ព័ត៌មានជាតិ
ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា
សម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អរគុណសម្ដេចតេជោ ហ៊ុន សែន ផ្ដួចផ្ដើមកៀរគរថវិកាសម្រាប់ជួយកងទ័ពនៅជួរមុខ។ សម្ដេចធិបតី ថ្លែងថា ដើម្បីឱ្យថវិកាដែលសប្បុរសជនបរិច្ចាគប្រើប្រាស់ទៅចំគោលដៅ ហើយស្មើភាព រដ្ឋាភិបាលកម្ពុជា នឹងបង្កើតមូលនិធិមួយឆាប់ៗនេះ។ សម្ដេចធិបតី ក៏បានអរគុណសប្បុរសជនទាំងចាប់តាំងពីមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលបានបរិច្ចាគថវិកា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដូច្នេះ នៅក្នុងសមាជព្រឹទ្ធសភា-រដ្ឋសភា នាថ្ងៃទី០៣ ខែមិថុនា នេះ។

សម្ដេចធិបតី ថ្លែងដូច្នេះ៖« ដើម្បីធានាប្រសិទ្ធនៃការប្រើប្រាស់ថវិកានេះ ឱ្យបានចំគោលដៅ និងមានតម្លាភាព រាជរដ្ឋាភិបាល នឹងរៀបចំមូលនិធិមួយ ដើម្បីគ្រប់គ្រងនូវមូលនិធិ ដើម្បីគាំទ្រទៅដល់កងទ័ពរបស់យើង និងធ្វើការជាមួយគណៈបញ្ជាការឯកភាពសមរភូមិមុខ ដើម្បីធ្វើការធានាដោះស្រាយបញ្ហា ធានាចាត់ចែងនូវថវិកានេះ ឱ្យចំគោលដៅកងទ័ពរបស់យើងនៅខាងមុខ។»។
ការបង្កើតមូលនិធិធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសកៀរគរឱ្យពលរដ្ឋកម្ពុជា និងអ្នកមានធនធានទាំងឡាយ ជួយបរិច្ចាគ ផ្ដល់ការគាំទ្រទៅដល់កងទ័ពនៅជួរមុខ ដែលកំពុងប្រឈមមុខការពារបូរណភាពទឹកដីជាមួយប្រទេសថៃ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋ មន្ត្រីរាជការ អ្នកមានធនធាន បរិច្ចាគជួយដល់កងទ័ពនៅជួរមុខ ដើម្បីបង្ហាញអំពីការឯកភាពជាតិ ការរួមគ្នាជាធ្លុងមួយ និងឱ្យក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងបង្ហាញថា កងទ័ពការពារនៅជួរមុខ ចំណែកប្រជាជនជាអ្នកនៅពីក្រោយផ្ដល់ការលើកទឹកចិត្តដ៏រឹងមាំជូនកងទ័ព។

ទាំងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែធ្លាប់បានប្រកាសថា ការអំពាវនាវឱ្យពលរដ្ឋបរិច្ចាគជូនកងទ័ពនេះ មិនមែនដោយសារតែខ្វះខាតថវិកាសម្រាប់កងទ័ព និងរដ្ឋាភិបាលឡើយ។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទី១ ដែលរដ្ឋាភិបាលកម្ពុជា បង្កើតមូលនិធិបែបនេះឡើង ត្បិតកាលពីឆ្នាំ២០២៤កន្លងទៅ រដ្ឋាភិបាលបានបង្កើតមូលនិធិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្ដោតលើផ្លូវក្រវ៉ាត់ព្រំដែន ដោយបើកផ្លូវឱ្យពលរដ្ឋចូលរួមបរិច្ចាគ ក្នុងបុព្វហេតុការពារបូរណភាពទឹកដីដូចគ្នា។
កាលពីសង្គ្រាមជាមួយថៃ កាលពីចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ កម្ពុជា ក៏បានបង្កើតមូលធិនិ ដើម្បីឱ្យពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈបរិច្ចាគគាំទ្រលើកទឹកចិត្តដល់កងទ័ពផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


