Connect with us

KPT+

ហេតុផលធំៗដែល​មិន​គួរ​ឲ្យ​មិត្តភក្ដិ និង សង្សារ​ខ្ចី​លុយ

បានផុស

នៅ

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​ភាគច្រើន​អះអាង​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​យើង​មិន​គួរ​ឲ្យ​មិត្ត​ឬ​សង្សារ​ខ្ចី​លុយ​ទេ ព្រោះថា “ ទាំង​អ្នក​ខ្ចី​ឬ​អ្នក​ឲ្យ​ខ្ចី” នឹង​រង​បញ្ហា​ដល់​ទំនាក់ទំនង។ ពាក្យ​ល្បី ៗ ទាំង​នេះ​បាន​មក​ពី​ប៉ូឡូនីស​ដែល​ជា​ទីប្រឹក្សា​ដ៏​សំខាន់​របស់​សេកស្ពៀរផ្តល់ជូន​ចំពោះ​ស្តេចក្លូឌាស​នៅ​ក្រុង​ហាលេត។

បណ្ឌិត​រូប​នេះ​អះអាង​ថា ប្រាក់​កម្ចី​នឹង​បាត់បង់ ឬ​ទំនាក់ទំនង​នឹង​ខូច​ទៅ​នៅ​ពេល​បាន​ទទួល​លុយ​មក​វិញ។ ជា​ការ​ពិត​ប្រាក់​កម្ចី​ដែល​ប្រព្រឹត្តិ រវាង​សង្សារ​និង សមាជិក​គ្រួសារ​ជិតដិត ឬ​មិត្តភ័ក្ដិ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដែល​មិន​បាន​រំពឹង​ទុក​ដោយ​ហេតុផលដូចខាងក្រោម៖

១ ជា​ឥណទាន​បើកចំហ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់​កម្ចី​ដល់​សង្សារ​និង​មិត្តភ័ក្ដិ​មាន​ទំនោរ​ទៅ​រក​ការ​បើកចំហ​ដែល​ភាគី​នានា​នឹង​មិន​មាន​ការ​ប្តេជ្ញាចិត្ត អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​សម្រាប់​ពេលវេលា​កំណត់​សង​ប្រាក់​ហើយ​មិន​បញ្ចូល​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​នោះ។  អ្នក​ឲ្យ​ខ្ចី​មិន​ដឹង​ថា ពេល​ណា​ប្រាក់​របស់​ពួកគេ​នឹង​ត្រូវ​សង​មក​វិញ​ទេ ហើយ​អ្នក​ខ្ចី​ក៏​មិន​មាន​សម្ពាធ​ថា ពេល​ណា​ត្រូវ​សង​វិញ​ដែរ​។

ដោយ​ភាគី​ទាំងសងខាងស្ថិតក្នុងភាពមិនច្បាស់លាស់ អាច​នាំ​ឲ្យ​មាន​ភាព​តានតឹង​ដោយសារ​អ្នក​ខ្ចីអាចព្រួយបារម្ភ និង​ពន្យារ​ពេល​ការ​សម្រេចចិត្តទិញផ្ទះឬវិនិយោគផ្សេងៗរបស់ខ្លួន។

ប្រសិន​បើប្រាកដថា យើង​អាច​តម្រូវ​ពួកគេ​សង​ប្រាក់​និង​កំណត់​ពេល​វេលា​សម្រាប់​ការ​សង​ប្រាក់​កម្ចី​សរុប​ហើយ ឬ​បង់​ដំណាក់កាល ជា​កាលវិភាគ គោលការណ៍​ណែនាំ​ទូទាត់​ប្រចាំខែ​ច្បាស់ ចូរ​ធ្វើ​ចុះ។

២ ពិបាក​ក្នុង​ការ​ស្នើសុំ​ប្រាក់​ត្រឡប់​មក​វិញ

ការស្នើសុំសងប្រាក់កម្ចីពីមិត្តភក្តិឬគូស្នេហាជារឿងពិបាកហារនិយាយ។  លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​ខំ​ឲ្យ​ខ្ចី គិត​ពី​ចិត្ត​អ្នក​ខ្ចី​ហើយ​មិន​ចង់​ឲ្យ​អ្នកខ្ចីមានអារម្មណ៍ឆ្គាំឆ្គងនោះទេ។ អ្នក​ឲ្យ​ខ្ចីតែងខំ​ជៀសវាងការនិយាយអំពីប្រាក់កម្ចីដែល​ខ្លាច​ថា​អ្នកខ្ចីក្លាយជាយល់ច្រឡំហើយមាន​អារម្មណ៍​ឈឺចាប់​អាច​បណ្តាល​ឲ្យ​មានទំនាក់ទំនង​ប្រេះស្រាំ។

ព័ត៌មាន​ជំនួយ៖ ប្រសិន​បើបានខ្ចីប្រាក់សង្សារ​ឬ​មិត្តភក្តិហើយមិនទាន់មាន​លទ្ធភាព​សងបាន កុំ​ស្ងប់ស្ងៀម សូម​ចំណាយ​ពេល​និយាយ​ជាមួយ​ដោះស្រាយ​ស្ថានភាព​ព្រោះ​ពួកគេ​តែង​ចង់​ដឹង​អារម្មណ៍​មិនស្រួល​នោះ​ទេ ការ​ជួបជុំ​គ្រួសារ​ហាក់ដូចជា​មាន​ភាពឆ្គាំឆ្គងហើយ​ការ​សន្ទនា​ពី​ប្រាក់ គួរ​ច្បាស់លាស់​និង​ទន់ភ្លន់។

៣ អ្នក​ខ្ចី​ប្រាក់​អាច​ក្លាយ​ជា​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ខ្ចី

សៀវភៅ​សុភាសិត​ក្នុង​ព្រះ​គម្ពីរ​អះអាង​ថា អ្នក​ខ្ចី​ក្លាយ​ជា​អ្នក​បម្រើ​របស់​អ្នក​ឲ្យ​ខ្ចី​បាន ដែល​ធ្វើ​ឲ្យ​ម្នាក់​ក្លាយ​ជា​ចំណុះ​ម្នាក់​ទៀត​ក្នុង​ទំនាក់ទំនង ។ នេះពិតជាអារម្មណ៍ស្នេហា ឬមិត្តភាព​ដែល​លែង​ស្មើគ្នា។ អ្នក​ខ្ចី​មាន​អារម្មណ៍​ថា ត្រូវ​ផ្គាប់ចិត្ត​ម្ចាស់​បំណុល​ហើយ​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​គាត់​បាន​ស្នើសុំរួមទាំង​មិនហ៊ាន​តវ៉ា​ស្មើ​សម្តី​គ្នា​ទៀតផង តើ​មិត្តភាព​ឬ​ស្នេហា​នៅ​មាន​ទៀតទេ?

ព័ត៌មាន​ជំនួយ៖ កុំក្លាយជាអ្នកអោយខ្ចីនៅក្នុងរង្វង់គ្រួសារ ស្នេហា​និង​មិត្តភ័ក្ដិ ហើយ​ប្រសិន​ជៀសមិនរួច​ ជួយដោយឲ្យដាច់ឬកុំរំពឹងការសងត្រឡប់វិញ​តែម្តង។ ហានិភ័យ​នៃ​ការ​បំផ្លាញ​ទំនាក់ទំនង​គួរតែ​ជា​ផ្នែកមួយនៃការពិភាក្សាដំបូងបើ​ឲ្យ​ខ្ចី ហើយ​និយាយ​ថា ខ្ញុំ​អាច​ត្រូវ​ការ​ប្រើ​វា​ដែរ​ក្នុង​ពេល​ណា​មួយ​ខ្ញុំមិនដឹង ដូច្នេះមិនត្រូវខឹងពេលខ្ញុំ​សុំលុយវិញទេ។

សរុប៖

ទោះបីជា​គ្រប់គ្នា​ចង់ធ្វើល្អ ចង់ក្លាយជា​ភាគី«ជួយ»ហើយ​អ្នក​ចង់​ឲ្យ​​មិត្តភ័ក្ដិ​ឬ​សង្សារ​ គ្រួសារ​ដែល​យើង​ស្រលាញ់បានធូរស្រាល គួរតែរៀន​បដិសេធ​ប្រាក់​កម្ចី​ដោយ​ភាព​ថ្នមៗ​និង​កំណត់​វិធី​ល្អ​បំផុត ដើម្បី​ជួយ​មនុស្ស​ជា​ទីស្រឡាញ់ជំនួស​ឲ្យ​ការបើកវិធី​ខ្ចី​ប្រាក់។

ពេលខ្លះ​ការ​ស្រឡាញ់​នរណា​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​បង្ខំ​ចិត្ត​ ធ្វើអ្វី​ដែល​យើង​មិន​ចង់​ធ្វើ ហើយ​វា​អាច​បង្ក​អន្តរាយ​ដល់​ទំនាក់ទំនង​យ៉ាង​ឆាប់រហ័ស​បាន។ ចូរ​ពិភាក្សា​គ្នា ជាមួយ​នឹង​ភាព​ស្មោះត្រង់ ៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ របស់​ ៦ យ៉ាង​ដែល​តារា​ចម្រៀង michael jackson​ ចូលចិត្ត​បំផុត​ក្នុង​ជីវិត

ចុចអាន៖ សេដ្ឋីនីចម្លែក​ ចូលចិត្ត​សាក់រូបមួយតំណាងឱ្យ​មិត្តប្រុសម្នាក់ៗលើរាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម