KPT+
ចង់ថតរូបបានល្អដូចអ្នកមានអាជីព? កាមេរ៉ាល្អមិនគ្រប់ទេ រៀន៦ចំណុចនេះសិន
ក្លាយជាអ្នកថតរូបអាជីព ឬថតរូបដ៏អស្ចារ្យ មិនកើតឡើងក្នុងពេលមួយយប់នោះទេ។ ការថតរូបគឺជាសិល្បៈដែលត្រូវការការអនុវត្តជារៀងរាល់ថ្ងៃ។
ដូច្នេះដើម្បីក្លាយជាអ្នកថតរូបដូចអ្នកអាជីព យើងត្រូវការគន្លឹះខាងក្រោមនេះ ដើម្បីមកអនុវត្តលើវា ៖
១. ចាប់យករូបភាពដូចគ្នាតែនៅមុំផ្សេងគ្នា
ប្រសិនបើអ្នកចង់ក្លាយជាអ្នកថតរូបដែលដ៏ពូកែម្នាក់ គឺត្រូវថតរូបដូចគ្នារាល់ថ្ងៃ។ នៅពេលអ្នកចាប់ផ្ដើមចុចរូបភាពនៃប្រធានបទដូចគ្នាជារៀងរាល់ថ្ងៃ មានរឿងជាច្រើនដែលអ្នកអាចរៀនពីវាបាន។ ឧទាហរណ៍អ្នកនឹងយល់ពីរបៀបធ្វើការជាមួយមុំផ្សេងៗគ្នា និងរបៀបដែលភ្លើងបំភ្លឺធម្មជាតិ ឬសិប្បនិម្មិតអាចប៉ះពាល់ដល់ការរូបថតមួយនោះ។
ក្នុងនាមជាអ្នកដែលទើបចាប់ផ្ដើមដំបូង វាពិតជាចាំបាច់ដែលត្រូវយល់ពីពន្លឺ មុំ និងអាកាសធាតុ រួមទាំងមានឥទ្ធិពលលើការថតរូប និងវិធីដែលអ្នកអាចយកឈ្នះឧបសគ្គតូចតាចទាំងនេះ ដើម្បីចាប់យករូបភាពដ៏អស្ចារ្យមួយ។
២. បំផុសគំនិតនៅកន្លែងដែលមិនធ្លាប់គិត

ត្រូវស្វែងរកការបំផុសគំនិតនៅកន្លែងដែលអ្នកមិនធ្លាប់គិត ឬមិនធ្លាប់បានទៅ។ បើអ្នកចេញពីផ្ទះទៅធ្វើការរាល់ថ្ងៃសាកល្បងបំផុសគំនិតនៅក្នុងអាគារ។
ស្រដៀងគ្នានេះដែរ អ្នកក៏អាចថតរូបពែងកាហ្វេដែលអ្នកចាប់យកពេលធ្វើការ។ នេះជាការបំផុសគំនិតនៅក្នុងកន្លែងដែលអ្នកមិនធ្លាប់បានគិតពីមុន។
ចង់ក្លាយជាអ្នកថតរូបបានស្អាត ត្រូវទន្ទេញថា មិនថារស់នៅទីណាទេ ការថតរូបគឺគ្មានដែនកំណត់ឡើយ។
៣. ពិសោធន៍ជាមួយពន្លឺ
ពន្លឺដើរតួយ៉ាងសំខាន់ក្នុងការថតរូប វាអាចបង្កើតឬបំបែករូបថត នេះមូលហេតុដែលវាសំខាន់ក្នុងការស្វែងយល់ពីរបៀបធ្វើការជាមួយពន្លឺ។ វាមិនត្រឹមតែសំខាន់ដើម្បីទទួលបានរូបភាពច្បាស់ជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបង្ហាញព័ត៌មានលំអិតនៅក្នុងរូបថតរបស់អ្នកផងដែរ។
លើសពីនេះទៀត ភ្លើងបំភ្លឺក៏រួមចំណែកដល់អារម្មណ៍និងសំឡេង បរិយាកាសនៃរូបភាពផងដែរ។
៤. សាកល្បងថតរូបភាពដែលមិនធ្លាប់ថត
ធម្មជាតិគឺជារឿងមួយដែលអ្នកគួរស្វែងយល់ ដើម្បីបង្កើនជំនាញជាអ្នកថតរូប។ បើអ្នកធ្លាប់តែថតរូបបែបបញ្ឈរច្រើនដងមកហើយ ដូច្នេះគួរព្យាយាមថតរូបភាពបែបធម្មជាតិម្ដង។

ស្រដៀងគ្នានេះដែរ សូមសាកល្បងថតរូបតាមដងផ្លូវ ឬថតរូបសត្វព្រៃនៅកន្លែងណាមួយដែលអ្នកពេញចិត្ត។ មានប្រភេទផ្សេងៗគ្នានៃការថតរូបដែលអ្នកចាប់ផ្ដើមដំបូង គួរស្វែងយល់មុនពេលផ្ដោតលើប្រភេទថតរូបជាក់លាក់មួយ។
នៅពេលដែលអ្នកថតរូបវត្ថុដែលអ្នកមិនធ្លាប់មានពីមុនមក គំនិតរបស់អ្នកនឹងលេចចេញនូវគំនិតថ្មីៗដើម្បីបង្កើតរូបថត។
៥. ជ្រើសរើសពណ៌
ចង់ឲ្យរូបភាពមានភាពច្នៃប្រឌិតដូចអ្នកអាជីព ត្រូវជ្រើសរើសពណ៌ហើយផ្ដោតតែលើពណ៌នោះនៅពេលចុចរូបភាព។ ឧទាហរណ៍បើយើងជ្រើសរើសយកពណ៌ទឹកក្រូច យើងអាចថតយកទេសភាពថ្ងៃលិច ព្រះអាទិត្យ វាលស្រែ និងវត្ថុជាច្រើនទៀតនៅក្នុងធម្មជាតិ។
៦. រកមើលទស្សនៈប្លែកៗ

ភាគច្រើនជាញឹកញាប់ មនុស្សមាននិន្នាការចុចរូបភាពនៃអ្វីដែលនៅពីមុខពួកគេ ដោយមិនមើលវាពីទស្សនៈខុសគ្នា។ ចង់ក្លាយជាអ្នកពូកែខាងសិល្បៈនៃការថតរូប ត្រូវគិតពីមុំនិងទស្សនៈថ្មីៗជានិច្ច។
ជាអ្នកថតរូបត្រូវមានទស្សនវិស័យប្លែកៗ សិល្បៈនិងគំនិតច្នៃប្រឌិតជានិច្ច មិនថាទៅកន្លែងណាមួយឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីអភ័យទោសដល់នរណាម្នាក់ ដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់ខ្លាំង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់