KPT+
ហេតុអ្វីបានជាមេឃពេលខ្លះ ប្រែជាពណ៌ស្វាយ?
មិនមែនជារឿងចម្លែកទេ បើសិនយើងមើលឃើញមេឃពណ៌ខៀវស្រងាត់ប្រែមកជាពណ៌ស្វាយ ក្នុងកំឡុងពេលថ្ងៃលិច ឬពេលព្រះអាទិត្យរះ ជាដើម អ្នកខ្លះនិយាយថា បន្ទាប់ពីព្យុះកើតឡើងក្នុងតំបន់ណាមួយ នឹងមានការប្រែពណ៌បែបនេះ។
ប៉ុន្តែ តើអ្វីទៅ ដែលបណ្ដាលឲ្យមេឃមានពណ៌ស្វាយពិតប្រាកដ?

ដើម្បីបានយល់ពីមូលហេតុដែលពេលខ្លះមេឃមានពណ៌ស្វាយ យើងទាំងអស់គ្នាត្រូវយល់ពីមូលហេតុដែលមេឃមានពណ៌ខៀវជាមុនសិន។
តាមពិតទៅមេឃគឺមានពន្លឺពណ៌ស ប៉ុន្តែនៅពេលយើងសម្លឹងមើលតាមរយៈ prism (គឺជាធាតុអុបទិកដែលមានតម្លាភាពជាមួយនឹងផ្ទៃរាបស្មើដែលមានពន្លឺ។ ) យើងនឹងឃើញរលកនៃពន្លឺពណ៌ខុសៗគ្នាទាំងអស់ នៅក្នុងបណ្ដុំពណ៌ក្រហម ទឹកក្រូច លឿង បៃតង ខៀវ និងពណ៌ស្វាយ។
ពន្លឺធ្វើដំណើរតាមរលកនៃធាតុអាកាស

ពន្លឺនឹងធ្វើដំណើរក្នុងបន្ទាត់ត្រង់ លុះត្រាតែមានអ្វីមួយកើតឡើង។ ដូចជា prism ឬម៉ូលេគុលនៅក្នុងបរិយាកាស។ ឧស្ម័ននិងភាគល្អិតនៅក្នុងបរិយាកាសសាយភាយពន្លឺ ហើយចាប់តាំងពីពណ៌ខៀវធ្វើដំណើរលើរលកតូច វាបណ្ដាលឲ្យភាគល្អិតដែលត្រូវបានផ្លាស់ទីកាន់តែលឿន ខ្ចាត់ខ្ចាយពន្លឺកាន់តែច្រើន។ ដូច្នេះយើងឃើញពណ៌ខៀវច្រើនជាងពណ៌ក្រហម ពីព្រោះពណ៌ខៀវទទួលបានភាគល្អិតដំណើរការច្រើនជាងពណ៌ផ្សេងទៀត។ ភ្នែករបស់យើងក៏ងាយនឹងឃើញពន្លឺពណ៌ខៀវដែរ។
ទាក់ទងនឹងមុំ
ពណ៌ស្វាយតែងតែនៅទីនោះ ប៉ុន្តែយើងបែរជាមើលមិនឃើញវាទៅវិញ ដូច្នេះទើបកែវភ្នែកយើងមើលឃើញពណ៌ខៀវច្រើនជាងពណ៌ផ្សេង។ ប៉ុន្តែបើសិនអាកាសធាតុប្រែប្រួល ពណ៌ស្វាយនឹងលេចឡើងមក។ ក្នុងករណីខ្លះ វាជាបញ្ហានៃកន្លែងដែលព្រះអាទិត្យកំពុងជាប់នៅមុំជាក់លាក់ណាមួយ។ មួយចំនួននៃពណ៌ទាំងនោះដែលត្រូវបានរារាំងដោយពណ៌ខៀវ ដូចជាលឿង ក្រហម និងទឹកក្រូច ពួកវាលេចឡើងច្រើនតែក្នុងកំលុងពេលមានពន្លឺព្រះអាទិត្យចុះទាប។
សាស្ត្រាចារ្យឧតុនិយមនៅសាកលវិទ្យាល័យ Wisconsin-Madisonលោក Steven Ackerman, ពន្យល់ថា “ ដោយសារព្រះអាទិត្យទាប ហើយពន្លឺព្រះអាទិត្យឆ្លងកាត់ខ្យល់ច្រើននៅពេលថ្ងៃលិចនិងថ្ងៃរះជាងពេលថ្ងៃ និងពេលព្រះអាទិត្យខ្ពស់ជាងនៅលើមេឃ ។ បរិយាកាសកាន់តែច្រើន មានន័យថា ម៉ូលេគុលកាន់តែច្រើននឹងលុបបំបាត់ពណ៌ស្វាយនិងខៀវឲ្យចាកចេញចេញពីកែវភ្នែករបស់យើងដែលបានសម្លឹងមើល។ ពណ៌ផ្សេងទៀតបន្តដំណើរឆ្ពោះទៅភ្នែករបស់អ្នក។ នេះហើយជាមូលហេតុដែលព្រះអាទិត្យលិចជាញឹកញាប់មានពណ៌លឿងទឹកក្រូចនិងក្រហម។
មេឃពណ៌ស្វាយ
យោងតាមលោកស្រី Sarah Keith-Lucas មកពី BBC Weather បានឲ្យដឹងថា មូលហេតុដែលមេឃមានពណ៌ស្វាយគឺ “ ធូលីដីបំពុលដំណក់ទឹកនិងទម្រង់ពពក” អាចមានឥទ្ធិពលលើពណ៌មេឃផងដែរ។ ជួនកាលពណ៌ផ្កាឈូកនិងពណ៌ស្វាយនឹងលេចឡើងជាញឹកញាប់ជាងពណ៌ក្រហមនិងពណ៌ទឹកក្រូច ដោយសារផ្នែកខ្លះនៃ “ការបំភាន់អុបទិកនៃរលកពន្លឺពណ៌ផ្កាឈូក បំភ្លឺមូលដ្ឋាននៃពពក (ដោយសារតែមុំទាបនៃកាំរស្មីព្រះអាទិត្យ) ហើយពពកពណ៌ផ្កាឈូកទាំងនេះត្រូវបានដាក់នៅលើមេឃពណ៌ខៀវ នៃការរួមបញ្ចូលគ្នានៃពណ៌ផ្កាឈូកនិងពណ៌ខៀវងងឹត អាចធ្វើឱ្យផ្ទៃមេឃមានពណ៌ស្វាយជ្រៅ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មកស្គាល់បុរសអ្នកមានបំផុតនៅវៀតណាម
ចុចអាន៖ហេតុអ្វីប្រជាជនប៊ូតាន អាចប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ ទល់សម័យទំនើបនេះ?

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន