KPT+
តើមានអ្វីកើតឡើង ប្រសិនបើមានស្ត្រីសម្រាលកូននៅលើយន្តហោះ?
ជាករណីដ៏កម្រដែលស្ត្រីមានគភ៌ អាចនឹងសម្រាលកូននៅលើយន្តហោះ ត្បិតអីក្រុមហ៊ុនអាកាសចរណ៍ភាគច្រើន អនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះហោះហើរបានឆ្ងាយលុះណាតែនាងកំពុងពពោះមិនលើសពី ៣៨ សប្តាហ៍ ឬ ៣០ ថ្ងៃមុនកាលបរិច្ឆេទសម្រាលប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្ដែងនាពេលកន្លងមក ធ្លាប់មានស្ត្រីបានសម្រាលកូនលើអាកាសពេលកំពុងហោះហើររួចមកហើយ។ ដូច្នេះតើមានអ្វីកើតឡើង ប្រសិនបើស្ត្រីសម្រាលកូននៅលើយន្តហោះ?
១. នាវិកអាចជាអ្នកសម្រាលទារក

ជាទូទៅអ្នកបម្រើតាមយន្តហោះមិនធ្លាប់ត្រូវបានបណ្តុះបណ្តាលដើម្បីជួយសម្រាលកូននោះទេ។ ដូច្នេះប្រសិនបើមានករណីស្ត្រីពពោះជិះយន្តហោះ ហើយឈឺពោះសម្រាល នាវិកមិនមានជម្រើសឡើយ។ បើគ្មានវេជ្ជបណ្ឌិតឬគិលានុបដ្ឋាកឬអ្នកជំនាញវេជ្ជសាស្ត្រណាទេ អ្នកបម្រើតាមយន្តហោះនឹងដើរតួជាឆ្មប។ ចំណែកការហោះហើរនៅតែបន្តដំណើរ ប្រសិនបើមិនមានវិធីដែលអាចចុះចតបន្ទាន់ ឬពុំមានទីតាំងដែលអាចឱ្យយន្តហោះចុះចតបាន។
២. ការចូលសញ្ជាតិរបស់ទារក

មិនទាន់មានច្បាប់កំណត់អំពីសញ្ជាតិទារកដែលសម្រាលលលើយន្តហោះឡើយ ប៉ុន្តែរឿងមួយប្រាកដនោះថា ទារកនឹងទទួលបានសញ្ជាតិដូចគ្នានឹងម្តាយឪពុករបស់ពួកគេ។

មួយវិញទៀត ទារកកើតលើយន្តហោះក៏នឹងទទួលបានសញ្ជាតិរបស់ប្រទេសដែលយន្ដហោះបានចុះបញ្ជីរ ឬកន្លែងដែលយន្ដហោះកំពុងស្ថិតនៅ ខណៈពេលសម្រាល (អាស្រ័យលើច្បាប់ប្រទេសដែរ ព្រោះប្រទេសខ្លះមិនឱ្យសញ្ជាតិនោះទែ)។ ឧទាហរណ៍ ប្រសិនបើទារកកើតនៅដែនអាកាសទឹកដីអាមេរិក ពួកគេនឹងទទួលបានសញ្ជាតិអាមេរិកភ្លាមៗ។
៣. ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្តល់សំបុត្រឥតគិតថ្លៃដល់ទារក

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានផ្ដល់សំបុត្រហោះដោយគិតថ្លៃចំពោះទារកដែលកើតលើយន្តហោះរបស់ខ្លួន។ ជាក់ស្ដែងក្មេងប្រុសម្នាក់ដែលបានកើតនៅលើយន្ដហោះឥណ្ឌា កាលពីឆ្នាំ ២០១៧ និងក្មេងស្រីកើតនៅលើជើងហោះហើរ Egyptair កាលពីឆ្នាំ ២០១៩ ពួកគេអាចធ្វើដំណើរតាមអាកាសដោយហ្វ្រីៗពេញមួយជីវិតតែម្ដងពីក្រុមហ៊ុនដែលពួកគេបានចាប់កំណើត។
យ៉ាងណាក្ដី សំបុត្រហោះហើរសេរី មិនមានផ្ដល់ឱ្យគ្រប់ទារកដែលកើតលើយន្តហោះទេ ពោលមានតែប៉ុន្មានក្រុមហ៊ុនប៉ុណ្ណោះដែលផ្ដល់ឱ្យបែបនេះ។
៤. យន្ដហោះអាចត្រូវបានប្តូរឈ្មោះ

នៅឆ្នាំ ២០១៩ ជើងហោះហើរ JetBlue របស់អាមេរិក បានចុះចតជាមួយអ្នកដំណើរកើនបន្ថែម បន្ទាប់ពីមានអតិថិជនជាទារកក្មេងជាងគេ ដំបូងបំផុត។។ បុគ្គលិកពេទ្យនិងនាវិកក្រុមហ៊ុនបានជួយសម្រាលកូនប្រុសម្នាក់ដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រនៅលើអាកាស។ ក្រោយមកក្រុមហ៊ុនបានប្តូរឈ្មោះយន្តហោះថា “Born to Be Blue” ដោយសារទារកនោះ។
នៅឆ្នាំ ២០១៨ ក្មេងស្រីតូចម្នាក់បានកើតលើជើងហោះហើរ Chick-fil-A សហរដ្ឋអាមេរិក។ នាងត្រូវបានក្រុមហ៊ុននេះផ្ដល់ការចិញ្ចឹមបីបាច់ ហើយថែមទាំងត្រូវបានធានាផ្ដល់ការងារឱ្យធ្វើពេលនាងពេញវ័យទៀតផង។
៥. សុខភាពរបស់ទារកអាចមានគ្រោះថ្នាក់

ទន្ទឹមនឹងប្រយោជន៍មួយចំនួន យន្ដហោះមិនមែនជាកន្លែងល្អសម្រាប់ទារកកើតនោះទេ។ ទីមួយ នៅលើអាកាសមានស្រទាប់ខ្យល់ស្តើងដែលនឹងធ្វើឱ្យទារកពិបាកដកដង្ហើម។ ទីពីរនៅក្នុងយន្ដហោះមិនមានឧបករណ៍បច្ចេកទេសសម្រាប់សម្រាលដែលអាចជួយក្នុងករណីគ្រោះថ្នាក់បានទេ ជាពិសេសប្រសិនបើត្រូវការផ្នែកវះកាត់បន្ទាន់។ ត្រចៀករបស់ទារកទើបនឹងកើតអាចប្រឈមបញ្ហាធ្ងន់ធ្ងរដោយសារតែសម្ពាធខ្យល់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖
ចុចអាន៖ ហេតុអ្វីត្រូវយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ?

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ