ជីវិតកម្សាន្ដ
តារាអន្តរជាតិ ៦ ដួង ចែករំលែកបទពិសោធន៍ជំងឺថប់បារម្ភ
ខណៈជំងឺរាតត្បាតកូវីដ-១៩ ចាប់ផ្ដើមវាយលុក ជំងឺបាក់ទឹកចិត្តនិងជំងឺថប់បារម្ភក៏បានរីករាលដាលដល់ទៅ ២៥ ភាគរយនៃទូទាំងពិភពលោកផងដែរ ។ ទោះតារាអន្តរជាតិល្បីប៉ុនណានៅតែមិនអាចគេចផុតពីជំងឺផ្លូវចិត្តទាំងនេះឡើយ ដូច្នេះខាងក្រោមគឺជាការចែករំលែកបទពិសោធន៍របស់ពួកគេ៖
១. Taylor Swift
តារាចម្រៀងលំដាប់ពិភពលោក Taylor Swift ដែលមានទ្រព្យសម្បត្តិ ៥៧០ លានដុល្លារ បាននិយាយពីបទពិសោធន៍ជំងឺថប់បារម្ភថា “ជួនកាលអាចមានអារម្មណ៍ដឹង ។ បើអ្នកបណ្ដោយឲ្យជំងឺថប់បារម្ភយកឈ្នះលើអ្នក ប្រៀបដូចជាគ្រប់គ្នាកំពុងរង់ចាំអ្នកបរាជ័យនោះ អ្នកនឹងចប់ជាមិនខាន” ។
២. Adele
តារាចម្រៀងអង់គ្លេសវ័យ ៣៥ ឆ្នាំរូបនេះ បានចែករំលែកថា “ខ្ញុំខ្លាចទស្សនិកជន ។ នៅកម្មវិធីមួយក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ខ្ញុំភ័យខ្លាំងណាស់ ទើបខ្ញុំរត់គេចតាមទ្វាអគ្គិភ័យ” ។
៣. Jennifer Lawrence
តារាសម្ដែងអាមេរិក ល្បីក្នុងរឿង “The Hunger Games” និយាយថា “ពេលខ្ញុំចូលរៀនដំបូង គ្រប់យ៉ាងគឺងងឹត ខ្ញុំមិនដឹងវាជាអ្វីទេ ជាជំងឺថប់បារម្ភម្យ៉ាង” ។
៤. Demi Lovato
តារាចម្រៀងអាមេរិក ដែលមានទ្រព្យសម្បត្តិសរុប ៤០ លានដុល្លារ Demi Lovato បានឲ្យដឹងថា “បើខ្ញុំជាប់នៅក្នុងកន្លែងមានមនុស្សច្រើន ខ្ញុំនឹងចាប់ផ្ដើមគិតថា ព្រះអើយ! ខ្ញុំស្លាប់ឥលូវហើយ ។ ប្រាកដជាមានបញ្ហា ហើយនឹងមានមនុស្សមកចាក់សម្លាប់ខ្ញុំ” ។
៥. Dakota Johnson
តួឯកស្រីក្នុងរឿង Fifty Shades បញ្ចេញអារម្មណ៍ពិតថា ពេលខ្លះនាងភ័យពេកដល់ថ្នាក់មិនដឹងខ្លួនកំពុងគិតអ្វី ឬធ្វើអ្វីឡើយ ។
៦. Emma Stone
តួឯកស្រីក្នុងរឿង The Amazing Spider-Man ២០១២ អ្នកស្រី Emma Stone ទម្លាយថា “លើកដំបូងដែលខ្ញុំមានអារម្មណ៍ភ័យស្លន់ស្លោ ពេលនោះខ្ញុំកំពុងអង្គុយលេងនៅផ្ទះមិត្តភ័ក្ដិរបស់ខ្ញុំ ខ្ញុំស្មានថាផ្ទះកំពុងឆេះ ទើបទូរស័ព្ទរកម៉ាក់ដើម្បីនាំទៅផ្ទះវិញ ។ បញ្ហានេះនៅតែបន្តអស់រយៈពេល ៣ ឆ្នាំឯណោះ ។
សម្រាប់ជំងឺថប់បារម្ភ ជាជំងឺផ្លូវចិត្តដែលគ្មានវិធីព្យាបាលនោះទេ ប៉ុន្តែអ្នកអាចរៀនគ្រប់គ្រងវាបាន ដោយធ្វើតាមការណែនាំរបស់គ្រូពេទ្យចិត្តសាស្ត្ររបស់អ្នកឲ្យបានត្រឹមត្រូវ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


