ព័ត៌មានជាតិ
មេឃុំ ចៅសង្កាត់ជាស្ត្រី៣រូបឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងការដឹកនាំមូលដ្ឋាន
មេឃុំ ចៅសង្កាត់ជាស្ត្រី៣រូបបានឈ្នះពានរង្វាន់ស្ត្រីឆ្នើមក្នុងការដឹកនាំមូលដ្ឋានក្នុងមហាសន្និបាតលើកទី៤ របស់សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។ ការប្រកាសជ័យលាភីធ្វើឡើងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ថ្មីៗនេះ។

ពានរង្វាន់ស្ត្រីឆ្នើមក្នុងការដឹកនាំមូលដ្ឋាននេះបានអញ្ជើញអភិបាលក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់ជាស្ត្រីទាំងអស់ចូលរួម។
ម្ចាស់ជ័យលាភីលេខ១នេះការវប្រកួតនេះគឺមេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារលោកស្រី សោម សុខុម ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពីការអប់រំអភិវឌ្ឍន៍ កុមារតូច និងមត្តេយ្យសហគមន៍ ដោយទទួលបានពានរង្វាន់កិត្តិយសមួយ និងសម្ភារគាំទ្រសរុបចំនួន ១០០០ដុល្លារ និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសកាណាដារយៈពេលពីរសប្តាហ៍។

ដោយឡែងម្ចាស់ជ័យលាភីលេខ២បានទៅលើចៅសង្កាត់ ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង លោកស្រី យួន សោភ័ណ្ឌ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបរិស្ថានល្អ និងលេខ៣បានទៅលើចៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ លោកស្រី អ៊ុន សាជន ដែលមានស្នាដៃក្នុងការអនុវត្តគម្រោង ស្តីពីសេវាសង្គម។
គួរឱ្យដឹងដែរថាកម្មវិធីពានរង្វាន់ស្ត្រីឆ្នើមក្នុងការដឹកនាំនៅមូលដ្ឋាននេះទទួលបានការគាំទ្រហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលប្រទេសកាណាដា និងសហព័ន្ធទីក្រុងនៃប្រទេសកាណាដា (FCM) ដែលមានគោលបំណង បង្កើនភាពជាអ្នកដឹកនាំរបស់ស្ត្រី អនុវត្តអភិបាលកិច្ច និងវិមជ្ឈការ។ ជ្រើសរើសនិងទទួលស្គាល់ស្ត្រីឆ្នើមក្នុងភាពជាអ្នកដឹកនាំឈានមុខគេនៅមូលដ្ឋានដែលផ្តល់ផលវិជ្ជមានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងចង់លើកទឹកចិត្តការចម្លងការអនុវត្តល្អ ក្នុងភាពជាអ្នកដឹកនាំរបស់ស្ត្រីទៅកាន់រដ្ឋបាលមូលដ្ឋានផ្សេងទៀត ដោយប្រែក្លាយគំរូម៉ូ ដែលទៅជាឧបករណ៍សិក្សាក៏ដូចជាព្រឹត្តការណ៍រៀនសូត្រ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


