Connect with us

សេដ្ឋកិច្ច

កម្ពុជាផ្ដើមប្រមូលផលទុរេនរដូវកាលថ្មី

បានផុស

នៅ

កសិករដាំទុរេនបានលើកឡើងថា នៅរដូវកាលប្រមូលផលផ្លែ​ទុរេនឆ្នាំនេះ តម្លៃ និងទិន្ន​ផល​ទុរេន​មានភាពល្អប្រសើរ ដោយសារអាកាសធាតុអំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រាប់​កម្ពុ​ជាថ្មីថា រដូវកាលប្រមូលផលទុរេននៅឆ្នាំ ២០២៥ បានចាប់ផ្ដើមបណ្ដើរៗ​ជាមួយ​នឹង​ប្រ​ភេទ​ពូជ​ទុរេន មូសាំងឃីង និងពូជស្រាលមួយចំនួនទៀត ខណៈទុរេនមាន់ថង នឹងអាច​ប្រ​មូផល​បាន​នៅ​ដំណាច់ខែមេសានេះ។

លោក ហេង ឆេងលី ប្រាប់ថា ទិន្នផលឆ្នាំនេះ ល្អប្រសើរ បើធៀបនឹងឆ្នាំមុន ខណៈតម្លៃ​ប្រភេទ​ពូជ​មូសាំងឃីងបានល្អចន្លោះពី ១ ម៉ឺន ៧ ពាន់ ដល់ ២ ម៉ឺន ៥ ពាន់រៀល លក់ចេញពីចម្ការ។

យោងតាមក្រសួងកសិកម្ម កម្ពុជាមានផ្ទៃដី​ដាំដុះ​ដំណាំ​ទុរេនជាង ៩ ពាន់​ហិក​តា ក្នុងនោះផ្ទៃដីប្រមូល​ផលប្រមាណ ៥ ពាន់ហិកតា ខណៈបាននាំ​ចេញ​ផ្លែទុរេន​ចំនួន​ជាង ៧ ពាន់តោនកាលពីឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម