KPT+
លេចចេញរោគសញ្ញា ៨ នេះបញ្ជាក់ថា រាងកាយកំពុងតានតឹង និងថប់បារម្ភខ្លាំង
ឥរិយាបថដែលបានកើតឡើងមួយភ្លែត អាចប្រាប់ពីអារម្មណ៍របស់យើង ស្ថិតក្នុងស្ថានភាពបែបណា ជាពិសេសអ្នកដែលមានភាពតានតឹង ឬមានការថប់បារម្ភច្រើន។ វាក៏អាចបង្ហាញជាភាសាកាយវិការ ដែលយើងអាចសង្កេតបានយ៉ាងច្បាស់ផងដែរ។

ខាងក្រោមនេះ ជារោគសញ្ញារបស់មនុស្សដែលមាន “ភាពតានតឹង និងការថប់បារម្ភហួសហេតុ” ដែលអ្នកគួរដឹង៖
១ និយាយលឿនជាងធម្មតា
ក្នុងករណីជាច្រើន មនុស្សដែលរំភើបខ្លាំងពេកមានទំនោរនិយាយលឿនដោយមិនដឹងខ្លួន។ មនុស្សមួយចំនួនអាចនិយាយលឿនពេក ដើម្បីឲ្យឆាប់ចប់ ពេលខ្លះសឹងមិនអាចស្តាប់បាន ឬស្ទើរតែដកដង្ហើមមិនរួច រួមទាំងសំឡេងញ័រមកជាមួយ។
២ និយាយទៅមកប្រើតែភាសាច្រំដែល
ពេលរំភើប ឬតានតឹង និងថប់អារម្មណ៍ ដែលមិនអាចគ្រប់គ្រងស្មារតីរបស់យើងបាន នេះនឹងធ្វើឲ្យយើងខ្វះសមត្ថភាពក្នុងការយល់ពីអ្វីដែលចង់និយាយ ចង់បង្ហាញ ហើយមិនពូកែក្នុងការរៀបចំប្រយោគ និងពាក្យ ធ្វើឲ្យអ្នកស្ដាប់ពិបាកយល់លើសមុន។
៣ ដើរចុះឡើងដោយគ្មានទិសដៅ
បើអ្នកឈរលើឆាក ឬនិយាយនៅមុខមនុស្សច្រើន រួចដើរហើយដើរមិនឈប់ មិនអាចដឹងពីទិសដៅនៃការដើរបាន ហើយដើរដូចជាមិនដឹងថាជំហាននីមួយៗមានន័យយ៉ាងណា ចង្វាក់ដើរមិនត្រូវនឹងចង្វាក់នៃការនិយាយ។ នេះអាចបង្ហាញថាអ្នករំភើបពេក តានតឹង ឬកំពុងតែថប់បារម្ភខ្លាំង។
៤ ឈរឬផ្អៀងទៅម្ខាង
មនុស្សដែលរំភើប តានតឹង ឬថប់បារម្ភ តែងតែស្វែងរកទីជំរក។ បើមានបង្គោល ឬជញ្ជាំងសម្រាប់ឈរ ហើយពឹងលើ គាត់នឹងធ្វើ។ ប៉ុន្តែប្រសិនបើអ្នកឈរនៅកន្លែងទូលាយ នោះនឹងព្យាយាមដាក់ទម្ងន់នៅលើជើងម្ខាងទៀត ជាជាងឈរជាមួយនឹងទម្ងន់ធម្មតារបស់អ្នកនៅលើជើងពីរ ហើយអាចប្តូរទៅប្តូរទម្ងន់ទៅឆ្វេង និងស្តាំជាញឹកញាប់។
៥ បញ្ចេញកាយវិការរញ៉េរញ៉ៃ
ពេលកំពុងនិយាយ ឬអំឡុងពេលផ្អាកមួយសន្ទុះ អ្នកនឹងឃើញថាមានដៃរបស់អ្នកបានចាប់យកកផ្នែកខ្លះនៃខ្លួនឯង ឬចាប់យករបស់ដែលនៅជុំវិញដូចជា ប៉ះម្រាមដៃ ញ័រជើង ចាប់ដៃ សង្កត់ប៊ិច ព្រិចភ្នែកលឿន អង្គុយស្ងៀម រំកិលជើង ឬដៃពាត់ទៅក្រោយ ឬធ្វើសកម្មភាពចម្លែកៗ ដែលមនុស្សមិនដឹង ប៉ុន្តែអ្នកមើលបានកត់សម្គាល់ថា អ្នកកំពុងតែធ្វើអ្វីប្លែកៗ។ វាហាក់បីដូចជាខុសពីធម្មជាតិ ហើយទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សជុំវិញ ចំពោះអាកប្បកិរិយារបស់ច្រើនជាងពាក្យរបស់យើង។
៦ ញើសជោគខ្លួន
ប្រសិនបើអ្នករំភើបខ្លាំង តានតឹង ឬថប់បារម្ភ នោះនឹងនាំឲ្យអ្នកបែកញើសដោយមិនអាចគ្រប់គ្រងបាន។ ជាពិសេសញើសនឹងហូរតាមដៃជើង និងដងខ្លួនថែមទាំងលើថ្ងាស់ទៀតផង។
៧ មិនមើលមុខអ្នកឆ្លើយឆ្លង
ការស្ទាក់ស្ទើរក្នុងការសម្លឹងមើលទៅក្នុងក្រសែភ្នែកអ្នកទល់មុខ ដោយសារតែភាពតានតឹង និងការថប់បារម្ភ ឬប្រហែលជាកំពុងលាក់បាំងអ្វីមួយ។ ភ្នែកក្រឡេកមើលក្នុងទិសដៅខុសពីធម្មតា ដូចជាសម្លឹងមើលទៅលើ សម្លឹងទៅចំហៀង ភ្នែករបស់អ្នកមិនស្ថិតស្ថេរ ញ័រឬភ័យៗជាដើម នេះសុទ្ធតែជាសញ្ញា។
៨ ភ្លេចថាខ្លួនកំពុងតែនិយាយពីអ្វី
មនុស្សខ្លះរំភើបចិត្ត ឬតានតឹងខ្លាំងពេក ស្រាប់តែមានការថប់បារម្ភខ្លាំងពេក។ ភ្លេចអ្វីដែល ត្រូវនិយាយ ភ្លេចអំពីរឿងសាមញ្ញ ឬភ្លេចអ្វីដែលបាននិយាយកាលពីមួយភ្លែត ឬអ្នកកំពុងតែនិយាយពីអ្វីមួយរំពេចនោះ អ្នកមិនអាចគិតថាមានអ្វីដែលត្រូវនិយាយ?

អ្វីដែលត្រូវធ្វើនៅពេលមានភាពតានតឹង ហើយព្រួយបារម្ភខ្លាំងពេក
-អនុវត្តការនិយាយឲ្យបានច្រើន ប្រសិនបើអ្នកត្រូវការនិយាយនៅចំពោះមុខមនុស្សមួយចំនួនធំ។ ហាត់និយាយឲ្យបានញឹកញាប់ រហូតដល់អ្នកប្រាកដ ជាពិសេសបើអាចគួរថតជាវីដេអូ ដើម្បីសង្កេតមើលទឹកមុខរបស់អ្នកអំឡុងពេលហាត់សម។ ដើម្បីធ្វើបច្ចុប្បន្នភាពនៅពេលក្រោយ
-ត្រូវដឹងខ្លួនជានិច្ចមុនពេលនិយាយ រំលឹកខ្លួនឯងឲ្យនិយាយយច្បាស់ៗ។ មិនលឿនពេក មិនយឺតពេក! គ្រប់គ្រងសម្លេងដោយធម្មជាតិ ចាប់យកអ្វីដែលត្រូវនិយាយ។ កុំប្រញាប់ហើយទៅនិយាយរឿងផ្សេងវិញ។
-រៀបចំនិងកំណត់ ប្រសិនបើអ្នកមានចំនួនកំណត់នៃអ្វីដែលត្រូវនិយាយ ដូចជាការនិយាយនៅមុខបន្ទប់ ការនិយាយនៅលើឆាក សូមរក្សាកំណត់ចំណាំខ្លីមួយលើប្រធានបទ។ ដើម្បីនិយាយបន្តដោយធម្មជាតិ ហើយកុំភ្លេចអ្វីដែលអ្នកកំពុងនិយាយ និងអ្វីដែលត្រូវនិយាយបន្ទាប់ទៀត។
ប្រសិនបើអ្នករំភើបខ្លាំងពេក ដែលមិនអាចគ្រប់គ្រងរោគសញ្ញាបាន ដូចជាសម្លេងញ័រ ញ័រដៃ ភ្លេចអ្វីដែលអ្នកនឹងនិយាយ សូមឈប់សិន ហើយដកដង្ហើមវែងៗ សម្រាកដើម្បីផឹកទឹក ឬសម្រាកសិនក៏បាន។ ប៉ុន្តែរោគសញ្ញាញឹកញាប់នៃភាពតានតឹង និងការថប់បារម្ភ ដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន គួរតែពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបន្តការព្យាបាលត្រឹមត្រូវវិញ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី កាត់បន្ថយភាពតានតឹង ក្រោយធ្វើការងារពោរពេញដោយស្រ្តេស
ចុចអាន៖លេចសញ្ញា ៧ នេះលើរាងកាយ ត្រូវប្រញាប់ជួបពេទ្យចិត្តសាស្ត្រភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


