KPT+
ទើបដឹងការពិត! មកពីអ៊ីចឹងសោះ ទើបអ្នកកើតខែទាំងនេះនៅ Single បានយូរ
មកពីមូលហេតុទាំងនេះសោះ ទើបខែទាំង ១២ នៅមិនទាន់មានសង្សារ!
-មករា
មិនទាន់មានសង្សារ ព្រោះថាសម្បូរ Crush ពេក មិនដឹងយកមួយណា ទុកមួយណា។

-កុម្ភៈ
ខ្លាចស្នេហា ខ្លាចគេបោកប្រាស់ មិនចង់មានគូ ហើយក៏អត់អ្នកស្រឡាញ់។
-មីនា
ស្ដេចខ្ជិលលើលោក បើមានអ្នកយក ទាល់តែមានអព្ភូតហេតុ។
-មេសា
រង់ចាំមនុស្ស Perfect រើសមហាសែនរើស រហូតដល់ពេលនេះគឺថា នៅម្នាក់ឯង។

-ឧសភា
ចិត្តជ្រះថ្លាខាងសាសនា មិនសូវខ្វល់រឿងមនោសញ្ចេតនានោះទេ រាល់ថ្ងៃនេះស្ដាប់តែព្រះធម៌។
-មិថុនា
អត់ស្នេហា អត់ខ្វល់ ខ្វល់តែរឿងអត់លុយចាយ និងរបស់ញ៉ាំប៉ុណ្ណោះ។
-កក្កដា
ពូកែស្រមើស្រមៃ ស្រមៃដល់ទេវបុត្រអ៊ីចឹងទៅ! ចុងក្រោយទើបដឹងថាកំពុងរស់នៅជាមួយមនុស្សលោកសោះ។

-សីហា
ចិត្តប្រែប្រួលលឿន ពិបាកយល់ ទើបគ្មានអ្នកណាហ៊ាននៅក្បែរ។
-កញ្ញា
មានស្នេហាតែជាមួយតួប្រលោមលោកនិងតួអង្គក្នុងរឿងកុន រីឯមនុស្សពិតទាល់តែបានពាក់កណ្ដាលតួ ទើបយកភ្នែកមើល។
-តុលា
មិនចង់មានសង្សារផ្ដេសផ្ដាស រង់ចាំយកប្ដីឬប្រពន្ធតែម្ដង កុំឲ្យបែកគ្នាច្រើនដងពេក។

-វិច្ឆិកា
ខំរៀន សង្វាតសិក្សា ក្រេបយកចំណេះដឹងសិន សង្សារចាំគិតពេលរៀនចប់ និងមានការងារធ្វើ។
-ធ្នូ
ម្ងៃៗរវល់តែជាមួយហ្គេម មិនមានពេលញ៉ែអ្នកណា ហើយក៏គ្មានអ្នកណាចង់យកជាសង្សារដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្គាល់ចិត្តថ្លើមដៃគូតាមរយៈខែកំណើតទាំង១២ មួយណាជាគូស្នេហ៍របស់អ្នក?
ចុចអាន៖ មកដឹងមូលហេតុដែលនាំឱ្យមនុស្សកើតតាមខែទាំង១២តែងតែកើតទុក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ