Connect with us

ព័ត៌មានអន្ដរជាតិ

Trump ផ្តាំទៅ Medvedev ឲ្យចេះប្រយ័ត្នសម្តី ពេលនិយាយពីអាវុធនុយក្លេអ៊ែរ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ទៅអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev ត្រូវចេះប្រយ័ត្នសម្តីពេលនិយាយរឿងអាវុធនុយក្លេអ៊ែរ។

ប្រធានាធិបតីអាមេរិក Donald Trump (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៣ខែមិថុនាឆ្នាំ២០២៥ ប្រមុខសេតវិមានសរសេរថា លោកបានឮអតីតប្រធានាធិបតីរុស្ស៊ី Medvedev និយាយដោយមិនប្រយ័ត្នអំពី ពាក្យ N (នុយក្លេអ៊ែរ!) ហើយថា គាត់និងប្រទេសដទៃទៀត ត្រៀមផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ ដូច្នេះត្រូវប្រយ័ត្នបន្តិចពេលនិយាយពាក្យ N។

លើសពីនេះ លោក Trump អួតថា អាមេរិកមានសមត្ថភាពយោធាដ៏កំពូល ទាំងការវាយប្រហារចេញពីសមុទ្រនិងអាកាស។

កាលពីថ្ងៃអាទិត្យ លោក Medvedev អះអាងថា មានប្រទេសមួយចំនួនត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរទៅឲ្យអ៊ីរ៉ង់ដោយផ្ទាល់ហើយ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Dmitry Medvedev (រូបថត៖ Reuters)

លោកបានបង្ហោះលើបណ្តាញសង្គម X ក្រោយអាមេរិកវាយរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយក្នុងសារនោះលោកសរសេរថា «តើ​អាមេរិក​សម្រេច​បាន​អ្វី​ខ្លះ​ជាមួយ​ការ​វាយ​ប្រហារ​ពេល​យប់​លើ​ទីតាំង​នុយក្លេអ៊ែរ​ចំនួន​បី​នៅ​អ៊ីរ៉ង់? ១. ហេដ្ឋារចនាសម្ព័ន្ធសំខាន់នៃវដ្តឥន្ធនៈនុយក្លេអ៊ែរ ហាក់ដូចជាមិនមានផលប៉ះពាល់ ឬអាចខូចខាតតិចតួចប៉ុណ្ណោះ។ ២. ការពង្រឹងសម្ភារៈនុយក្លេអ៊ែរ ហើយឥឡូវនេះយើងអាចនិយាយបានច្បាស់ថា ការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។ ៣. ប្រទេសមួយចំនួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្គត់ផ្គង់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេឲ្យអ៊ីរ៉ង់ដោយផ្ទាល់»។

យ៉ាងណាក្រោយមក លោក Medvedev ឆ្លើយតបទៅ Trump ថា «រុស្ស៊ីគ្មានចេតនាផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយ ពីព្រោះយើងជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ មិនដូចអ៊ីស្រាអែលទេ» ប៉ុន្តែលោកបង្ហើបថាប្រទេសផ្សេងអាច ហើយនោះជាអ្វីដែលលោកនិយាយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម