Connect with us

សុខភាព

អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? ហេតុ​អ្វីអាច​ទប់​ស្កាត់​វីរុស​ឈ្លាន​ពាន​​រាង​កាយ​យើង​បាន?

បានផុស

នៅ

តាម​អត្ថបទ​មុនៗ ដែលធ្លាប់ចេញ​ផ្សាយ​ជា​ហូរហែរ ភាគ​ច្រើន​ផ្តោត​លើ​អាហារ ការ​ហាត់​ប្រាណ និង​តិចនិក​ផ្សេងៗ ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​យើង​ឲ្យ​បាន​ខ្លាំង​ក្លា។ ប៉ុន្តែ​ជឿ​ថា គ្នា​យើង​មួយ​ចំនួន នៅ​មិន​ទាន់​ស្គាល់​ច្បាស់ អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ? មាន​តួ​នាទីអ្វី​ខ្លះ? ហេតុ​អ្វី​អាច​ទប់​ទល់​ជាមួយ​វីរុស​ពី​ខាង​ក្រៅ​បាន? បើ​គ្នា​យើង​មិន​ធ្លាប់​ដឹង​ច្បាស់​ទេ អត្ថបទ​នេះ អាច​ពន្យល់​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អ្វី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ?

ប្រព័ន្ធ​ភាព​ស៊ាំ គឺ​ជា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ចូល​ក្នុង​រាងកាយ​យើង ដោយ​វា​នឹង​​ប្រឆាំង​វាយ​ប្រហារ​ពពួក​មេរោគ ជួយ​ឲ្យ​សុខភាព​យើង​បាន​ល្អ។

២- ផ្នែក​ណា​ខ្លះ​នៃ​រាង​កាយ​ដែល​ជា​ប្រព័ន្ធ​ភាព​ស៊ាំ?

កោសិកា និង​សរីរាង្គ​មួយ​ចំនួន បាន​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ការពារ​រាងកាយ​យើង​ពីការ​ឆ្លង​ជំងឺ។ កោសិកា​ឈាម​ស ឬ​ហៅ​ម្យ៉ាង​ទៀត​ថា Leukocytes មាន​តួនានីសំខាន់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ​យើង។

ប្រភេទ​មួយ​នៃ​កោសិកា​ឈាម​ស​នេះ ​គេ​ហៅ​ថា Phagocytes ។ វាមាន​នាទី ប្រឆាំង​​មេរោគ ដោយធ្វើការស៊ី​​កិន​កម្ទេច​មេរោគ។ ឯកោសិកា​ឈាម​ស​មួយ​ផ្សេង​ទៀត ត្រូវ​គេ​ហៅ​ថា Lymphocytes ដែល​មាន​នាទី ជួយ​ឲ្យ​រាង​កាយ​ចង​ចាំ​ប្រភេទ​មេរោគ​ដែល​ចូល​មក​ឈ្លាន​ពាន​នោះ និងសម្លាប់មេរោគ​ទាំង​នោះ។​

Improve immunity system to fight Coronavirus | by H2 Life | Medium

កោសិកា​ឈាម​ស ពពួក​ Phagocytes ចែក​ចេញ​ជា​ច្រើន​ប្រភេទផ្សេងៗគ្នា មួយ​ប្រភេទនៃ​កោសិកានេះ ​គេ​ហៅ​ថា Neutrophil ដែល​វា​មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ពពួក​បាក់តេរី​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគ​កើត​ឡើង។ ដូច​នេះ ហើយ​នៅ ពេល​ដែល​វេជ្ជបណ្ឌិត​សង្ស័យ​ថា​មាន​ការ​បង្ក​រោគ កើត​ឡើង នោះគាត់​នឹង​ស្នើរសុំ​ធ្វើ​តេស្ត​ឈាម​អ្នក​ជំងឺ​ ដើម្បី​រក​មើល​កម្រិត​របស់ Neutrophil នេះ។ កោសិកា​ឈាម​ស ពពួក Phagocytes នេះ ចែក​ចេញ​ជា​ប្រភេទ ផ្សេង​ៗ ទៀត ដែល​ឆ្លើយ​តបតាម​ប្រភេទ​នៃ​​ការ​ឈ្លានពាន​ពីពពួក​មេរោគ ថា​តើ​ជា​បាក់តេរី ឬ ពពួក​ប៉ារ៉ាស៊ីត។

ដោយ​ឡែក ចំពោះ​កោសិកា​ឈាម​ស Lymphocyte ចែក​ជា ២​ប្រភេទ គឺ​កោសិកា B lymphocytes និង T lymphocytes ហើយកោសិកា​ទាំង​នេះ បង្កើត​ឡើង​ដោយ​ខួរ​ឆ្អឹង​ខ្នង ហើយប្រសិន​បើ​វា​​លូតលាស់ធំ​ពេញ​រូប​រាង​ក្នុង​ខួរ​ឆ្អឹង​ខ្នង វា​នឹង​​ក្លាយ​ទៅ​ជា​​កោសិកា B តែ​បើ​សិន​ជា​កោសិកា​នេះ ​បន្តទៅ​កាន់​ប្រពេញ​ទីមុស (Thymus Gland) វា​នឹង​លូតលាស់ពេញលេញ​ក្លាយ​ទៅ​ជា​​កោសិកា T។ កោសិកា B Lymphocytes ប្រៀប​ដូច​ជា​កងទ័ព​ស៊ើបការណ៍​របស់​រាង​កាយ​អ៊ីចឹង វា​មាន​នាទី ស្វែង​រកគោលដៅ​បង្ក​រោគ និង​បញ្ជូន​កោសិកា​ឈាម​ស ផ្សេង​ទៀត ទៅ​ប្រយុទ្ធ ចំណែក​ឯកោសិកា T វិញ គឺ​ជា​កងទ័ព​ប្រយុទ្ធ​របស់​រាង​កាយ វា​នឹង​ចេញ​ទៅ​ប្រយុទ្ធ នៅ​ពេល​ដែល​ទទួល​បាន​ព័ត៌មាន​ពី​កោសិកា B។

៣- រួច​ចុះ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរ​ការ​យ៉ាង​ម៉េច​ខ្លះ?

How does the immune system work in the human body? | FIFARMA

នៅ​ពេល​រាងកាយ​ត្រូវ​បានវត្ថុ​ធាតុ​ថ្មី​ណា​មួយ​ចូល​ (ដែល​ហៅថាអង់ទីហ្សែន ឬ​អតិសុខុម​ប្រាណ) នោះ​ប្រព័ន្ធ​ភាព​ស៊ាំ នឹង​កំណត់​ថា​វត្ថុ​ធាតុ​នោះ​ជា​អង់ទីហ្សែន ហើយ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​នឹង​កម្ចាត់​វត្ថុ​ធាតុ​នោះ​ចោល​តែម្តង។

កោសិកា​ឈាម​ស B lymphocytes គឺ​ជា​កោសិកា​ដែល​បង្កើត​អង្គបដិប្រាណ ឬ​ហៅថា​អង់ទីករ​ការពារ​ខ្លួន​ប្រាណ (Antibodies) ដែលវា​ជា​ប្រូតេអ៊ីន​ពិសេស​មាន​លទ្ធភាព​ឃុំព័ទ្ធ អង់ទីហ្សែន។មនុស្ស​ម្នាក់ៗ សុទ្ធ​តែ​មាន​អង់ទីករ​ការពារ​នេះ ហើយ​នៅ​ពេល​ដែល​វា​ជួប​ជា​មួយ​អង់ទីហ្សែន​ដំបូង វា​នឹង​ចាប់​ផ្ដើម​មុខងារ​ចងចាំ​របស់​វា ទើបហេតុនេះ​ហើយ​ប្រសិន បើ​​យើង​មាន​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​អុចស្វាយ នៅ​ពេល​ដែល​ជា​សះស្បើយ យើងនឹង​មិន​កើតវា​​ឡើង​ម្តង​ទៀត​នោះ​ទេ។

ដោយ​សារ​តែ បែប​នេះ ទើបវិធីសាស្ត្រ​នៃ​​ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​មុខងារ​របស់​ប្រព័ន្ធភាព​ស៊ាំ​នេះ ឯង។ ការ​ចាក់​វ៉ាក់សាំង គឺ​ជា​ការ​ចាក់​នៅ ពពួកអង់ទីហ្ស៊ែន​ដែលមិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ចូល​ក្នុង​រាង​កាយ ហើយ​ឲ្យ​អង់ទីករ​របស់​ខ្លួន​យើង ចងចាំ​នៅ​ប្រភេទ​អង់ទីហ្សែន​នោះ ហើយ​វា​នឹង​ការ​ពារ​ខ្លួន​យើង​ពី​ជំងឺ​ដែល​បង្ក​ដោយ​អង់ទីហ្ស៊ែន​នោះ​ទៅ​ពេល​អនាគត។​

ថ្វីបើ​អង់ទីករ​អាច​ស្គាល់​នឹង​ហ៊ុំព័ទ្ធ​មេរោគ​ក៏ពិត​មែន ប៉ុន្តែ​វា​មិន​អាច​សម្លាប់​វា​បាន​ទេ ដូច​នេះ​ហើយ​វា​នឹង​ត្រូវ​ការ​ជំនួយ​ពីកោសកា T ។ កោសិកា T នឹង​ទៅ​កម្ទេច​អង់ទីហ្ស៊ែន​ដែល​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​អង់ទីករ ឬ​កោសិកាមាន​ការ​បង្ករោគ ឬ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​ខុស​ប្រក្រតី។ កោសិកា T ខ្លះ គឺ​អាច​ហៅ​ថាជា ​កោសិកាពិឃាត ឬ Killer Cells ហើយ​ពួក​វា​ក៏ អាច​ជួយ​ផ្ដល់​សញ្ញា​ទៅ​កោសិកា​ឈាម​ស​ផ្សេង​ទៀត ដែលជា​ពិសេស​គឺ​ពពួក​កោសិកា Phagocytes ឲ្យ​បំពេញ​ការងារ​របស់​ខ្លួន។

៤- តើ​អង់ទីករមាន​មុខងារ​ដូចម្ដេច​ខ្លះ?

Signs You May Have a Weakened Immune System

អង្គបដិប្រាណ ឬអង់ទីករ អាច​មាន​នាទី​ជួយ​បន្សាប​ជាតិ​ពុល​ (toxin) ដែល​បង្កើត​ឡើង​ដោយ​ពពួក​មេរោគ​ផ្សេងៗ។ វា​ក៏​មាន​នាទី​ជួយ ក្រុម​ប្រូតេអ៊ីន​មួយ​ប្រភេទ​ដែល​ហៅថា Complement ឲ្យ​មាន​សកម្មភាពឡើង។ Complement គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធភាព​ស៊ាំ ហើយ​វា​មាន​នាទី​ជួយ​សម្លាប់ បាក់តេរី វីរុស ឬ​កោសិកា​ដែល​បាន​ឆ្លងរោគ។

កោសិកា​ពិសេសៗ​ទាំង​នេះ គឺ ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ដែល​ជួយ​ការពារ​ខ្លួន​យើង​ប្រឆាំង​នឹង​ជំងឺ។ ដែល​ការ​ការពារ​នេះហើយ​យើង​ហៅ​ថា ភាពស៊ាំ (Immunity)។

៥- ប្រភេទ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ

Good Oral Health Can Boost Your Immune System - McIntosh Dental Centre

ក្នុង​រាងកាយ​យើង​មាន​ប្រព័ន្ធភាព​ស៊ាំ ៣ប្រភេទ ផ្សេង​គ្នា ដូច​ជា ប្រព័ន្ធភាពស៊ាំ Innate (ធម្មជាតិ) Adaptive (សកម្ម) និង Passive (ជំនួយ)។

– ប្រព័ន្ធ​ភាព​ស៊ាំធម្មជាតិ (Innate immunity)៖ យើង​គ្រប់​គ្នា​កើត​មក​សុទ្ធ​តែ​មាន​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ភាព​ស៊ាំ​នេះ ជា​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារខ្លួនយើង​ទូទៅ។ ឧទាហរណ៍ វា​ដើរ​តួ​ជា​របាំង​ការពារ​មេរោគ​មិន​ឲ្យ​ចូល​ក្នុង​ខ្លួន​យើង ហើយ​ប្រព័ន្ធ​នេះ នឹង​ចាប់​បាន​ភ្លាម​នៅ​ពេល​រាងកាយ​មាន​វត្ថុធាតុ​ពី​ក្រៅ​ចូល​មក ឬ​ជា​អ្វី​មួយ​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​ដឹង​ថាអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រាង​កាយ​បាន។

– ប្រព័ន្ធ​ភាព​ស៊ាំ​សកម្ម (Adaptive immunity)៖ ជា​ប្រព័ន្ធ​ភាព​ស៊ាំ អាច​អភិវឌ្ឃខ្លួន​គ្រប់​ពេល​វេលា​ក្នុង​ជីវិត​របស់​យើង។ វា​អភិវឌ្ឍ​ឡើង​នៅ​ពេល​យើង​ប្រឈម​នឹង​ជំងឺ ឬ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ។

– ប្រព័ន្ធ​ភាព​ស៊ាំ​ជំនួយ (Passive immunity)៖ Passive immunity សម្តៅ​លើ​ការ​ខ្ចី​កម្លាំងប្រព័ន្ធភាពស៊ាំ​ពី​ប្រភព​ផ្សេង ហើយកើត​ឡើង​ក្នុង​រយៈ​ពេល​ខ្លីប៉ុណ្ណោះ។ ឧទាហរណ៍ អង្គបដិប្រាណ ក្នុង​ទឹក​ដោះ​ម្តាយ អាច​ជួយ​ឲ្យ​ទារក​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​បណ្តោះ​អាសន្ន​មួយ​ការពារ​នឹង​ជំងឺ ដែល​ម្តាយ​យើង​ធ្លាប់​កើត​មានពីមុន​នោះ​។
ប្រព័ន្ធ​ភាព​ស៊ាំ ត្រូវ​ការ​ពេល​មួយ​រយៈ​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ត្រូវ​ការ​ជំនួយ​ពី​វ៉ាក់សាំង។ ហេតុនេះ ដើម្បី​ជួយ​រាងកាយ​មាន​សុខភាព​ល្អ គឺ​ត្រូវ​ចាក់វ៉ាក់​សាំង​ឲ្យ​កូន​យើង ឲ្យ​បាន​ត្រឹម​ត្រូវ​តាំងក្មេង​ដើម្បី​ជួយ​កូនមាន​សុខភាព​ល្អ៕

អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

ចុចអាន៖ ត្រូវពន្លឺព្រះអាទិត្យ​មួយ​ថ្ងៃត្រឹមតែ១០នាទី អាចជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម