ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមលើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ហើយទាំងស្រុងហើយ ប៉ុន្តែទីក្រុងតេហេរ៉ង់ ចេញមុខបដិសេធ។

ប្រមុខសេតវិមានបានប្រកាសបែបនេះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៣ខែមិថុនាឆ្នាំ២០២៥ ដោយលោកសរសេរថា «មានការឯកភាពគ្នាទាំងស្រុងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ថា នឹងមានបទឈប់បាញ់ពេញលេញក្នុងរយៈពេលប្រហែល៦ម៉ោងទៀត គិតចាប់ពីពេលនេះទៅ នៅពេលដែលអ៊ីស្រាអែលនិងអ៊ីរ៉ង់បញ្ចប់បេសកកម្មចុងក្រោយដែលកំពុងដំណើរការ។ ក្នុងរយៈពេល១២ ម៉ោង បន្ទាប់មកសង្គ្រាមនឹងត្រូវបានចាត់ទុកថា បញ្ចប់»។
ជុំវិញបទឈប់បាញ់នេះដែរ បើយោងតាមប្រភពមួយដែលចុះផ្សាយដោយ CNN បានឲ្យដឹងថា ប្រទេសកាតា គឺជាអ្នកជួយសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងរវាងគូសត្រូវទាំងពីរនេះ។
យោងតាមប្រភពនោះ លោកត្រាំបានពិភាក្សាជាមួយព្រះចៅកាតា ហើយប្រាប់ទ្រង់ថា អាមេរិកអាចឲ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ីរ៉ង់។ បន្ទាប់មកលោក ត្រាំ ក៏ស្នើឲ្យកាតាទៅបញ្ចុះបញ្ចូលអ៊ីរ៉ង់ ឲ្យយល់ព្រមចំពោះបទឈប់បាញ់នេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Fars ដែលស្និទ្ធិនឹងឆ្មាំបដិវត្តឥស្លាម បានទាត់ចោលការអះអាងរបស់លោកត្រាំ ដោយចុះផ្សាយថា ការប្រកាសរបស់ប្រធានាធិបតីអាមេរិកគឺខុសទាំងស្រុង។ ទីក្រុងតេហេរ៉ង់ មិនទទួលបានសំណើបទឈប់បាញ់ទេ ទាំងសំណើផ្លូវការនិងមិនផ្លូវការ។

សេចក្តីប្រកាសរបស់លោកត្រាំ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលលើមូលដ្ឋានទ័ពអាកាស Al Udeid របស់សហរដ្ឋអាមេរិក ក្នុងប្រទេសកាតា។
ទោះបីជាយ៉ាងណាក៏ដោយ មីស៊ីលត្រូវខែលការពាររបស់កាតានិងអាមេរិក ស្ទាក់ចាប់បាន ហើយមិនបង្កឲ្យមានមនុស្សរងរបួសឬការខូចខាតសំណង់ហេដ្ឋារចនាសម្ព័ន្ធអ្វីទេ។
ការវាយប្រហារនេះ ត្រូវគេដឹងយ៉ាងច្បាស់ថា គឺជាការសងសឹករបស់អ៊ីរ៉ង់ចំពោះអាមេរិក ដែលវាយប្រហារអាកាសលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន កាលពីចុងសប្តាហ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា អាមេរិក វាយអ៊ីរ៉ង់ ដោយប្រើលេសដូចកាលវាយអ៊ីរ៉ាក់ អ៊ីចឹង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


