សុខភាព
ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!
ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។

១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?
តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោមៈ
– ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់
– ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន
– ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ
– ធ្មេញថ្គាមទាល់ដែលធ្វើឲ្យថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិកាជុំវិញធ្មេញ ដែលមានជម្រៅលើសពី ៥ម.ម
– ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ
– មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែតម្រូវឆ្អឹងថ្គាម
– ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក
– ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ
+ មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល
+ មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ
+ មុនពេលព្យាបាលដោយថ្នាំគីមី
+ មុនពេលការព្យាបាលដោយថ្នាំ Biphosphonate

២) តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបានការវះកាត់ថ្គាមទាល់ឲ្យមានសុវត្ថិភាព?
ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិត ដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ
– ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ
– ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ
– ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ
– ការពិនិត្យក្នុងមាត់
– ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ
– បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ
– ការប្រើប្រាស់ថ្នាំក្រោយការវះកាត់
– ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន អំឡុងពេល និងក្រោយការវះកាត់


៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?
ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា
– ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់
– ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច
– ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់
៤) តើក្រោយការវះកាត់ថ្គាមទាល់ មានផលវិបាកអ្វីខ្លះ?
– ការរលាកឆ្អឹង
– ការហូរឈាម
– ការបង្ករោគ
– ភាពជាំលើសាច់ថ្ពាល់
– ការស្ពឹកតំបន់វះកាត់ និងបបូរមាត់
– ការបែកបាក់ឆ្អឹងថ្គាម

** បញ្ជាក់ៈ ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ ហើយយើងអាចជៀសវាង និងការពារបាន បើយើងធ្វើតាម បច្ចេកទេសត្រឹមត្រូវ។
៥) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?
ជាមួយបច្ចេកទេសរីកចម្រើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (ឲ្យដឹងខ្លួន ឬមិនឲ្យដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។

«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការពារខ្លួន! ឆ្លងកូវីដ១៩ហើយ អាចមានផលវិបាកច្រើនទៅថ្ងៃក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


