KPT+
មកដឹងសាវតារពិសេសរបស់ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud យាងមក កម្ពុជា ថ្ងៃនេះ
ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំគណៈប្រតិភូយាងមកបំពេញ ព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា ថ្ងៃនេះ ដូច្នេះកម្ពុជាថ្មី សូមបង្ហាញពីសាវតារពិសេសរបស់ទ្រង់ ជូនមិត្តអ្នកអានបានជ្រាប ។
ជីវប្រវត្តិរបស់ព្រះអង្គ Faisal bin Farhan Al Saud
ព្រះអង្គម្ចាស់ Faisal bin Farhan Al-Saud ប្រសូតនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ខាងលិច ហើយបានចំណាយពេលមួយផ្នែកនៃកុមារភាព និងវ័យរបស់ទ្រង់នៅក្នុងប្រទេសនោះ ដែលជាមូលហេតុទ្រង់អាចនិយាយភាសាអាល្លឺម៉ង់ បានយ៉ាងស្ទាត់ជំនាញ ។
ទ្រង់ធ្លាប់បានបម្រើការជាឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ប្រចាំប្រទេសអាល្លឺម៉ង់ ចាប់តាំងពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៩។ ព្រះអង្គក៏បានបម្រើការជារដ្ឋមន្ត្រីការបរទេស នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ដោយព្រះរាជក្រឹត្យ ដែលចេញដោយស្ដេច Salman។
ជីវិតដំបូង និងអាជីពនយោបាយ
ព្រះអង្គម្ចាស់ Faisal គឺជាសមាជិកនៃគ្រួសាររាជវង្សអារ៉ាប៊ីសាអ៊ូឌីត និងជាបុត្ររបស់ព្រះអង្គម្ចាស់ Farhan bin Abdullah al Saud ដោយទ្រង់បានទទួលការអប់រំនៅសហរដ្ឋអាមេរិក។ ទ្រង់បានបម្រើការជាទីប្រឹក្សានៅស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត នៅសហរដ្ឋអាមេរិកពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩។
ព្រះអង្គបានកាន់តំណែងជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុនអន្តរជាតិ ជាចម្បង លើវិស័យអវកាស និងអាវុធ។ ទ្រង់ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល្លឺម៉ង់ ដែលជានាយកក្រុមហ៊ុនសព្វាវុធ Saudi Arabian Military Industries (SAMI)។ បន្ទាប់មក ទ្រង់បានធ្វើការឲ្យឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីត ប្រចាំសហរដ្ឋអាមេរិក។
ក្នុងនាមជាអ្នកជំនាញខាងឧស្សាហកម្មការពារជាតិ ព្រះអង្គក៏បានធ្វើជាប្រធានក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ជាមួយក្រុមហ៊ុនអាកាសចរណ៍ Boeing ។ ព្រះអង្គម្ចាស់ Faisal ក៏ធ្លាប់ធ្វើជាទីប្រឹក្សារបស់រាជវាំង អារ៉ាប៊ីសាអូឌីតផងដែរ។
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ ទ្រង់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅអារ៉ាប៊ីសាអ៊ូឌីត រហូតមកដល់បច្ចុប្បន្ននេះ ។
ទ្រព្យសម្បត្តិរបស់ទ្រង់
ទ្រង់គឺជាអ្នកការទូតដែលមានជាងគេបំផុត ហើយត្រូវបានចុះបញ្ជីអ្នកការទូតដ៏ពេញនិយមដូចគ្នា។ យោងតាមការវិភាគរបស់ Wikipedia, Forbes & Business Insider ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud មានទ្រព្យសម្បត្តិសុទ្ធ ប្រហែល ១.៥ លានដុល្លារ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គោលនយោបាយធំៗចំនួន ៥ ប្រធានាធិបតី កូរ៉េខាងត្បូង ថ្មី ដាក់ចេញមុនជាប់ឆ្នោត
ចុចអាន៖មកស្គាល់ប្រវត្តិបិតានុយក្លេអ៊ែរ និងរូបមន្តផលិតអាវុធប្រល័យលោក J. Robert Oppenheimer
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


