កីឡា
លីគបាល់ទះពិភពលោក VNL រកឃើញវគ្គ ៨ ក្រុមខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុងលោក
ការប្រកួតលីគបាល់ទះជម្រើសជើងឯកពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥ បានចប់វគ្គសន្សំពិន្ទុក្នុងពូលហើយ បន្ទាប់ពីចំណាយពេល ៣ សប្តាហ៍ ដោយក្រុមទាំង ១៨ ត្រូវឆ្លងកាត់ចំនួន ១២ ប្រកួត។

ក្រុមខ្លាំងលំដាប់កំពូលទាំង ៧ គឺ ប្រេស៊ីល អ៉ីតាលី បារាំង ជប៉ុន ស្លូវេនី និង គុយបា ព្រមទាំង ក្រុមចិន ដែលជាម្ចាស់ផ្ទះ បានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។ ប្រេស៊ីល ជាក្រុមធ្វើបានល្អជាងគេដោយឈ្នះ ១១ ប្រកួត និងចាញ់តែ១ដងគត់ ខណៈ អ៉ីតាលី ឈ្នះ ១០ ដង និងចាញ់ ២ដង ហើយក្រុមបារាំង ជប៉ុន និងប៉ូឡូញ ឈ្នះ ៨ និងចាញ់ ៤ ដូចគ្នា។ ជាមួយគ្នានេះ ស្លូវេនី ឈ្នះ ៧ និងចាញ់ ៥ ហើយ គុយបា ឈ្នះ ៦ និងចាញ់ ៦។

វគ្គ ៨ ក្រុមចុងក្រោយ ក្រុមចំណាត់ថ្នាក់លេខ ១ ប្រេស៊ីល ប៉ះ ក្រុមចំណាត់ថ្នាក់ក្រោមគេ គឺ ចិន ខណៈ ក្រុមលេខ ២ អ៉ីតាលី ប៉ះ ក្រុមលេខ៧ គុយបា, ក្រុមលេខ ៣ បារាំង ប៉ះ ក្រុម លេខ ៦ ស្លូវេនី និងក្រុមលេខ ៤ ជប៉ុន ប៉ះ ក្រុមលេខ ៥ ប៉ូឡូញ។

ដល់វគ្គនេះសុទ្ធតែក្រុមខ្លាំងលំដាប់ពិភពលោកប៉ះគ្នា ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ ក្រុមខ្លាំងអាស៊ីគឺ ជប៉ុន ប៉ះ ក្រុមលំដាប់ថ្នាក់លេខ១ក្នុងលោកគឺ ប៉ូឡូញ។

សូមបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនេះធ្វើនៅប្រទេសចិន ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ ថ្ងៃទី៣ ខែសីហា ដោយក្រុមឈ្នះ ឡើងវគ្គបន្ត និងក្រុមចាញ់ ត្រូវប៉ះក្រុមចាញ់ ដើម្បីប្រកួតយកចំណាត់ថ្នាក់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


