KPT+
តើអ្វីជាការផ្ដល់សេវាសាធារណៈ ផ្ដោតលើតម្រូវការយេនឌ័រ?
ការផ្ដល់សេវាសាធារណៈនៅកម្ពុជាបច្ចុប្បន្ន ហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ការរីកចម្រើននេះកើតឡើង បានដោយសារការធ្វើកំណែទម្រង់ ទៅលើប្រព័ន្ធរដ្ឋបាលសាធារណៈ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទោះបីជាកំណែនាំទម្រង់ជាច្រើន ត្រូវបានធ្វើឡើងស្របទៅនឹងបរិបទសម័យបច្ចេកវិទ្យា និងជំងឺឆ្លងកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ភាពចន្លោះប្រហោងនៃការផ្ដល់សេវា នៅតែកើតមាន ជាពិសេសទាក់ទងនឹងការផ្ដោត ទៅលើតម្រូវការយេនឌ័រ។

ការផ្ដល់សេវាសាធារណៈ សំដៅដល់ការបម្រើកិច្ចការផ្សេងៗ ជូនប្រជាពលរដ្ឋទូទៅមិនចំពោះ តាមរយៈស្ថានប័នមានសមត្ថកិច្ច និងស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ស្ថាប័នជំនាញណាមួយ។ ចំណែកឯការឆ្លើយតបទៅនឹងតម្រូវការយេនឌ័រ ជាការទទួលបាន ឬសម្រេចបាននូវសេចក្ដីត្រូវការ ដោយយោងទៅតាមភាពចាំបាច់ នៃតម្រូវការណាមួយ។
ដោយឡែកការផ្ដល់សេវាសាធារណៈ ផ្ដោតលើតម្រូវការយេនឌ័រ គឺជាការផ្ដល់ឲ្យនូវតម្រូវការជាមូលដ្ឋានរួមទាំងប្រព័ន្ធយុត្ដិធម៌ ដល់ប្រជាពលរដ្ឋទូទៅដោយមិនរើសអើងចំពោះស្រ្តី បុរស និងអ្នកចម្រុះភេទ។ ក្នុងនោះ ជនមានពិការភាព ស្រ្តីមានផ្ទៃពោះ ចាស់ជរា និងជនដែលបាត់បង់សម្បទាណាមួយ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជាក្រុមអាទិភាព ដែលត្រូវបានទទួលសេវាសាធារណៈដំបូងគេ។
តើការផ្ដល់តម្រូវការបែបណាទើបអាចឆ្លើយតបនឹងតម្រូវការយេនឌ័រ?
មានការសិក្សាស្រាវជ្រាវមួយ ដែលធ្វើឡើងដោយស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល បានបង្ហាញថាក្នុងចំណោមស្ថាប័ន ដែលបម្រើសេវាសាធារណៈ មានមន្ត្រីរាជការជាស្រ្តី ដែលជាអ្នកផ្ដល់សេវាទាំងនោះដល់ពលរដ្ឋតិចជាង ១៥ភាគរយ ខណៈដែលគោលនយោបាយលើកទឹកចិត្ត មន្ត្រីរាជការសាធារណៈជាស្ត្រី ឲ្យចូលរួមធ្វើជាអ្នកផ្ដល់សេវាសាធារណៈយ៉ាងតិចបំផុត ៤០ភាគរយ។ ទន្ទឹមនឹងចំនួនស្រ្តីដែលជាអ្នកផ្ដល់សេវាសាធារណៈ នៅមានកម្រិត ពលរដ្ឋជាស្រ្តីដែលមកទទួលសេវាសាធារណៈ ក៏ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត គឺប្រមាណ ១០ភាគរយតែប៉ុណ្ណោះ ខណៈជាគោលដៅ នៃការលើកទឹកចិត្តក្នុងការជំរុញឲ្យស្ត្រីចូលរួមទទួល ឬប្រើប្រាស់សេវាសាធារណៈឲ្យបានយ៉ាងតិច ៤០ភាគរយ។
ផ្អែកតាមតួលេខខាងលើ យើងអាចវាយតម្លៃប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្ដល់ និងការទទួលឬប្រើប្រាស់សេវាសាធារណៈ ផ្អែកលើតម្រូវការយេនឌ័រនៅតាមមូលដ្ឋានថា ប្រឈមទៅនឹងឧបសគ្គដែលអាចដោះស្រាយបាន។ ជាឧទាហរណ៍ ចំពោះអ្នកដែលមកទទួល ឬប្រើប្រាស់សេវាសាធារណៈជាស្ត្រី ចាស់ជរា ជនពិការភាព ជនចម្រុះភេទ ពួកគេអាចមានការពិបាក នៅក្នុងការបង្ហាញពីបញ្ហា តម្រូវការ និងការចង់បានរបស់ពួកគេ នៅចំពោះមុខអ្នកផ្ដល់សេវាដែលជាបុរស ឬអ្នកដែលមិនមានពិការភាព ខណៈដែលកន្លែងផ្ដល់សេវាមួយចំនួន មិនមានជម្រាលសម្រាប់ជនពិការ និងខ្វះការយកចិត្តទុកដាក់ ដើម្បីសម្រួលដល់ដំណើរការ នៃការមកទទួលសេវាសាធារណៈរបស់ពួកគេ។
ការប្រើប្រាស់វិធីសាស្រ្ត 4A ក្នុងការផ្ដល់សេវាសាធារណៈ ផ្ដោតលើតម្រូវការយេនឌ័រ?
ដើម្បីកាត់បន្ថយបញ្ហា និងគម្លាតនៅក្នុងការផ្ដល់សេវាចាំបាច់ ជាមូលដ្ឋានដល់ប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងយេនឌ័រ កម្ពុជា និងប្រទេសមួយចំនួនទៀត បានប្រើប្រាស់វិធីសាស្រ្តមួយឈ្មោះ 4A ក្នុងគោលបំណងផ្សារភ្ជាប់រវាងអង្គភាពផ្ដល់សេវា និងអ្នកទទួល ឲ្យកាន់តែខិតជិតគ្នា។ ក្នុងនោះទីមួយគឺៈនៅកន្លែងតែមួយ Available: សំដៅដល់ការធ្វើវិមជ្ឍការនូវកាតព្វកិច្ច និងភារកិច្ច ទៅថ្នាក់ក្រោម ដោយរួមបញ្ចូលតម្រូវការជាមូលដ្ឋានសំខាន់ៗ នៅតំបន់ឬទីតាំងតែមួយ ឧទាហរណ៍ ការិយាល័យប្រជាពលរដ្ឋ ឬច្រកចេញចូលតែមួយ។
ទីពីរគឺ ងាយស្រួលប្រើប្រាស់ Accessible: ដើម្បីឲ្យការផ្ដល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធិភាពនិងឆាប់រហ័ស ការលុបចោលនូវលក្ខខណ្ឌមួយចំនួន ឬដែលស្មុគស្មាញត្រូវបានធ្វើឡើង អមដោយខិត្តប័ណ្ណអប់រំជាច្រើន ដែលត្រូវបានបិតនៅជាប់ទីតាំងដែលផ្ដល់សេវា ឧទាហរណ៍ តម្លៃនៃការផ្ដល់សេវាកម្មនីមួយៗ។
ទីបីគឺ គុណភាពទទួលយកបាន Acceptable: ជាការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលឬប្រើប្រាស់សេវា និងពីភាគីពាក់ព័ន្ធ ដែលជាអ្នកវាយតម្លៃជុំវិញគុណភាព នៃការផ្ដល់សេវា ដែលមានដូចជា ភាពរហ័សទាន់ចិត្ត ការមិនរង់ចាំយូរ គ្មានអំពើពុករលួយ មានសមភាពនិងសមធម៌យេនឌ័រជាដើម។
ទីបួនគឺ ឆ្លើយតបតាមតម្រូវការ Adaptable: ជាការផ្ដល់សេវាមួយ ដែលប្រជាពលរដ្ឋទាំងអស់មិនថា បុរស់ ស្រ្តី ចាស់ជរា ជនមានពិការភាព កុមារ និងជនមានចម្រុះភេទអាចទទួលយកបាន និងឆ្លើយតបចំពោះតម្រូវការ របស់ពួកគេបានទាន់ពេលវេលា។
ជារួម ការផ្ដល់សេវាសាធារណៈ ផ្ដោតលើតម្រូវការយេនឌ័រ នៅកម្ពុជាហាក់មិនទាន់មានភាពប្រសើរនៅឡើយ។ បញ្ហានេះអាចបណ្ដាលមកពីកម្ពុជា ទើបតែចាប់ផ្ដើមធ្វើកំណែទម្រង់ ប្រព័ន្ធប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កង្វះការអប់រំផ្សព្វផ្សាយ អំពីការផ្ដល់សេវាសាធារណៈ ក្រមសីលធម៌ចំពោះមន្ត្រិដែលជាអ្នកផ្ដល់ សេវា កង្វះយល់ដឹងរបស់ពលរដ្ឋ នៅក្នុងការទទួលសេវាជាមូលដ្ឋាន និងកត្តាប្រពៃណីជាដើម៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


