KPT+
ការលាយបញ្ចូលគ្នារវាងគណនីឯកជននិងគណនីសម្រាប់អាជីវកម្មល្អដែរ?
សហគ្រិនខ្លះសម្រេចចិត្តលាយបញ្ចូលគ្នានូវ សេវាកម្មធនាគារផ្ទាល់ខ្លួននិងអាជីវកម្មជាមួយគ្នា
ដោយមិនចាំបាច់បើកគណនីថ្មី។ ប្រព័ន្ធបែបនេះហាក់ដូចជាធម្មតា ប៉ុន្តែស្ថានភាពនឹងកាន់តែស្មុគស្មាញ ជាពិសេសនៅពេលពន្ធ។
ខាងក្រោមនេះជាទស្សនៈលើការលាយធនាគារផ្ទាល់ខ្លួននិងធនាគារអាជីវកម្ម និងអ្វីដែលត្រូវចងចាំ ប្រសិនបើមានការបែងចែកហិរញ្ញវត្ថុ។
១. គណនីចម្រុះមានផ្លូវសវនកម្មមានកំណត់
នៅពេលលាយធនាគារផ្ទាល់ខ្លួននិងអាជីវកម្ម គឺជាផ្លូវសវនកម្មដែលមានកំណត់ អាចពិបាកខ្លាំងនៅពេលដែលយើងចាប់ផ្ដើមឯករាជ្យ ។ រដ្ឋាភិបាលតែងមានកំណត់ត្រាត្រឹមត្រូវក្នុងកំឡុងពេលធ្វើសវនកម្ម ហើយគណនីធនាគារច្រើន អាចមិនមានប្រសិទ្ធភាពសម្រាប់អាជីវកម្ម។
២.ស្វែងយល់ពីការបំបែករវាងអាជីវកម្មនិងប្រាក់ផ្ទាល់ខ្លួន
ការបំបែកហិរញ្ញវត្ថុអាជីវកម្មដោយស្របច្បាប់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជារឿងមួយដែលមានសារៈសំខាន់ក្នុងការបង្កើតវប្បធម៌មួយក្នុងអាជីវកម្ម។ ចំណែកការលាយបញ្ចូលគ្នានូវគណនីធនាគារនៅដើមដំបូង ហាក់ដូចជាមិនមានលក្ខណៈត្រឹមត្រូវ ប៉ុន្តែអាចបង្កើតបានជាទម្លាប់ជាច្រើន ដែលនាំឲ្យមានភាពមិនច្បាស់លាស់នៃបន្ទាត់នៅពេលក្រោយ។

៣. គណនីដាច់ដោយឡែកមានភាពងាយស្រួលក្នុងការតាមដានការចំណាយ
អាជីវកម្មនិងធនាគារផ្ទាល់ខ្លួន គួរតែរក្សាដាច់ដោយឡែកពីគ្នា។ តាមទស្សនៈសវនកម្មនឹងធ្វើឲ្យការសម្រេចចិត្តកាន់តែងាយស្រួល។ ឧទាហរណ៍ប្រសិនបើយើងទទួលប្រាក់សំណងសម្រាប់វិក្កយបត្រធំ ហើយមាននៅក្នុងគណនីផ្ទាល់ខ្លួន ការចំណាយអាជីវកម្មដែលពាក់ព័ន្ធទាំងអស់អាចត្រូវបានរាប់បញ្ចូល ហើយយើងអាចរកឃើញខ្លួនឯងនៅការខាតបង់នៅពេលក្រោយ។
៤. កត់ត្រារាល់ការវិនិយោគឬដកប្រាក់ផ្ទាល់ខ្លួនជានិច្ច
ការលាយបញ្ចូលគ្នារវាងអាជីវកម្មនិងធនាគារផ្ទាល់ខ្លួន គឺជាកំហុសមួយដែលម្ចាស់អាជីវកម្មតែងតែធ្វើច្រើនដង។ ការដែលធ្វើបែបនេះធ្វើឲ្យអន្តរាយដល់សាជីវកម្ម ហើយអាចបណ្ដាលឲ្យមានបញ្ហានៅក្នុងសវនកម្ម។ ប្រសិនបើអ្នកវិនិយោគឬឲ្យខ្ចីប្រាក់ទៅអាជីវកម្ម ត្រូវប្រាកដថាបានកត់ត្រាយ៉ាងត្រឹមត្រូវ ហើយត្រូវពិនិត្យមើលរបាយការណ៍ធនាគាររៀងរាល់ខែដែរ។
៥. លាយហិរញ្ញវត្ថុកំណត់នូវគំរូអាក្រក់និងបន្ថែមថ្លៃពន្ធ
ការលាយបញ្ចូលគ្នារវាងអាជីវកម្មនិងធនាគារផ្ទាល់ខ្លួន គឺជាកំហុសដំបូង ហើយគួរតែជៀសវាងប្រសិនបើយើងយកចិត្តទុកដាក់លើអាជីវកម្មពិតមែន។ មានហេតុផលធំពីរ ដែលធ្វើឲ្យការលាយហិរញ្ញវត្ថុជាគំនិតមិនល្អ។
ទីមួយបង្កើតគំរូអាក្រក់នៅពេលនិយាយពីទំនួលខុសត្រូវ។ ទី ២ នៅពេលនិយាយអំពីពន្ធ វាផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាលតែប៉ុណ្ណោះ។ មានយុទ្ធសាស្ត្រដែលយើងគួរប្រើ ដើម្បីសន្សំប្រាក់លើពន្ធ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


