សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទ ប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស
កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោកតាមហ្វេសប៊ុក និងក្លែងអត្តសញ្ញាណទិញស៊ីមកាតទូរស័ព្ទប្រហែល ១ ពាន់ស៊ីម ឲ្យជនអនាមិកប្រព្រឹត្តបទល្មើស។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បន្ទាប់ពី ជនសង្ស័យ បានលួចគ្រប់គ្រងគណនីហ្វេសប៊ុក និងបន្លំខ្លួនជាម្ចាស់គណនី ផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនី ដើម្បីខ្ចីប្រាក់ ព្រមទាំងព្យាយាមទាក់ទងទៅកាន់សាច់ញាតិជនរងគ្រោះដទៃទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យឈ្មោះ ល.ស.ហ ភេទប្រុស ពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជននោះ ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ។ ទន្ទឹមនឹងនេះ ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញថា ជាអ្នកធ្វើសកម្មភាពក្លែងអត្តសញ្ញាណប័ណ្ណអ្នកដទៃ ធ្វើការទិញស៊ីមកាតបានប្រហែល ១,០០០ ស៊ីមកាត កាលពីឆ្នាំ ២០២២ ដើម្បីយកទៅឲ្យជនអនាមិកប្រព្រឹត្តបទល្មើសផ្សេងៗ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផល នៃបទល្មើស៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


