KPT+
សម្គាល់មើលមនុស្សប្រុស ដែលចូលចិត្តតោងកូនស្រីអ្នកមានដើម្បីជោគជ័យ
Sugar mama ជាពាក្យដែលបស្ចិមប្រទេសប្រើសំដៅលើនារីអ្នកមានស្តុកស្ដម្ភដែលអាចទាក់ចិត្តពួកមនុស្សប្រុសល្មោភលុយបានឲ្យមកស្នេហ៍នាងទាំងគ្មានចិត្តស្រលាញ់។
សង្ស័យថា គេទុកយើងជា Sugar mama អានចំណុចទាំង៤ខាងក្រោម៖
១ មនុស្សស្រីមានបាន ដល់ថ្នាក់ចូលលំដាប់ Sugar mama

ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីជាច្រើនដែលពូកែរកលុយ និងមានការងារធំដុំ អាចក្លាយជាចំណុចចង់តោងនៃមនុស្សប្រុសដែលមិនជឿជាក់សមត្ថភាពខ្លួនឯងហើយនិយមការចាយរាងចាយសម្រស់ ខ្មែរយើងហៅថា«ប្រុសក្មេងឬស្ទាវ»។
អ្នកស្រី Julie Spira គ្រូបង្វឹកចិត្ត ឯកទេសជីវិតនិងស្នេហារួមជាមួយទំនាក់ទំនងនានា បាននិយាយថា «ពេលខ្លះនាងមានសុវត្ថិភាពហិរញ្ញវត្ថុ ដោយសារតែការលែងលះប្តីអ្នកមាន ឬមានឪពុកម្ដាយអ្នកមានស្រាប់ នាងចោមរោមដោយពួកបុរសចាយរាង! ពេលខ្លះស្ត្រីដែលមានអាជីពជោគជ័យ ក៏ក្លាយជាគោលដៅពួកគេដែរដើម្បីតោងឡើង! បុរសបែបនេះ មានជំនាញណាស់ ហើយពួកគេចេះយកចិត្តយកថ្លើម យ៉ាងដិតដល់!» ។
២ ដំបូងបុរសនេះចំណាយសិន

ចិត្តវិទូវេជ្ជបណ្ឌិត Diana Kirschner សង្កត់ធ្ងន់ថា ពួកបុរសប្រភេទនេះបន្លំជាសុភាពបុរសនៅពេលជួបគ្នាលើកដំបូង ដែលគេមានបំណងទុកជាមុននឹងបង្ហាញខ្លួនយ៉ាងស្រស់សង្ហានៅកន្លែងគោលដៅដែលគេដឹងថាកូនអ្នកមាននឹងទៅ។
បុរសដែលមានល្បិចទាំងនោះ មិនដែលចំណាយពេលជាមួយស្រីធម្មតាឬស្រីអ្នកក្រទេ។ មន្តស្នេហ៍ទាំងអស់របស់គេ នឹងបង្ហាញជាប់លាប់នៅតំបន់ដែលគេរាយសន្ទូចគឺប្លុកកូនស្រីអ្នកមាន ឬស្រីម៉េម៉ាយអ្នកមាន ឧស្សាហ៍ទៅ។ គេមិនដែលខ្លាចក្នុងការចូលឌឺដងនាងមុនទេ។ ដំបូងពួកគេនឹងបង់ប្រាក់សម្រាប់អ្វីៗគ្រប់យ៉ាងដោយខ្ចីប្រាក់ពីវីសាកាត ដើម្បីបង់បង្កើតទំនាក់ទំនងនេះរហូតដល់ខាងស្រីលង់ជាប់ចិត្តសិន” ។
នៅទីបំផុតគេដល់ពេលវេលានឹងត្រូវឈប់ចំណាយលើរបស់របរហើយទាញយកប្រាក់ចំណេញមកវិញ ដូចជា ធ្វើពុតមានវិបត្តិ ចាញ់ការឆបោក ប្អូនមានជំងឺ។ល។សន្មតថាខាងស្រីនឹងផ្គត់ផ្គង់ប្រាក់ម្ដងច្រើនលើគេ គេក៏បាត់ស្រមោលឬគេមិនយកទេ គេចាំយកនាងមកជាភរិយាតែម្តង។
៣ រសនិយមរ៉ូមែនទិក

យោងតាមគ្រូបង្វឹកណាត់ជួបនិងទំនាក់ទំនង នីកូលចនសុនបាននិយាយថា «បុរសប្រភេទនេះមានស្នៀតណាត់សែនរ៉ូមែនទិក ដូចតួប្រុសក្នុងរឿងកុន! ស្នើសុំឲ្យខាងស្រីដើរទិញឥវ៉ាន់ជាមួយគ្នា ធ្វើសេចក្ដីយោងឥតឈប់ឈរអំពីការធ្វើដំណើរជាមួយទៅកន្លែងថ្លៃ ៗ អួតអាងលុយនិងរូបថត លេងសម្រស់ និងHigh Show »។
គេដាក់អន្ទាក់ទិញអំណោយដែលធំថ្លៃ ព្រោះក្រោយពេលបានរៀបការជាមួយនាងគេនឹងកើបមកវិញ។ មនុស្សប្រុសប្រភេទនេះពេលខ្លះមានក្រុមគាំទ្រជួយរៀបចំឲ្យទៀត ដូចជាឪពុកម្ដាយគេ បងប្អូនគេ មិត្តគេដែលមកនិយាយកុហកខាងស្រីថា គេជាមនុស្សល្អ ពូកែការងាររកស៊ី។ល។
៤ តាមចិត្តខាងស្រីមិនជំទាស់

ពួកគេគ្មានភាពជាខ្លួនឯងទេ។ បណ្តាញសង្គមមានច្រើន ក្លែងក្លាយទាំងអស់ហើយដែលប្រើជាមួយយើងគឺបិទបាំងគ្មានមិត្តគ្មានបណ្តាញ ព្រោះគេមានបញ្ហាក្នុងជីវិតឯកជន។
ប្រសិនបើសង្ស័យថា មិត្តប្រុសយើងកំពុងកសាងស្នេហារបៀបជាសេណារីយោតោងយើង ដើម្បីប្រាក់ឬឋានៈ រកសើបមើលពីការជំពាក់បំណុលរបស់គេ នៅឯប្រភពពិតរបស់គេយើងនឹងដឹង។ ចំណេកបុរសខ្លះមានបានពិតមែនតែមានស្នេហាជាមួយនាងព្រោះតោងដដែល មិនស្មោះត្រង់។ពេលបានអ្វីៗក្នុងដៃគេហើយ នាងនឹងដឹងការពិត ដែលធ្វើឱ្យជីវិតទាំងស្រុងពិបាកកែលម្អ។
មនុស្សប្រុសប្រភេទនេះមានល្បិចកិច្ចកលខ្ពស់ និយាយស្តីដូចចេះដឹងបើកចំហរ តែតាមពិតមិនចង់ជោគជ័យដោយកម្លាំងខ្លួនទេ។ បើអស់ពីនាង ឬនាងអស់លុយគេនឹងហក់ឡើងទៅទៀតទៅតោងនារីដែលខ្ពស់ជាង។
ដំណោះស្រាយ
ប្រយ័ត្នចំពោះបុរសដែលតាមចិត្តយើងពេក បាត់ភាពជាម្ចាស់ការ បុរសដែលនិយាយនិយាយស្តីបន្ទោសបញ្ហាទៅលើស្ត្រីជាសង្សារឬប្រពន្ធមុន។ បុរសដែលទុកនាងដូចព្រះនាងហើយមើលស្រីដទៃជាសម្រាម។ មិនដឹងមានអាជីពអ្វីជោគជ័យ ជួនកាលមានសញ្ញាប័ត្រខ្ពស់តែមិនចង់លំបាកតស៊ូយកបទពិសោធន៍ គិតតែពីចង់បានតំណែងខ្ពស់តាមរយៈដៃគូអ្នកមានទាំងគ្មានសមត្ថភាពពិត ។
មនុស្សប្រុសប្រភេទនេះភាគច្រើនខា្លចការហត់នឿយ ខ្លាចតំណែងទាប និងខ្លាចស្លៀកពាក់សាមញ្ញ ចង់ស្អាតចង់ឡូយជាងតារាៗទៅទៀត។ គេបាញ់ទឹកអប់ឆួល ស្រើបស្រាលជាមួយសម្ភារៈថ្លៃ និងបង្អួត។
ប្រែសម្រួល៖តុងឡុង
ប្រភព៖ YourTango
ចុចអាន៖ការអភ័យទោសឲ្យអ្នកដទៃ មានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត?
ចុចអាន៖សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជាតារាដែលមានជាងគេបំផុតក្នុងវិស័យ K-POP
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


