ជីវិតកម្សាន្ដ
Taeil អតីតក្រុម NCT នឹងបង្ហាញខ្លួននៅតុលាការ ក្រោមការចោទប្រកាន់រំលោភសេពសន្ថវៈ
យោងតាមសារព័ត៌មាន Star News ការកាត់ក្តីលើកដំបូងរបស់អតីតសមាជិក NCT គឺតារាចម្រៀង Taeil នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែឧសភា នៅតុលាការព្រហ្មទណ្ឌលេខ ២៦ តុលាការក្រុងសេអ៊ូលកណ្តាល។ លោករងការចោទប្រកាន់ក្រោមច្បាប់កាលៈទេសៈពិសេសទាក់ទងនឹងការផ្ដន្ទាទោសបទល្មើសផ្លូវភេទជាមួយនឹងការរំលោភសេពសន្ថវៈធ្ងន់ធ្ងរ។

តារាប្រុសវ័យ៣០ឆ្នាំ គឺជាជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យបីនាក់ ដែលត្រូវបានចោទប្រកាន់ដោយគ្មានការឃុំខ្លួនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មស្ត្រី និងកុមារនៃការិយាល័យរដ្ឋអាជ្ញាកណ្តាលទីក្រុងសេអ៊ូល។ យ៉ាងណា អត្តសញ្ញាណជនសង្ស័យពីរនាក់ទៀត មិនត្រូវបានគេបញ្ចេញទេ។
ឧប្បត្តិហេតុនេះ បានចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០២៤ នៅពេលដែលស្ត្រីពេញវ័យ (ហៅ A) បានចោទប្រកាន់ Taeil ពីបទរំលោភផ្លូវភេទ។ បន្ទាប់មកប៉ូលិស Banpo បានបើកការស៊ើបអង្កេត ហើយកោះហៅតារាប្រុស មកសាកសួរនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំដដែល។ នៅចុងខែកុម្ភៈ ឆ្នាំ ២០២៥ គាត់ត្រូវបានចោទប្រកាន់ជាផ្លូវការ ហើយសំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការ។
ប៉ូលិសបានស្នើសុំដីកាចាប់ខ្លួនជនសង្ស័យទាំង៣នាក់ ប៉ុន្តែតុលាការបានច្រានចោលពួកគេ ដោយសារតែជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្ត និងមិនមានសញ្ញានៃការរត់គេចខ្លួន។ ទោះបីជាគាត់មិនត្រូវបានឃុំខ្លួនក៏ដោយ ប៉ុន្តែការដែល Taeil នាមជាតារា K-pop ដ៏ល្បីល្បាញមួយរូប ត្រូវកាត់ទោសពីបទចោទប្រកាន់ធ្ងន់ធ្ងរ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង។
ក្រោយមក លទ្ធផលផ្លូវច្បាប់ និងជាសាធារណៈនៃឧប្បត្តិហេតុនេះនាំឲ្យអតីតសមាជិក NCT ត្រូវដកចេញពីសកម្មភាពសិល្បៈ។ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនគ្រប់គ្រង SM Entertainment បានប្រកាសជាផ្លូវការ អំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Taeil ថា តារាប្រុសបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌដោយព្រះរាជអាជ្ញា។ ដោយផ្អែកលើការព្រមព្រៀងគ្នាទៅវិញទៅមក និងផ្អែកលើការបាត់បង់ការជឿទុកចិត្ត យើងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យានៅថ្ងៃទី ១៥ ខែតុលា។
គួរបញ្ចាក់ដែរថា Taeil បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៦ ក្នុងនាមជាសមាជិកក្រុមចម្រៀងប្រុស NCT ក្រោមផលិតកម្ម SM Entertainment។ ក្នុងអំឡុងពេលអាជីពរបស់គាត់គាត់បានសកម្មនៅក្នុងក្រុមរង NCT 127 និង NCT U ដែលត្រូវបានគេស្គាល់ថា សម្រាប់សម្លេងដ៏មានឥទ្ធិពលរបស់គាត់និងរូបភាពសាធារណៈស្អាតផូផង់។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវនេះបានបញ្ចប់អាជីពរបស់គាត់នៅក្នុងក្រុម K-pop ដ៏ពេញនិយមបំផុតមួយនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នែករបស់តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ៩៥ វិះនឹងពិការ បើព្យាបាលមិនទាន់ពេល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ