Connect with us

KPT+

ស្រលាញ់៤យ៉ាង ដែលមនុស្ស​ច្រើនតែបង្កើតខុស

បានផុស

នៅ

ការមានស្នេហាមិនមែនជារឿងអាក្រក់នោះទេ វាគ្រាន់តែថា មនុស្ស​ភាគច្រើនបានបង្កើតវា​ខុស​ហើយ​ពេលមិនមានលទ្ធផល​ក៏​ស្អប់ជីវិត​ខ្លួនឯង។

ទីមួយ បង្កើត​ពេលនៅវ័យក្មេងជំទង់ពេកមិនមានអាយុសមស្របនឹងស្នេហា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងជំទង់មិនគួរត្រូវបានគេអនុញ្ញាតឱ្យណាត់ជួបស្នេហា​ទេ មុនអាយុ១៨ឆ្នាំ ព្រោះវាមានគុណវិបត្តិច្រើននៅក្នុងទំនាក់ទំនងស្នេហាបែបនេះ ជាជាងគុណសម្បត្តិ។  ក្មេងជំទង់ភាគច្រើនមិនធ្វើសកម្មភាពដោយវាងវៃនៅឡើយ ទោះបីជាពួកគេយល់ថាខ្លួនដឹងរឿងក្នុងលោកនេះគ្រប់យ៉ាង តែតាមពិត គេមិនដឹងអ្វីទំាងអស់ជុំវិញ​ស្នេហា​និងការឈឺចាប់។ ពួកគេមាន​ចិត្ត​ឆេវឆាវហើយងាយធ្លាក់ក្នុងទុក្ខ​ជ្រៅ ​រកដំណោះស្រាយមិនចេញ។

ទីពីរ ស្រលាញ់មនុស្ស​ដែល​មាន​ស្ថានភាពខុសពីខ្លួនពេក

មនុស្ស​ជាច្រើន​ត្អូញ​ថាខ្លួនក្រ ​ទើបគ្មានស្រីស្រលាញ់ ដែលតាមពិត​មកពីខ្លួនមិនយកភ្នែកមើលនារីដែលមកពីមជ្ឈដ្ឋាន​ប្រហែលគ្នា។ ស្នេហា​គ្មានឋានៈទេ ​វាជាការយល់ចិត្ត​នៃមនុស្សពីរនាក់តែ​វាត្រូវតែទាក់ទាញដែរ​។ ​គ្មាន​នារីណាមកស្រលាញ់ប្រុសម្នាក់ដែល​ដេកតែចុច​ទូរសព្ទញ៉ែនាងនោះទេ។ នាងមានក្ដីឬក្រក្តី នាងស្រលាញ់មនុស្ស​ប្រុសដែល​មាន​អ្វីមួយ​ដែលនាង​រំភើប។ ឧទាហរណ៍ នាង​មានទ្រព្យគេមានចំណេះ។ នាងមានសម្ផស្សគេមាន​ចរិតល្អ​ចេះទូន្មាន​នាង​ទៅរក​ផ្លូវល្អ។ យើងគ្មានទំាងលុយ ​គ្មាន​ចំណុចល្អ​ដែលនាង​ចង់បានក្នុងអត្តចរិក គ្មានការងារ មិនខំរកជំនាញ​សម្រាប់ជីវិត​ដេកបន្ទោស​វាសនា​ថាមកពីក្រ????

ទីបី ការស្រលាញ់មនុស្ស​មានគូហើយ

វាជា​ការចាប់ផ្តើម​នៃ​សោកនាដកម្ម។ គេនោះមិនដែល​ គិតគូរឿងអនាគតជាមួយយើងទេ ក្នុងកាលៈទេសៈណាក្តី។ មនុស្ស​ដែលរៀបការរួច ទោះ​គេ​សប្បាយឬមិនសប្បាយចិត្តនឹងគ្រួសារ​គេ គេនៅតែ​ជាមេបញ្ហាក្នុងជីវិត​អ្នក។ ការលួចបន្លំធ្វើជាអ្នកទីបី​មិនសមនឹង​អ្នកណាទំាងអស់ គ្រប់គ្នាមាន​សិទ្ធិមាន​ស្នេហា​ដោយបើកចំហរ ហើយ​បញ្ហាទំនាក់ទំនងលាក់កំបាំង​គឺជាការ​មិនគោរពខ្លួនឯង ។

ទីបួន ស្រលាញ់មេកោយ

ចៅហ្វាយនាយដែលល្អ គេគោរពយើង អភិវឌ្ឍជំនាញយើង ហើយជួយយើងអោយសម្រចគោលដៅទំាងខាងគេ​នឹងខាងយើងលូតលាស់ទៅជាមួយគ្នា។ តែ​បើឃើញ​គេល្អ ហើយ​លង់ចិត្ត​ស្មានថា ជាស្នេហា ច្រើនតែខុស ព្រោះថាទំនាក់ទំនងប្រភេទនេះច្រើនតែត្រូវបានគេចោទប្រកាន់ថា យកអារម្មណ៍មកគ្របលើអាជីព អនុញ្ញាតឱ្យគាត់និង​យើង​ធ្វើកំហុសឆោតល្ងង់ទំាងសងខាង នឹង​ក្លាយជាមនុស្សវង្វេងស្មារតី ហើយផ្ចង់អារម្មណ៍តែអំពីផ្ទាល់ខ្លួនជាមួយ​ស្នេហា​ដែល​មិនមានសុវត្ថិភាព។ មួយវិញ​ទៀត មេដឹកនាំល្អម្នាក់​គួរ​តែ​ត្រូវបានតបស្នង​ដោយ​ការគោរពមិនមែន​នាំគាត់ឱ្យធ្វើកំហុសទេ។ ​វាបំផ្លាញ​អនាគតការងារ​អ្នកទំាងពីរ៕

អត្ថបទ៖ ចម្រើន​តារា

ចុចអាន៖ ពិចារណា​សិន​ មុន​ពេល​សម្រេចចិត្ត​បើក​គណនី​រួម​ជាមួយ​មិត្ត​ប្រុស

ចុចអាន៖ បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម