កីឡា
ឧត្តមសេនីយ៍ឯក ជូន ណារិន្ទ សង្ឃឹម សុខ ធី ប្រកួតជាមួយ ពេជ្រ សម្បត្តិ ប្រកបដោយយុត្តិធម៌
លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ ស្នងការរាជធានីភ្នំពេញ សង្ឃឹមការប្រកួតរវាងកីឡាករ សុខ ធី និង ពេជ្រ សម្បត្តិ ប្រកបដោយបច្ចេកទេស យុត្តិធម៌ និងសុជីវធម៌។

លោក ជូន ណារិន្ទ ដែលជាអ្នកគាំទ្រកីឡាប្រដាល់ម្នាក់បានលើកឡើងថា ៖«ខ្ញុំជាអ្នកគាំទ្រគុនខ្មែរម្នាក់ ប៉ុន្មានថ្ងៃនេះសង្គេតឃើញតាមបណ្ដាញសង្គមបង្ហោះវាយប្រហារគ្នាច្រើនរឿងការកាត់ក្ដីដែលមិនគួរឱ្យកើតមានឡើង។ ខ្ញុំសង្ឃឹមថា ការប្រកួតរវាង ប្អូន សុខ ធី និង ប្អូន ពេជ្រ សម្បត្តិ ថ្ងៃខាងមុខ ជាការប្រកួតប្រកបដោយបចេកទេស និងយុត្តិធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបង្ហាញឱ្យពិភពលោកបានស្គាល់ក្បាច់គុនខ្មែរយើង»។

ការលើកឡើងរបស់លោក ជូន ណារិន្ទ បែបនេះ បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរមានបញ្ហាច្រើនពាក់ព័ន្ធនឹងការដាក់ពិន្ទុ។ មិនមែនតែពេលនេះទេ បញ្ហាដាក់ពិន្ទុដែលធ្វើឲ្យអ្នកទស្សនាមិនពេញចិត្តកើតមានជាយូរមកហើយ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលមានលោក ខូវ ឆាយ ជាប្រធានកំពុងក្រពុលមុខខ្លាំងអំពីការដាក់ពិន្ទុរបស់ចៅក្រម។
សាមីខ្លួនកីឡាករ គឺ ពេជ្រ សម្បត្តិ ក៏បានស្នើដល់អ្នកគាំទ្រ សូមកុំឈ្លោះគ្នា រិះគន់ ជេរប្រមាថគ្នាជុំវិញការប្រកួតរបស់ខ្លួនជាមួយកីឡាករ សុខ ធី។ មិនថា នរណាឈ្នះ ឬចាញ់គឺក៏ជាខ្មែរដែរ។

ជំនួបរវាង ពេជ្រ សម្បត្តិ និង សុខ ធី ពិតជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងណាស់ ពីព្រោះអ្នកទាំងពីរសុទ្ធតែជាកីឡាករល្បីលំដាប់ជួរមុខដូចគ្នា ប៉ុន្តែសមត្ថភាព និងបច្ចេកទេសម្យ៉ាងម្នាក់ ហើយនេះជាការជួបគ្នាលើកដំបូង។ សុខ ធី ជាកីឡាករប្រើក្បាច់ជាងកម្លាំងបាយដែលមានទាំងកណ្តាប់ដៃ ទាត់ ជង្គង់ កែង និងចាប់ ខណៈ ពេជ្រ សម្បត្តិ មានកម្លាំងស៊ុហ្វខ្លាំង រឹងមាំ ស្វិតធន់ និងកណ្តាប់ដៃល្អ។
អ្នកទាំងពីរនឹងជួបគ្នានៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ខាងមុខនេះនៅសង្វៀនហង្សមាស៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


