ព័ត៌មានជាតិ
មន្ត្រី៖ បើទប់ស្កាត់ការបោះបង់ការសិក្សាបាន ក្មេងស្រី នឹងមិនងាយរៀបការទាំងវ័យក្មេង
លោកស្រី ស ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី បានលើកឡើងថា ប្រសិនថា មានការទប់ស្កាត់បោះបង់ការសិក្សារបស់ក្មេងស្រីបាន នោះពួកគេ នឹងទទួលបានការអប់រំច្រើន មានចំណេះដឹងជ្រៅជ្រះ និងមានការសម្រេចចិត្តរឿងរៀបការដោយខ្លួនឯងបាន។
ការលើកឡើងរបស់លោកស្រីបែបនេះ នៅក្នុងកិច្ចពិភាក្សារតុមូលជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលរៀបចំឡើងដោយក្រុមយុវជនក្រោមប្រធានបទ “លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងសមភាពយេនឌ័រ ដើម្បីលុបបំបាត់ការបោះបង់ការសិក្សា និងការរៀបអាពាហ៍ពិពាហ៍វ័យកុមារ” នៅថ្ងៃទី៣១ ខែឧសភានេះ។

កត្តាដែលនាំឱ្យមានការបោះបង់ការសិក្សារបស់ក្មេងស្រី គឺកើតចេញពីកត្តាច្រើនយ៉ាង អាចមកពីបញ្ហាជីវភាព ផ្ទះឆ្ងាយពីសាលា ឈប់រៀនដើម្បីរៀបការ និងកត្តាផ្សេងៗទៀត។ លោកស្រី ស ស៊ីណែត បានលើកឡើងថា បញ្ហាបីមានភាពប្រទាក់ក្រឡាគ្នាគឺ ប្រសិនបើក្មេងស្រីត្រូវបានទប់ស្កាត់ការសិក្សាបាន ពួកគេនឹងមានឱកាសរៀនសូត្រ និងរៀបចំជីវិតពួកគេបានល្អ។ នៅពេលមានចំណេះដឹង នឹងមានប្រាក់កម្រៃតាមដែលគាត់ចង់បាន ហើយនៅពេលដែលសេដ្ឋកិច្ចរឹងមាំ ពួកគេអាចរៀបការដោយការសម្រេចចិត្តខ្លួនឯង និងចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ។ ដូចនេះ ការទប់ស្កាត់ការបោះបង់ការសិក្សាទាំងវ័យក្មេង គឺជាការជួយទប់ស្កាត់ការរៀបការវ័យក្មេងរបស់ក្មេងស្រី និងក្មេងប្រុសផងដែរ។ ការរៀបអាពាហ៍ពិពាហ៍វ័យក្មេងជះឥទ្ធិពលមិនល្អជាច្រើនដល់ក្មេងស្រី និងក្មេងប្រុស សម្រាប់ជីវិតរបស់ពួកគេ។

ជុំវិញនឹងបញ្ហានេះ លោកស្រីបានលើកឡើងថា ក្រសួងកិច្ចការនារីបានធ្វើការជាច្រើនក្នុងការចូលរួមទប់ស្កាត់ និងលើកកម្ពស់សមភាពយេនឌ័រ។ ក្រសួងបានធ្វើសកម្មភាពច្រើន ដោយមានការចុះជួបផ្ទាល់ជាមួយអង្គការដៃគូ ក្នុងការណែនាំដល់ឳពុកម្តាយ និងកុមារផ្ទាល់។ ពង្រឹង និងវេទិការលើកកម្ពស់ដល់ភាពក្លាហាន និងផ្លូវចិត្តដល់ក្មេងស្រី។ បើកវគ្គបណ្តុះបណ្តាលក្មេងស្រី និងស្ត្រីចេះរៀបចំផែនការប្រកបមុខរបរ និងសេដ្ឋកិច្ចរបស់ពួកគេ។ មិនតែប៉ុណ្ណោះ ក៏មានការអប់រំផ្នែកអប់រំ និងសុខភាពសម្រាប់ពួកគេ និងចំណាត់ការផ្សេងៗទៀត។
ទន្ទឹមនេះ ធនធានក្មេងស្រីមានភាពល្អប្រសើរ និងមានសមភាពយេនឌ័រ លោកស្រី ស ស៊ីណែត បារម្ភថា ថ្ងៃអនាគតធនធានក្មេងប្រុសនឹងខ្សត់ខ្សោយទៅៗ ព្រោះទី១ គឺពួកគេចេះសេពគ្រឿងច្រវឹងទាំងវ័យក្មេង និងឈប់រៀនត្រឹមថ្នាក់ទី១២ច្រើន ដោយចាប់យកជំនាញអាជីពផ្សេងៗ។ ចំណែកក្មេងស្រីវិញ សព្វថ្ងៃពួកគេមានភាពក្លាហាន និងសកម្មច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


