Connect with us

KPT+

ភាពតានតឹងផ្លូវចិត្ត អាចធ្វើឲ្យយើងប្រឈមបញ្ហាអត់កូន

បានផុស

នៅ

ភាពតានតឹង (ស្រេ្តស) មិនត្រឹមតែជះឥទ្ធិពលដល់សុខភាពផ្លូវកាយ និង​ផ្លូវចិត្តយើងទេ ថែមទាំង​ធ្វើ​ឱ្យ​យើងប្រឈម​បញ្ហា​អត់មានកូនទៀតផង។ តើភាពតានតឹងប៉ះពាល់ដល់លទ្ធភាពបង្កកំណើតតាមវិធីណាខ្លះ? ហើយយើងគួរដោះស្រាយបែបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពតានតឹងធ្វើឱ្យយើងសោកសៅ ឆាប់ខឹង ឈឺក្បាល និងអសកម្ម ហើយជំរុញឱ្យយើងមានទំនោរ​រស់នៅមិនល្អដែលប៉ះពាល់ដល់សុខភាព ឬបណ្តាលឱ្យយើងឡើង​គីឡូ​ដែល​ជះឥទ្ធិពល​ដល់ការ​មាន​កូន។​

១. គេងមិនលក់

តាមការសិក្សាបានឱ្យដឹងថា ការគេងតិចជាងប្រាំម៉ោងជាប្រចាំធ្វើឱ្យយើងប្រឈមនឹងការធាត់ ព្រោះ​ពេលយើងគេងមិនគ្រប់គ្រាន់ រាងកាយនឹងអស់កម្លាំងដែលតម្រូវឱ្យយើងញុំាច្រើន។ ភាពធាត់ជាកត្តាប៉ះពាល់ដល់ការមានផ្ទៃពោះ។

២. ​​ញ៉ាំ​អាហារ​មិន​ល្អចំពោះ​សុខភាព​

នៅ​ពេល​យើង​តានតឹង យើង​មាន​ទំនោរ​ញ៉ាំ​អាហារ​ដែល​មិន​ល្អចំពោះ​សុខភាពដែលបង្កឱ្យយើង​ធាត់​។ ផ្ទុយទៅវិញ ពេលតានតឹងខ្លំាងអាចធ្វើឱ្យយើងមិនឃ្លាន ឬបាត់បង់ចំណង់អាហារ ហើយ​ធ្វើ​ឱ្យយើងខ្វះអាហារូបត្ថម្ភដែលប៉ះពាល់ដល់ការមានកូនក៏មាន។

៣. អសកម្ម

ការហាត់ប្រាណទៀងទាត់នាំឱ្យរាងកាយយើងមានសុខភាពល្អ និងអាចស្រកទម្ងន់។ ផ្ទុយទៅវិញ ស្រ្តេសធ្វើឱ្យយើងអសកម្ម យើងមិនចង់ហាត់ប្រាណ ឬធ្វើអ្វីទាំងអស់ដែលធ្វើឱ្យយើងឡើងទម្ងន់។

៤. ញុំាគ្រឿងស្រវឹង

ភាពតានតឹងអាចឱ្យយើងញុំាគ្រឿងស្រវឹងដើម្បីកាត់សាញ ឬរំសាយអារម្មណ៍។ តាមការសិក្សា​បាន​ឱ្យ​ដឹង​ថា ស្រ្តីដែលញុំាគ្រឿងស្រវឹងលើសពី ៤ ដងក្នុងមួយសប្តាហ៍​ប៉ះពាល់ដល់លទ្ធភាព​ក្នុងការ​បង្ក​កំណើត និងមានហានិភ័យខ្ពស់ក្នុងការរលូតកូន។

៥. ជក់បារី

ស្រ្តីមួយចំនួនអាចបំបាត់ភាពតានតឹងដោយការជក់បារី។ ការជក់បារីអាច​ធ្វើឱ្យដៃស្បូន​ស្ទះ​ដែល​បង្កើន​ហានិភ័យកើតមហារីកមាត់ស្បូន បំផ្លាញមេជីវិតញីនៅក្នុងក្រពេញអូវែ និងរលូតកូន។

៦. ប៉ះពាល់វដ្តរដូវ

ពេលយើងស្រេ្តសខ្លាំង វដ្តរដូវនឹងអាក់ខានដោយអូវុលមិនបញ្ចេញ ឬបញ្ចេញមេជីវិតញី​យឺត​ដែល​បង្កឱ្យ​យើងមករដូវយឺត ឬរាំងរដូវ ហើយប៉ះពាល់ដល់ការបង្កកំណើត។

៧. បាត់បង់ចំណង់ផ្លូវភេទ

ភាពតានតឹងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទយើងបង្កើនល្បឿនចង្វាក់​បេះដូងដែលធ្វើឱ្យយើងដកដង្ហើមញាប់ និងបង្កើនកម្រិតជាតិស្ករក្នុងរាងកាយ។ ដូច្នេះរាងកាយយើង​នឹងផលិតអ័រម៉ូនស្រ្តេស (Cortisol) ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដោយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រង​ការ​បំប្លែងថាមពល និងកាត់បន្ថយការរលាក ជាជាងផលិតអ័រម៉ូនភេទ (អ៊ឹស្ត្រូសែន ប្រូហ្សេស្តេរ៉ូន និង​តេស្តូស្តេរ៉ូន) ដែលធ្វើឱ្យចំណង់ផ្លូវភេទយើងថយចុះ។

បើយើងអត់មានកូនដោយសារភាពតានតឹង ឬក្នុងអំឡុងពេលព្យាយាមយកកូន មានភាពតានតឹង​យើងអាចកាត់បន្ថយភាពតានតឹង​​តាមរយៈ​ការហាត់​ប្រាណ ហាត់យូហ្កា ធ្វើសមាធិ ដើរកំសាន្ត ស្តាប់តន្រ្តី ឬម៉ាស្សាជាដើមដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ និងមានអារម្មណ៍ល្អឡើងវិញ៕

អត្ថបទផ្ដល់ដោយ​៖ Hello Krupet

ចុចអាន៖អាហារ ៧ មុខ ធ្វើឲ្យមានអារម្មណ៍ល្អ បំបាត់ភាពតានតឹងចេញពីខាងក្នុង

ចុចអាន៖ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

​មន្ត្រីឆ្លើយតបបែបណាចំពោះការលើកឡើង​របស់លោក ស្រី ទ្រីដាណា​ ស្នើសុំថតនៅតំបន់អង្គរ​ដូចសុំភ្លើងយក្ស​

ព័ត៌មានជាតិ២៥ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនឯកភាព​ផ្តល់សាច់ប្រាក់​ ៧០ដុល្លារ​ ដល់កម្មករព្យួរការងារ

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃផ្គត់ផ្គង់សម្ភារៈ និងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល

ជីវិតកម្សាន្ដ៣៤ នាទី មុន

មហាជនសរសើរឈុតទៅវត្តរបស់ Bella ថាស្រគត់ស្រគំសមនឹងរូប

ព័ត៌មានជាតិ៣៥ នាទី មុន

ខេត្ត​ពោធិ៍សាត់​ទាក់ទាញ​ទេសចរ​បារាំង​ ឈរ​លេខ​១ ក្នុង​ចំណោម​ទេសចរ​បរទេស

Sokha Hotels

ព័ត៌មានពេញនិយម