– ការបង្ក​រោគ​ផ្សេងៗ មានដូចជាៈ ការ​រលាក​ប្លោកនោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោមពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម​។​

– ការ​ហូរឈាម​ក្រោយពេល​វះកាត់ មាន​កកឈាម​លើ​ស្នាមរបួស​ស្បូន ឬ​ក្រោម​របួស​ស្បែក​

– ភាពស្លេកស្លាំង​

– ផលវិបាក​ស្ទះ​សរសៃឈាម​តូចៗ ជាពិសេស​សរសៃឈាម​ក្នុង​សួត​ធ្វើឲ្យ​មាន​វិបត្តិ​ផ្លូវដង្ហើម​

​គ​) ផលវិបាក​ក្រោយពេល​វះកាត់ នៅពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ស្ត្រី​អាច​ប្រឈម​នឹង​៖

– ការវះកាត់​យក​កូន​សារជាថ្មី​

– ការ​ធ្លាយ​ស្បូន​

– សុក​ពាំង​មាត់ស្បូន​

– សុក​ចាក់​ឬ​ស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោកនោម​

​ផលវិបាក​ទាំងអស់នេះ​ មិនសូវ​កើតមាន​ជា​ញឹកញាប់​ទេ តែ​ករណី​ខ្លះ​អាច​គំរាមកំហែង​ដល់​អាយុជីវិត​ស្ត្រី​បាន​។ ដូច្នេះ​រាល់​ការ​សម្រាល​ទាំងអស់ ស្ត្រី​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុន ដើម្បី​ជ្រើសរើស​ការ​សម្រាល​មួយ​ដ៏ សមស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្នកម្ដាយមាន​បញ្ហា​ទាំងនេះ នោះ​កូន​កើត​មក​នឹង​ងាយ​ឆ្លង​រោគបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម៤ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម