KPT+
មានកូនស្រី កង្វល់ខ្លាចចាញ់បោកព្រាននារី ជាទុក្ខធំនៃឳពុកម្តាយបច្ចុប្បន្ន
ហានិភ័យនៃការរំលោភសេពសន្ថវៈ ជាការគិតវែងអន្លាយរបស់ម៉ែឪគ្រប់រូប។ ពីមុន ហេតុផលពីការបារម្ភនេះ បានធ្វើឱ្យពួកគាត់បង្ខាំងមិនឱ្យកូនស្រីទៅរៀនឆ្ងាយពីផ្ទះឡើយ។
ឥឡូវនេះកត្តាសេដ្ឋកិច្ចបានធ្វើឱ្យក្មេងជំទង់ត្រូវបានគ្រួសារអនុញ្ញាត្តិឲ្យចេញឆ្ងាយ ទំាងដឹងថាគ្រោះថ្នាក់នៅតែបន្តមាន។
តាមពិតទៅ ទោះបីជាការរំលោភសេពសន្ថវៈមិនមែនជាកំហុសរបស់ជនរងគ្រោះក៏ហានិភ័យមានយ៉ាងខ្លាំងក្នុងការដែលមិនគិតបង្ការពីបញ្ហានេះឱ្យបានទាន់ពេលវេលា។
ការសិក្សាមួយបានបង្ហាញថា ប្រហែលជាពាក់កណ្តាលនៃការបំពានផ្លូវភេទទាំងអស់នាំមុខដោយគ្រឿងស្រវឹងដែលត្រូវបានប្រើដោយជនល្មើស ឬដោយជនរងគ្រោះខ្លួនឯង។
ការនិយាយដាស់តឿនប្រាប់កូនជំទង់អំពីរបៀបដែលស្លៀកពាក់ទាក់ទងនិងសុវត្ថិភាពនិងការបង្ហោះរូបភាពអ្វីមួយអំពីខ្លួនយើងទៅលើបណ្តាញសង្គម ដោយសួរបញ្ច្រាសឱ្យពួកគេមិនខឹងយើង ប៉ុន្តែចេះថ្លឹងថ្លែងឧទាហរណ៍ថា តើឈុតនោះស្អាតឬ ធ្វើឱ្យយើងរងគ្រោះទៅវិញ?
ប្រសិនបើយើងសង្ស័យថា កូនជំទង់កំពុងសាកល្បងគ្រឿងញៀនឬគ្រឿងស្រវឹងហើយគេចមិនលើកទូរសព្ទដើរលេងលើសម៉ោង ចូរកុំឡូឡា ហើយសង្កត់ចិត្តប្រាប់តាមសម្រួលថា នាងអាចផ្ញើសារមកគ្រប់ពេលប្រាប់ពីទីកន្លែងសម្រាប់យើងមកដឹកទៅផ្ទះវិញ ហើយសន្យាថាមិនខឹងនាងទេ។ សម្រាប់ស្ថានភាពបែបនេះបើអ្នកឆេវឆាវអង្ករនិងក្លាយជាបាយ ព្រោះពេលនាងមានអារម្មណ៍មិនស្រួលឬរងការគំរាមកំហែងនាងអាចនឹងមិនត្រឡប់មកផ្ទះតែម្តង។
ការរំលោភសេពសន្ថវៈនៅតែបន្តកើតមានក្នុងរូបភាពច្រើនឡើងៗ ទោះបីជា ច្បាប់តឹងរឹងយ៉ាងណាក្តី។ នៅក្នុងប្រទេសកម្ពុជា ការរំលោភឬអំពើហិង្សាគ្រប់ប្រភេទគឺជាបទឧក្រិដ្ឋដែលជាទោសធ្ងន់បំផុតក្នុងក្រមព្រហ្មទណ្ឌ ប៉ុន្តែតើមានអ្នកណាខ្វល់ បើករណីរំលោភកូនស្រី ក្មួយ និងកុមារជំទង់កើតឡើងសឹងថារៀងរាល់ខែទៅហើយ?
រាល់ក្មេងជំទង់ដែលរងការរំលោភសេពសន្ថវៈឬសូម្បីការបៀតបៀនកេរ៍ខ្មាសដោយវិធីណាមួយក្តី ពីអ្នកណាម្នាក់ក៏ដោយ នាងនឹងជួបប្រទះនូវអារម្មណ៍ថាគ្មានសុវត្ថិភាពពេញមួយជីវិត។ ដោយសារភាគច្រើន ជនរងគ្រោះច្រើនតែត្រូវធ្វើបាបដោយអ្នកដែលនាងទុកចិត្ត ជាឪពុក បងប្រុស មិត្ត គ្រូ ឬសង្សារ។ ហេតុដូច្នេះស្រមោលខ្មៅនេះ នឹងគ្របដណ្តប់សែនជ្រៅ ព្រមទំាងចូលទៅផ្លាស់ប្តូរជីវិតនាងឱ្យវេទនាដោយបញ្ហាស្ត្រេស រោគនៃការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ រោគគេងមិនលក់ និងការធ្លាក់ទឹកចិត្ត។ ខ្លះទៅជាមានសភាពចង់បានដៃគូរួមភេទច្រើននិងហានិភ័យខ្ពស់នៃការធ្វើអត្តឃាត។
ពេលនាងពេញវ័យដែលយើងអាចសង្ស័យថាកំពុងមានដៃគូលួចលាក់ ចូររំងាប់ចិត្តហើយបង្រៀនពីវិធីដែលនាំឱ្យការណាត់ជួបមួយដែលមានសុវត្ថិភាព។
បុរសខ្លះគិតថា ប្រសិនបើស្រីណាម្នាក់ព្រមចេញទៅអាហារពេលល្ងាចជាមួយពួកគេ គឺមានន័យថាគេមានសិទ្ធិទទួលទំនាក់ទំនងផ្លូវភេទជាថ្នូរ។
ការនិយាយអំពីតម្លៃនៃសីលធម៌មនុស្សម្នាក់ៗ ល្អជាងនិយាយអំពីព្រហ្មចារិយ៍។
ព្រាននារី មិនខ្វះវិធីនឹងធ្វើឱ្យនាងទុកចិត្តឡើយ៕
អត្ថបទ៖ សាយ ពេជ្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ