Connect with us

ព័ត៌មានជាតិ

សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ

បានផុស

នៅ

សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប គឺសពអនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី បានវិលមកដល់មាតុភូមិកំណើតវិញហើយ នៅម៉ោងប្រមាណ៦ល្ងាច ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយចំណាយពេលដឹកចេញពីប្រទេសស៊ូដង់ខាងត្បូងរយៈពេល៣ថ្ងៃ២យប់។ សពយោធិនទាំងពីររូបបានដឹកចេញពីប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃទី២៤ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញមកដល់ទីតាំងច្រកទ្វារពិសេសនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទទួល និងគោរពវិញ្ញាណក្ខន្ធ។

បន្ទាប់ពីរំកិលចុះពីយន្តហោះ សពកងទ័ពមួកខៀវទាំងពីរត្រូវបានព្រះសង្ឃបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដោយឧបនាយករដ្ឋមន្ត្រីទៀ សីហា រួចបញ្ចូនទៅភូមិកំណើត ដើម្បីឱ្យក្រុមគ្រួសារប្រារព្ធពិធីបុណ្យតាមបែបសាសនា។ សពរបស់អនុសេនីយ៍ឯក ដួង មាហ្គាលី ត្រូវបានបញ្ជូនទៅកាន់វត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកអនុសេនីយ៍ទោ ផាត មុន្នី ត្រូវបញ្ជូនទៅត​ម្កល់នៅវត្តក្បាលកោះ សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

គួរឱ្យដឹងថា គឺអនុសេនីយ៍ឯក ដួង មាហ្គាលី និងអនុសេនីយ៍ទោ ផាត មុន្នី បានបាត់បង់ជីវិតកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងបេសកកម្មនៅទីក្រុងម៉ាឡាកាល់ ប្រទេសស៊ូដង់ខាងត្បូង។

មុននឹងបញ្ជូនសពយោធិនទាំងពីរមកកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា មេបញ្ជាការប្រចាំតំបន់ភូមិភាគខាងត្បូង, ភូមិភាគខាងលិច , មេបញ្ជាការកងអនុសេនាធំរាជអាវុធហត្ថលេខ៨៧២ និងមេបញ្ជាការតាមបណ្តាប្រទេសដែលឈរជើងនៅក្នុង UN Tomping ទីក្រុង Juba នឹង តំបន់ ម៉ាឡាកាល់ នៃតំបន់បេសកកម្មស៊ូដង់ខាងត្បូង ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអ្នកទាំងពីរផងដែរ។

ជុំវិញការបាត់បង់យោធិនទាំងពីររូបនេះ សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដែងការសោកស្ដាយ និងចាត់ទុកថាជាការបាត់បង់នាយទាហានដ៏អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី ស្ម័គ្រចិត្តចាកឆ្ងាយមាតុភូមិកំណើត និងក្រុមគ្រួសារ ជាទីស្រឡាញ់ និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុមនុស្សធម៌អន្តរជាតិ ដែលជាការរួមចំណែក ដ៏ធំធេង ក្នុងការលើកតម្កើងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

ចំណែកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្ក្រីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ក៏បានសម្ដែងការសោកស្ដាយ ចូលរួមរំលែកទុក្ខ និងចាត់ទុកការបាត់យោធិនទាំងពីរ ថាគឺជាការបាត់បង់យោធិនដ៏ឆ្នើម ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ចូលរួមថែក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាតិ និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម