Connect with us

KPT+

សង្សារខ្ចីលុយ​ គួរឱ្យដែរ?

បានផុស

នៅ

ស្ថានភាពទំនាក់ទំនងផ្លូវចិត្តដែលល្អ គឺមិនគួរយករឿងលុយ​ ឬកេងចំណេញ​អ្វីផ្សេងៗ លើចំណងទាក់ទងមកជាត្រីមុខនោះទេ តែក៏មាន​ពេលខ្លះ វិបត្តិហិរញ្ញវត្ថុ​និងបញ្ហាជីវិត​នាំឱ្យយើងចាំបាច់ត្រូវពិភាក្សាគ្នា។

ចុះបើសង្សារខ្ចីលុយច្រើនគួរសម តើគួរឱ្យឬមិនគួរ?

១. ទស្សនៈ ឡូរ៉េន អាយុ ២៤

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្ញុំគិតថាការស្នើសុំដៃគូរឿងលុយអាចជាបញ្ហាថ្នាំងថ្នាក់ មួយ។ កាលពីមុនខ្ញុំមានដៃគូម្នាក់ដែលត្រូវការលុយជានិច្ច ហើយធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានកំហុសចំពោះគ្រួសារខ្ញុំ។ ខ្ញុំមិនស្រួលចិត្តសោះ​រាល់ពេលនិយាយពីរឿងពួកយើងទេ។ ស្ថានភាពហិរញ្ញវត្ថុខុសគ្នាខ្លាំងពេក ដូច្នេះខ្ញុំគ្រាន់តែជាភាគីដែលត្រូវចំណាយ ហើយមិនដឹងពេលណាគាត់សងទូទាត់ទេ។ ប៉ុន្តែឥឡូវនេះខ្ញុំតែងតែនិយាយជាមួយដៃគូររបស់ខ្ញុំអំពីស្ថានភាពហិរញ្ញវត្ថុរបស់យើងថា អ្វីៗមិនអាចរញ៉េរញ៉ៃដោយសាររឿងស្នេហា​ទេ ហិរញ្ញវត្ថុត្រូវតែមានចុះបញ្ជី លុយ​ចំនួនចេញចូល ហេតុផល និងការទទួលខុសត្រូវខ្ពស់។

២. ទស្សនៈ សូហ្វី វ័យ​ ២៤ ឆ្នាំ

រូបតំណាង

“ខ្ញុំគិតថាការខ្ចីប្រាក់ពីដៃគូស្នេហា​អាចជាឱកាសដ៏ល្អមួយ ទាំងអ្នកផ្តល់ឱ្យមានអារម្មណ៍ថាមានប្រយោជន៍ចំពោះគ្នា និងសម្រាប់អ្នកទទួលដើម្បីបង្ហាញថា ពួកគេទទួលបានការ​ទុកចិត្តនិងមានមនុស្ស​គាំទ្រ។ នៅពេលដែលខ្ញុំមាន​ស្នេហា​នៅមហាវិទ្យាល័យខ្ញុំស្ទាក់ស្ទើរក្នុងការ​ខ្ចីប្រាក់ ៥០ ដុល្លារពីមិត្តប្រុសខ្ញុំដោយ​កាលណោះខ្ញុំជាប់ការងារលំហាត់ច្រើន ហើយ​ត្រូវខកខានការងារក្រៅម៉ោងរហូតមក មិនមាន​ចំណូល​ផ្គត់ផ្គង់ការញ៉ាំគ្រប់ទេ។ បានប៉ុន្មាន​សប្តាហ៍ ខ្ញុំបានសងគាត់វិញធ្វើឱ្យគាត់មានអារម្មណ៍ល្អក្នុងការបានជួយខ្ញុំ ហើយរឿងនោះពិតជានាំយើងឱ្យកាន់តែជិតស្និទ្ធ”។

៣. ទស្សនៈ មីកែល អាយុ ២៩ ឆ្នាំ

រូបតំណាង

“ក្នុងករណីភាគច្រើនប្រសិនបើមានមិត្តភក្តិឬសមាជិកគ្រួសារដែលអាចជួយគ្នា វាជាគំនិតល្អ។ កាលពីប៉ុន្មានឆ្នាំមុនខ្ញុំមានមិត្តស្រីដែលស្គាល់គ្នាទើបតែបានជាងមួយឆ្នាំ។ នាង​ធ្វើការផ្នែកហិរញ្ញវត្ថុ។ ថ្ងៃមួយនាង​បាន​យល់ព្រមឱ្យខ្ញុំខ្ចីប្រាក់ក្នុងអត្រាការប្រាក់ទាបជាងទីផ្សារបន្តិច។ ខ្ញុំមិនប្រាកដថាទំនាក់ទំនងរបស់យើងច្បាស់លាស់កម្រិតណាទេ ហើយតើ​យើង​ដោះស្រាយយ៉ាងម៉េចប្រសិននៅតែជំពាក់លុយនាង ហើយក្នុងករណីស្នេហា​យើង​បញ្ហាអ្វីមួយកើតឡើង គិតដូច្នោះ​ខ្ញុំ​ក៏ប្រញាប់សងប្រាក់កម្ចីនោះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

៤  ទស្សនៈ ម៉ារី អាយុ ២៥ ឆ្នាំ

រូបតំណាង

ការឱ្យលុយទៅដៃគូគួរ​ចាត់ទុកវាជាកាដូមិនមែនជាប្រាក់កម្ចីទេ។ ដូចករណីមិត្តប្រុសខ្ញុំដែលស្គាល់គ្នា​៧ ឆ្នាំតាំងពីយើង​រៀននៅសាលា ហើយក្រោយមកខ្ញុំបានចេញធ្វើការពេញម៉ោងអស់រយៈពេល ៣ ឆ្នាំនៅ ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ គេបាន​មកខ្ចីប្រាក់យកទៅសិក្សានៅក្រៅប្រទេស តែដោយ​ខ្ញុំ​មានថវិកាមានកំណត់ ដូច្នេះខ្ញុំបានផ្តល់ប្រាក់ត្រឹមអាច​ហោះហើរនៅទីនោះនិងត្រឡប់មកវិញ  ប្រហែលសរុប ៥.០០០ ដុល្លារ។ ខ្ញុំគិតថា វាសមនឹងការវិនិយោគ ឱ្យសង្សារ​ទទួលបានបទពិសោធន៍ពីការសិក្សា ប៉ុន្តែជាការចំណាយច្រើនបំផុតក្នុងចំណោម​ការចំណាយនានាក្នុងជីវិត​ខ្ញុំ ហើយមិនថាគាត់សងឬមិនសងខ្ញុំមិនស្តាយក្រោយ​ឡើយ នេះជាអ្វីដែលយើងបានធ្វើទៅកាន់មនុស្ស​ល្អរបស់យើង។

៥. ទស្សនៈ ហាន់ណា អាយុ ២៣ ឆ្នាំ

រូបតំណាង

“ខ្ញុំបានឱ្យសង្សារខ្ចីប្រាក់ដែរកាលពីមុន។ កាលណោះ​តែងសង្ឃឹមថានឹងមិនធ្វើម្តងហើយ​ម្តងទៀតទេ តែខ្ញុំនៅតែ​ត្រូវបង្ខំចិត្ត​ព្រោះមិត្តស្រីដែលខ្ញុំរស់នៅជាមួយតែងជួបបញ្ហាលុយកាក់មួយចំនួនបន្ទាប់ពីរងរបួស។ ដូច្នេះក្រៅពីចេញថ្លៃដើមជីវភាពរស់នៅរបស់នាង (រួមទាំងការជួលបន្ទប់) តម្រូវការហិរញ្ញវត្ថុរបស់នាងមិនឈប់ឈរនោះទេ។ បំណុលជាយថាហេតុរបស់នាងបានធ្វើឱ្យយើងនៅជាប់ជាមួយគ្នាយូរជាងដែលយើងគួរតែនៅជាមួយគ្នា ព្រោះខ្ញុំមិនដាច់ចិត្ត​ចាកចោលនាង​ដែលមិនទាន់បានរឹងមាំល្អ។

៦. ទស្សនៈ អេឌីណា អាយុ ២៤ ឆ្នាំ

រូបតំណាង

“កាលពីដើមឆ្នាំនេះខ្ញុំបានឱ្យសង្សារខ្ញុំខ្ចីប្រាក់ប្រហែល ៣ សែនដុល្លារអាមេរិក ដើម្បីបង់ពន្ធមួយចំនួនដែលគាត់ជំពាក់រដ្ឋ (ខ្ញុំបានផ្តល់ដោយមិនមាន​ស្ទាក់ស្ទើរទេ) ។ គាត់មិនចង់ទទួលឡើយ ព្រោះគាត់ក៏ជាបុគ្គលជោគជ័យម្នាក់ដែលនៅពេលដំបូងគាត់មានស្ថានភាព​ល្អជាងខ្ញុំខ្លាំង។ ខ្ញុំដឹងថា ខ្លួនឯងនឹងមិនឈឺចាប់អ្វីទេ ប្រសិនបើខ្ញុំចំណាយលុយហើយគាត់សងក្តីមិនសងក្តី។ យើងនៅជាមួយគ្នាបានបួនឆ្នាំ ដូច្នេះខ្ញុំដឹងថាគាត់នឹងមិនមានសមត្ថភាព​អ្វី​នឹង​សងប្រាក់ទេ ព្រោះក្រុមហ៊ុនក្ស័យធន។  ដំបូងខ្ញុំមិនគិតថាទំនាក់ទំនងរបស់យើងនឹង​ផ្លាស់ប្តូរតាមរឿងលុយ៣សែននោះទេ ប៉ុន្តែថ្មីៗនេះ គាត់តែងតែលើកដដែលៗថា មិនមានប្រាក់សងខ្ញុំវិញ ទោះបីជា​ខ្ញុំតែងតែធានាថា ខ្ញុំគ្មាន​បញ្ហាក្តី តែគាត់ខ្លួនឯងបានអន់ចិត្ត​និងឌីប្រេស។

៧. ទស្សនៈ ហ្សារ៉ា អាយុ ៣២ ឆ្នាំ

រូបតំណាង

ត្រឡប់ទៅអនុស្សាវរីយ៍កាលនៅមហាវិទ្យាល័យវិញ កាលណោះខ្ញុំត្រូវទៅជួយមិត្តប្រុសរបស់ខ្ញុំគ្រប់ពេល មិនថា​សម្រាប់អាហារពេលល្ងាច អាហារក្រៅ អាហារពេលសម្រាក ព្រោះគាត់ពិតជាមិនមានប្រាក់ចំណូលទេ។ ខ្ញុំគ្រាន់តែគិតប្រាក់ជំនួស​គាត់សិនសម្រាប់របបរស់នៅជិតរៀនចប់នេះ ហើយបន្ទាប់មកនឹង​រង់ចាំគាត់សងខ្ញុំវិញ ពេលណាគាត់ទទួលបានជំនួយហិរញ្ញវត្ថុអ្វីក៏ដោយពីខាងសាលា​។ នៅពេលយើងបែកបាក់គ្នា​ជាយថាហេតុគាត់នៅតែជំពាក់ខ្ញុំប្រហែល ១០០ ដុល្លារ ប៉ុន្តែគាត់បានសងខ្ញុំវិញ ដោយមិនចាំបាច់ទាមទារ​រំលឹក។ ខ្ញុំតែងតែមានអារម្មណ៍ថា ប្រសិនបើយើងចេញលុយឬឱ្យ​អ្នកដទៃណាម្នាក់ជំពាក់ ហើយ​ពេលគេ​ធ្វើខុសចំពោះយើង​ យើង​ខ្លួនឯងនឹងមាន​បញ្ហាខាងសតិអារម្មណ៍ លើសអំពីការសងឬមិនសងគឺទឹកចិត្ត​របស់យើង​ដែលខំល្អចំពោះគេ។

៨. ទស្សនៈ ម៉ារី អាយុ ២៤ ឆ្នាំ

រូបតំណាង

“ខ្ញុំមានមិត្តប្រុសម្នាក់ដែលស្នាក់នៅជាមួយខ្ញុំអស់រយៈពេលជាង ៤ ឆ្នាំ ហើយខ្ញុំតែង​ចំណាយប្រាក់ស្ទើរតែទាំងអស់រាល់ពេលដែលយើងចេញទៅក្រៅម្តងៗ ព្រោះគាត់មិនទាន់មាន​ចំណូល។ ពេលខ្លះខ្ញុំថែមទាំងឱ្យគាត់ខ្ចីប្រាក់ផ្ញើទៅគ្រួសារដែលជួនខ្លះគាត់សងវិញ ពេលខ្លះគាត់ភ្លេច។ ខ្ញុំគិតថាវាជាការគួរឱ្យធុញទ្រាន់ក្នុងការរស់នៅមិនច្បាស់លាស់រឿងលុយ។ ពេលមួយ​ដែលគាត់មានការងារ ហើយ​ខ្ញុំពិតជាត្រូវការជំនួយរបស់គាត់ គាត់បែរជា​មានការស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការ​ជួយ​ត្រឡប់។  ពេលខ្លះលុយនឹងបំភ្លឺ​ភាពងងឹត​ក្នុងស្នេហា​យើង​ថា​យើងត្រូវឬខុស។

ប្រែសម្រួល៖ ស្រស់

ប្រភព៖ moneycrashers

ចុចអាន៖ ហេតុផលធំៗដែល​មិន​គួរ​ឲ្យ​មិត្តភក្ដិ និង សង្សារ​ខ្ចី​លុយ

ចុចអាន៖ សម្គាល់​មើល​មនុស្ស​ប្រុស ដែល​ចូលចិត្ត​តោង​កូនស្រី​អ្នកមាន​ដើម្បី​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម