KPT+
ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ៤ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី៤ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ ២០០០ – អភិបាលក្រុងឡុងដ៍
អ្នកនយោបាយអង់គ្លេស Ken Livingstone ត្រូវបានជ្រើសតាំងជាអភិបាលក្រុងឡុងដ៍។ វាជាលើកទីមួយ ដែលអ្នកបោះឆ្នោតអង់គ្លេស បានជ្រើសរើសបេក្ខជនដោយផ្ទាល់ទៅកាន់ការិយាល័យប្រតិបត្តិរបស់រដ្ឋាភិបាល។

ឆ្នាំ ១៩៧០ – បាតុកម្មប្រឆាំងសង្រ្គាមវៀតណាម
បាតុកម្មប្រឆាំងសង្រ្គាមវៀតណាមនៅសកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក បានប្រែក្លាយជាការបង្ហូរឈាម នៅពេលដែលឆ្មាំជាតិ Ohio បាញ់សម្លាប់និស្សិតគ្មានអាវុធចំនួន ៤ នាក់ និងរបួស ៩ នាក់ផ្សេងទៀត ដែលធ្វើឲ្យមតិសាធារណៈជនប្រឆាំងនឹងសង្រ្គាមកាន់តែធ្ងន់ធ្ងរ។

ឆ្នាំ ១៩៥៩ – ពានរង្វាន់ Grammy
ពានរង្វាន់ Grammy លើកដំបូងត្រូវបានបង្ហាញ ហើយអ្នកឈ្នះរួមមាន Frank Sinatra, Ella Fitzgerald និង Kingston Trio។
ឆ្នាំ ១៩៤២ – សមរភូមិ Coral Sea
ក្នុងអំឡុងសង្គ្រាមលោកលើកទី២ កងទ័ពអាកាស និងកងនាវាចររបស់សហរដ្ឋអាមេរិកបាន ទប់ស្កាត់កម្លាំងឈ្លានពានរបស់ជប៉ុន ដែលឆ្ពោះទៅកាន់កំពង់ផែយុទ្ធសាស្ត្រ Moresby នៃរដ្ឋ New Guinea ក្នុងសមរភូមិ Coral Sea។

ឆ្នាំ ១៨៦៣ – សមរភូមិ Chancellorsville
សមរភូមិ Chancellorsville ក្នុងសង្គ្រាមស៊ីវិលអាមេរិក បានបន្ត។ វាជាការវាយប្រហារបង្ហូរឈាមដោយកងទ័ពសហភាពនៅរដ្ឋ Virginia ដែលបរាជ័យក្នុងការបំបែកកងទ័ពសហព័ន្ធនៃរដ្ឋ Virginia ភាគខាងជើង៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ជីកកកាយព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលកើតឡើងចំថ្ងៃ ៣ ឧសភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


