Connect with us

សុខភាព

យុវជនម្នាក់ ដាស់តឿនក្មេងៗ កុំញ៉ាំអាហារកែច្នៃ និងគ្រឿងកំប៉ុងច្រើន ចៀសវាងកើតជំងឺខូចតម្រងនោមដូចប្អូនខ្លួន

បានផុស

នៅ

លោក លីស៊ីវម៉េង ដែលជាអ្នកឌីហ្សាញនៅក្រុមហ៊ុនឯកជនមួយ បានចែករំលែកដល់សាធារណជន លើបណ្តាញសង្គមពីមូលហេតុ និងអាការៈនៃជំងឺខូចតម្រងនោម ហើយលោកក៏បានដាស់តឿន ជាពិសេសដល់ក្មេងៗកុំទទួលទានអាហារកែច្នៃ និងគ្រឿងកំប៉ុងច្រើនហួសបរិមាណ ខណៈប្អូនប្រុសរបស់លោកផ្ទាល់ បានកើតជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ និងត្រូវយកទៅព្យាបាលនៅប្រទេសឥណ្ឌានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ស៊ីវម៉េង បានប្រាប់មក កម្ពុជាថ្មី ថា ប្អូនប្រុសរបស់ខ្លួនបច្ចុប្បន្នមានអាយុ២០ឆ្នាំ ហើយកើតជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ គ្រោងយកទៅព្យាបាលនៅប្រទេសឥណ្ឌាខាងមុខ ដោយអាចនឹងចំណាយថវិកាជាង ១០ម៉ឺនដុល្លារ បើគិតទាំងការស្នាក់នៅ ព្យាបាល និងចាយវាយផ្សេងៗនៅទីនោះ។ លោកថា ប្រសិនជាវះកាត់ទទួលបានជោគជ័យនឹងមិនលាងឈាមទៀតឡើយ ប៉ុន្តែ ត្រូវប្រើឆ្នាំព្យាបាលអស់មួយជីវិត។

យុវជន លីស៊ីវម៉េង

ស៊ីវម៉េង បានឱ្យដឹងថា ប្អូនប្រុសរបស់ខ្លួនកើតជំងឺនេះរយៈពេល ១ឆ្នាំមកហើយ មូលហេតុចម្បង គឺបណ្តាលមកពីប្អូនខ្លួនទទួលទានភេសជ្ជៈផ្អែម នំកញ្ចប់ និងសម្រាកមិនបានគ្រប់គ្រាន់ ហើយសកម្មភាពទាំងនេះក៏បន្តធ្វើជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើឱ្យមេរោគវាយប្រហារតែម្ដង។

យុវជនរូបនេះ ក៏បានប្រាប់ទៀតថា រោគសញ្ញាដែលកើតជំងឺនេះ មានដូចជា ទឹកនោមពពុះ ក្រញង់ដៃ បន្ទាប់មកការហើម និងជើង រហូតឈានដល់មានរោគសញ្ញាដល់ភ្នែក ធ្វើឱ្យឈឺភ្នែក និងស្រវាំងភ្នែកមើលអ្វីមិនសូវឃើញ។ ស៊ីវម៉េង បញ្ជាក់ថា ប្រសិនជាមានអាការៈទាំងអស់នេះ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ កុំទុកយូរឱ្យសោះ។

ដោយសារតែជំងឺនេះកើតលើសមាជិកគ្រួសាររបស់ខ្លួនផ្ទាល់ ស៊ីវម៉េង បានចែករំលែកពីរោគសញ្ញា និងវិធីបង្ការ ដោយកាត់បន្ថយការពិសាអាហារកែច្នៃ គ្រឿងកំប៉ុង និងអាហារមានរសជាតិដិតខ្លាំង ដូចជាផ្អែមពេក ឬប្រៃពេក ពោល ប្រសិនជាបរិភោគ ​គឺស្ថិតក្នុងកម្រិតណាមួយដែលមិនមានហានិភ័យ ឬ យូរៗម្តង ព្រោះថា ជំងឺនេះ ត្រូវការប្រាក់ច្រើនក្នុងការព្យាបាល។ លោកក៏សំណូមពរឱ្យពលរដ្ឋគ្រប់រូបពិសាទឹកឱ្យបានច្រើន និងសម្រាកឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណ ដើម្បីឱ្យមានសុខភាពល្អ។

យុវជនរូបនេះ បញ្ជាក់ថា៖ “ជាសារដាស់តឿនដល់បងប្អូនទាំងអស់គ្នា ពិសាទឹកឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះថាពេលឈឺយើងខាតទាំងពេលវេលា ខាតទាំងសុខភាព និងថវិកាផងដែរ”៕

ប្អូនប្រុស លីស៊ីវម៉េង ដែលធ្លាក់ខ្លួនឈឺ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម