KPT+
ទំនួលខុសត្រូវរបស់ “ឪពុក” មិនមែនមានត្រឹមតែសមត្ថភាពរកប្រាក់នោះទេ
ក្លាយជាឪពុករបស់ក្មេងម្នាក់ជារឿងងាយស្រួល តែក្លាយជាឪពុកល្អម្នាក់ នោះទើបជារឿងដែលពិបាកសម្រាប់បុរសភាគច្រើន ព្រោះទំនួលខុសត្រូវរបស់ឪពុក មិនមែនមានត្រឹម សមត្ថភាពរកប្រាក់នោះទេ។
ឪពុកអស្ចារ្យម្នាក់ ជាបុរសដែលអាចរួមចំណែក ក្នុងការផ្គត់ផ្គង់ ផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់ក្មេងនោះឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។ ឪពុកល្អម្នាក់ មិនត្រឹមតែខំប្រឹងប្រែងធ្វើការ រកប្រាក់ផ្គត់ផ្គង់គ្រួសារ ឬគ្រាន់តែផ្តល់ជម្រកល្អសម្រាប់កូនៗ មានអាហារពេញៗតុ ឬក៏បញ្ជូនពួកគេទៅរៀនសាលាថ្លៃៗដែរ។ ប៉ុន្តែឪពុកល្អត្រូវស្គាល់ពីភាពជាឪពុក ដែលវាមិនមែនគ្រាន់តែផ្តល់តែសម្បកក្រៅប៉ុណ្ណោះ តែជាបុរសដែលមានចំណុចទាំងនេះ៖
ឆ្លៀតពេលដើម្បីគ្រួសារ ទោះបីជារវល់យ៉ាងណាក៏ដោយ

ជាឪពុកល្អម្នាក់មិនថារវល់ការងាយ៉ាងណានោះទេ គាត់តែងតែអាចឆ្លៀតពេលដើម្បីភរិយានិងកូនៗ នៅដែលពួកគេត្រូវការគាត់ និងអាចកំដរក្រុមគ្រួសារនៅថ្ងៃឈប់សម្រាក។ សូម្បីតែនៅពេលដែលគាត់នឿយហត់ អស់កម្លាំងក៏ដោយ គាត់ក៏នៅតែឆ្លៀតចំណាយពេលខ្លះជាមួយគ្រួសារដែរ។
ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីថែរក្សាគ្រួសារ

ឪពុកគម្រូសុខចិត្តលះបង់នូវតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍រួមរបស់គ្រួសារទាំងមូល។ លើសពីនេះទៅទៀតគាត់ជាឪពុកដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីធានាថា ភរិយានិងកូនៗមានសុភមង្គលពិតប្រាកដ។
មិនថាមានបញ្ហាធំឬតូចក្ដី ក្នុងនាមជាមេគ្រួសារ ជាប៉ាៗគេរមែងព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា ដោយមិនទុកភរិយានិងកូនៗឲ្យប្រឈមនឹងឧបសគ្គតែឯងឡើយ។
លះបង់ជានិច្ច

គាត់ជាបុរសដែលប្តេជ្ញាខ្លួនឯងដើម្បីធានាថាក្រុមគ្រួសារត្រូវបានយកចិត្តទុកដាក់និងត្រូវបានមើលថែរក្សា ហើយនឹងមិនបោះបង់គ្រួសារដើម្បីការពារខ្លួនទេ តែគាត់សុខចិត្តរ៉ាប់រងការលំបាក ដើម្បីឲ្យគ្រួសារបានទទួលសេចក្ដីសុខវិញ។
ធ្វើជាគំរូល្អសម្រាប់កូនៗធ្វើតាម

គាត់នឹងបង្រៀនកូនប្រុសពីរបៀបស្រឡាញ់មនុស្សស្រី ដោយការស្រឡាញ់ភរិយារបស់គាត់អស់ពីចិត្ត ដើម្បីឲ្យកូនមើលនិងធ្វើគំរូតាម។ គាត់នឹងបង្រៀនកូនស្រីពីរបៀបការពារខ្លួន និងធ្វើអ្វីដែលត្រឹមត្រូវ។ ជាទូទៅគាត់នឹងមិននៅគ្រប់កន្លែងដែលកូនគាត់ត្រូវការទេ ប៉ុន្តែនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកគេគ្រប់ពេលវេលា ដោយសារគំរូល្អដែលគាត់បានទុកឲ្យបុត្រធីតា។
ជាមនុស្សម្នាក់ដែលបង្រៀនកូនឲ្យមានគុណធម៌

សេចក្ដីសប្បុរស ស្មោះត្រង់ អត់ធ្មត់ យោគយល់ និងសេចក្តីស្រឡាញ់ ទាំងនេះជាអ្វីដែលកូនៗរៀនបានពីគ្រួសារច្រើនជាងនៅសាលា។ នោះហើយជាមូលហេតុដែលឪពុកល្អគ្រប់រូបខិតខំប្រឹងប្រែងបង្រៀនគោលការណ៍ទាំងនេះដល់កូនៗ របស់គាត់។ គាត់បង្រៀនដោយធ្វើជាគំរូល្អសម្រាប់ពួកគេឲ្យពួកគេធ្វើតាម តាមការរស់នៅប្រចាំថ្ងៃ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿង ៧ យ៉ាងដែលអ្នកជាឪពុកគួរតែបង្រៀនទៅកាន់កូនប្រុស

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ២ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន