Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបញ្ជាឱ្យ​ក្រសួងសុខាភិបាល​ត្រៀមអន្តរាគមន៍បន្ទាន់​ក្នុង​ករណីផ្ទុះកូវីដឡើងវិញ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជា​ទៅក្រសួង​សុខាភិបាលឱ្យ​ត្រៀមលក្ខណៈអន្តរាគមន៍បន្ទាន់​ក្នុង​ករណី​ជំងឺ​កូវីដ១៩​ផ្ទុះទ្រង់ទ្រាយ​ធំឡើងវិញ។ ការ​ត្រៀម​នេះ​ក៏​មាន​ការ​បំរុង​នូវ​វ៉ាក់​សាំង​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០២៥​នេះ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បាន​កត់​សម្គាល់​ពី​ការ​ផ្ទុះឡើង​វិញ​នៃ​ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មីនៅ​ប្រទេស​ជិត​ខាង ហើយ​កម្ពុជា​ក៏​ចាប់​ផ្ដើម​ឡើង​វិញ​ផងដែរ។ សម្ដេច​បាន​ណែ​នាំ​ដល់​ក្រសួង​សុខាភិបាល​ ក្រើន​រំលឹក​ប្រជាពលរដ្ឋឱ្យ​ប្រុងប្រយ័ត្ន និង​ត្រៀម​កន្លែង​សម្រាប់​រក្សា​ទុកវ៉ាក់សាំង ១លានដូស ដែល​យន្ត​ការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការ​ជំងឺ​កូវីដជាសាកល​» COVAX ត្រូវ​ផ្ដល់​ឱ្យ​កម្ពុជា​បន្ថែម។

ថ្មី​ៗ​នេះ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ បំប្លែង​ថ្មី​ JN.1 នៅ​តាម​បណ្ដា​ប្រទេស​មួយចំនួន​ និង​ប្រទេស​ថៃ​ត្រូវ​បាន​រក​ឃើញ​កើន​ឡើង​ច្រើន​ផងដែរ ខណៈដែលក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីអំពាវនាវដល់សាធារណជនទាំងអស់ទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩នៅតាមមណ្ឌលសុខភាព និងមណ្ឌលពេទ្យដោយឥតគិតថ្លៃផងដែរ។

នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ក្រសួង​សុខាភិបាលបាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​កូវីដ-១៩ ចំនួន​៧ករណី ត្រូវបាន​ចាត់ចូលជាការ​ឆ្លង​ក្នុងសហគមន៍។ ចំពោះ​របាយការណ៍​សរុប​នៃ​ជំងឺ​កូវីដ-១៩ ត្រឹម​ថ្ងៃទី២២ ខែឧសភា កម្ពុជា​មាន​ឆ្លង​សរុប​ជិត​១៤ម៉ឺននាក់ និង​ស្លាប់ជាង​៣ពាននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

កសិករក្នុងខេត្តបាត់ដំបង បានធ្វើការដាំដុះដំណាំស្រូវ បានលឿនបើធៀបឆ្នាំ២០២៤

ព័ត៌មានជាតិ១៧ នាទីutes មុន

ប្រាក់សោធនិវត្តន៍ទាបបំផុតត្រឹមខែមេសា ឆ្នាំ២០២៥ មានជាង៨០ម៉ឺនរៀល

កីឡា១៨ នាទីutes មុន

លឹម ពិសុទ្ធ ប្តេជ្ញា​យក​ឈ្នះពានសម្តេចតេជោ​ ជូនវិញ្ញាណក្ខន្ធ​ ឧកញ៉ា ឫទ្ធី សំណាង ក្រោយខកខាន ១៧ឆ្នាំ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ការ​លើក​ឡើង​របស់បវរ​កញ្ញា Thuy Tien ៣​ឆ្នាំ​មុន ដូចទស្សន៍ទាយអនាគតខ្លួនឯងយ៉ាងច្បាស់

សន្តិសុខសង្គម៣៦ នាទីutes មុន

ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស

Sokha Hotels

ព័ត៌មានពេញនិយម